នារសៀលថ្ងៃទី១៤ ខែកញ្ញា នៅទីក្រុងហូជីមិញ បានប្រព្រឹត្តទៅកិច្ចពិភាក្សាលើកកំពស់តួនាទីរបស់នាយទាហានវ័យក្មេងនៃកងទ័ពប្រជាជនវៀតណាម និងកងយោធពលខេមរភូមិន្ទក្នុងការថែរក្សាទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្ដិការគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែងរវាងប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរ។ កិច្ចពិភាក្សានេះត្រូវបានរៀបចំឡើងដោយគណៈកម្មាធិការយុវជនយោធា (វៀតណាម) សហការជាមួយគណៈប្រតិភូនាយទាហានវ័យក្មេងនៃកងយោធពលខេមរភូមិន្ទ។
![]() |
| កិច្ចពិភាក្សាលើកកំពស់តួនាទីរបស់នាយទាហានវ័យក្មេងនៃកងទ័ពប្រជាជនវៀតណាម និងកងយោធពលខេមរភូមិ |
នៅក្នុងកិច្ចពិភាក្សានេះ ភាគីទាំងពីរបានពិភាក្សានិងអះអាងថា វៀតណាមនិងកម្ពុជា គឺជាប្រទេសជិតខាងទាំង២ដែលមានទំនាក់ទំនងមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងនិរន្តរភាពយូរអង្វែង ហើយជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានរបស់ប្រជាជាតិទាំងពីរ ដែលយុវជនជំនាន់ក្រោយត្រូវតែចងចាំជានិច្ច ថែរក្សានិងពូនជ្រំ និងអភិវឌ្ឍន៍។ ក្នុងនោះ នាយទាហានវ័យក្មេងនៃប្រទេសទាំងពីរបន្តទទួលមរតក និងពង្រីកថែមទៀតនូវចំណងមិត្តភាពដ៏រឹងមាំ ដើម្បីរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីឈានដល់កម្រិតថ្មីមួយ។
នាយទាហានវ័យក្មេងនៃប្រទេសទាំងពីរក៏បានគូសបញ្ជាក់ផងដែរថា លទ្ធផលនៃកម្មវិធីជួបប្រាស្រ័យនាយទាហានវ័យក្មេង កិច្ចពិភាក្សាលើកនេះគឺជាស្ពានតភ្ជាប់ដែលរួមចំណែកក្នុងការលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រជាជន កងទ័ពនៃប្រទេសទាំងពីរ។
![]() |
| គណៈប្រតិភូនៃភាគីទាំងពីរថតរូបជុំគ្នា |
ក្នុងឱកាសនេះ គណៈប្រតិភូនាយទាហានវ័យក្មេងនៃកងយោធពលខេមរភូមិន្ទបានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីអង្គភាពនានានៃកងទ័ពប្រជាជនវៀតណាមនៅពេលដែលគណៈប្រតិភូមកចូលរួម និងបញ្ជាក់ថា កិច្ចពិភាក្សានេះ គឺជាមូលដ្ឋានគ្រឹះដ៏មានតម្លៃសម្រាប់រឹតបន្ដឹងចំណងសាមគ្គីភាពរវាងកងទ័ពនៃប្រទេសទាំងពីរ៕


មតិពីមិត្តអ្នកអាន