សប្តាហ៍វប្បធម៌កម្ពុជានៅវៀតណាមឆ្នាំ២០២៣ ប្រព្រឹត្តទៅនៅខេត្ត Soc Trang និងខេត្ត Dong Thap (ប្រទេសវៀតណាម)

15:04 | 06/11/2023 យោងតាមកាសែតកងទ័ពប្រជាជន

ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម ទើបនឹងចេញសេចក្តីសម្រេចចិត្តលេខ ៣២២៨/QD-BVHTTDL ស្តីពីការរៀបចំសប្តាហ៍វប្បធម៌កម្ពុជានៅវៀតណាមឆ្នាំ២០២៣។

ខេត្ត Vinh Phuc និងខេត្ត Chungcheongbuk៖ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យយានយន្តអគ្គិសនី ខេត្ត Vinh Phuc និងខេត្ត Chungcheongbuk៖ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យយានយន្តអគ្គិសនី
បើកជំហានថ្មីជាច្រើនលើវិស័យជាច្រើនក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងប្រទេសអាហ្វ្រិកខាងត្បូង និងខេត្ត Thua Thien Hue បើកជំហានថ្មីជាច្រើនលើវិស័យជាច្រើនក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងប្រទេសអាហ្វ្រិកខាងត្បូង និងខេត្ត Thua Thien Hue
សប្តាហ៍វប្បធម៌កម្ពុជានៅវៀតណាមឆ្នាំ២០២៣ ប្រព្រឹត្តទៅនៅខេត្ត Soc Trang និងខេត្ត Dong Thap (ប្រទេសវៀតណាម)
សប្តាហ៍វប្បធម៌កម្ពុជានៅវៀតណាមឆ្នាំ២០២៣ ប្រព្រឹត្តទៅនៅខេត្ត Soc Trang និងខេត្ត Dong Thap (ប្រទេសវៀតណាម)

ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៧ ខែធ្នូ នៅខេត្ត Soc Trang និងខេត្ត Dong Thap ភាគខាងត្បូងវៀតណាម។ ក្នុងនោះ ពិធីបើកនឹងប្រព្រឹត្តទៅនៅខេត្ត Soc Trang។ វៀតណាមនិងកម្ពុជាមានទំនាក់ទំនងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការមិត្តភាពជាប្រពៃណីដ៏ល្អប្រសើរ។ បន្ទាប់ពីរយៈពេល ៥៦ ឆ្នាំចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតមក ប្រទេសទាំងពីរបានពង្រឹងទំនាក់ទំនងសហប្រតិបត្តិការកាន់តែស៊ីជម្រៅ និងទូលាយ ដោយសម្រេចបាននូវលទ្ធផលសំខាន់ៗជាច្រើនក្នុងវិស័យនយោបាយ-សេដ្ឋកិច្ច-វប្បធម៌-អប់រំ... នាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ។

កម្មវិធីផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរត្រូវបានរៀបចំជាទៀងទាត់ក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងទ្វេភាគីវៀតណាម-កម្ពុជា ក៏ដូចជាកិច្ចសហប្រតិបត្តិការនៃសហគមន៍អាស៊ាន។ ការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរកាន់តែមានសារៈសំខាន់ក្នុងការពង្រឹងចំណងសាមគ្គីភាព មិត្តភាព ការយោគយល់គ្នាទៅវិញទៅមក និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសនីមួយៗ។ សប្តាហ៍វប្បធម៌កម្ពុជានៅវៀតណាមបន្តជាព្រឹត្តិការណ៍ដ៏សំខាន់ រួមចំណែកយ៉ាងសកម្មក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនង “អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងស្ថិតស្ថិរយូរអង្វែង” រវាងប្រទេសទាំងពីរ។ សប្តាហ៍វប្បធម៌កម្ពុជានៅវៀតណាមឆ្នាំ២០២២ ត្រូវបានធ្វើឡើងកាលពីខែកញ្ញាឆ្នាំមុន នៅទីក្រុងហូជីមិញ និងខេត្ត Tra Vinh៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ខេត្ត Tay Ninh អភិវឌ្ឍសេដ្ឋកិច្ចពីឧត្តមភាពច្រកទ្វារព្រំដែន
ខេត្ត Dong Nai ផ្សារភ្ជាប់សហគមន៍តាមរយៈសប្តាហ៍វប្បធម៌
ទីក្រុងហាណូយនាំយកសម្លៀកបំពាក់ប្រពៃណី Ao Dai ចូលទៅក្នុងលំហវប្បធម៌សហគមន៍
ខេត្ត Tay Ninh អភិវឌ្ឍវិស័យទេសចរណ៍ពីតម្លៃបេតិកភណ្ឌ
ខេត្ត Ninh Binh លើកកម្ពស់គុណភាពបទពិសោធន៍ទេសចរណ៍ពីបេតិកភណ្ឌ

អានច្រើនបំផុត

វៀតណាម - កម្ពុជា តភ្ជាប់ពាណិជ្ជកម្ម ឆ្ពោះទៅរកទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារអាមេរិក
វៀតណាម - ម៉ាឡេស៊ី មានសក្តានុពលសហប្រតិបត្តិការអភិវឌ្ឍមនុស្សយន្ត
វៀតណាម - កម្ពុជា បន្តសម្របសម្រួលរុករក និងប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលី
ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ពូនជ្រំចំណងមិត្តភាព វៀតណាម - កម្ពុជា
វៀតណាម - កម្ពុជា ពង្រឹងកិច្ចសហប្រតិបត្តិការនៅអង្គការសហប្រជាជាតិ