ប្រទេសនិងតំបន់ដែនដីចំនួន ១៨ បានចូលរួមក្នុងការប្រកួតប្រជែងសិល្បៈតុបតែងផ្កាអន្តរជាតិនៅទីក្រុង Da Lat (វៀតណាម)

09:13 | 12/09/2023 យោងតាមវិទ្យុសំលេងវៀតណាម

ការតាំងពិព័រណ៍ និងការប្រកួតប្រជែងសិល្បៈតុបតែងផ្កាអន្តរជាតិ (World Flower Council Summit 2023) បានបើកនៅរសៀលថ្ងៃទី ១០ កញ្ញា នៅទីក្រុង Da Lat ខេត្ត Lam Dong។

ទីក្រុង Da Nang (វៀតណាម) តែងតែចាប់អារម្មណ៍ក្នុងការអភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការជាមួយមូលដ្ឋាន និងដៃគូនានាក្នុងប្រទេសឡាវ និងកម្ពុជា ទីក្រុង Da Nang (វៀតណាម) តែងតែចាប់អារម្មណ៍ក្នុងការអភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការជាមួយមូលដ្ឋាន និងដៃគូនានាក្នុងប្រទេសឡាវ និងកម្ពុជា
សណ្ឋាគារនៅជិតផ្សារ Da Lat ជាមួយនឹងតម្លៃសមរម្យ សណ្ឋាគារនៅជិតផ្សារ Da Lat ជាមួយនឹងតម្លៃសមរម្យ
ប្រទេសនិងតំបន់ដែនដីចំនួន ១៨ បានចូលរួមក្នុងការប្រកួតប្រជែងសិល្បៈតុបតែងផ្កាអន្តរជាតិនៅទីក្រុង Da Lat (វៀតណាម)
ប្រទេសនិងតំបន់ដែនដីចំនួន ១៨ បានចូលរួមក្នុងការប្រកួតប្រជែងសិល្បៈតុបតែងផ្កាអន្តរជាតិនៅទីក្រុង Da Lat (វៀតណាម)

កម្មវិធីនេះដោយសមាគមផ្កាពិភពលោក (WFC) សហការជាមួយសាកលវិទ្យាល័យ Da Lat រៀបចំឡើង មានការចូលរួមពីប្រតិភូ និងសិប្បករចំនួន ២០០ នាក់មកពីប្រទេសនិងតំបន់ដែនដីចំនួន ១៨។ នេះជាព្រឹត្តិការណ៍លើកទី៣៧របស់សមាគមផ្កាពិភពលោក ប៉ុន្តែជាលើកដំបូងដែល បានប្រព្រឹត្តទៅនៅទីក្រុងផ្ការាប់ពាន់ Da Lat និងវៀតណាម។

បន្ទាប់ពីពិធីបើក អ្នករចនាផ្កាចំនួន ៦ មកពីប្រទេសសិង្ហបុរី ម៉ាឡេស៊ី កូរ៉េខាងត្បូង ជប៉ុន ម៉ាកាវ (ចិន) ហុងកុង (ចិន) បានសម្តែងសិល្បៈតុបតែងផ្កានៅលើឆាក។ នៅក្នុងក្របខ័ណ្ឌនៃកម្មវិធី អ្នករចនាចំនួន ១៨ នាក់ ដែលតំណាងឲ្យប្រទេសនិងតំបន់ចំនួន ១៨ បន្តចូលរួមក្នុងប្រភេទសិល្បៈដោតផ្កានៅលើឆាក ដើម្បីណែនាំសិល្បៈតុបតែងផ្ការស្រស់ដ៏មានអត្ថន័យបំផុត។

ការប្រកួតសិល្បៈតុបតែងផ្កាអន្តរជាតិឆ្នាំ ២០២៣ បានប្រគល់រង្វាន់នៅរសៀលថ្ងៃទី ១១ ខែកញ្ញានេះ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

ការនាំយកវិស័យម្ហូបអាហារក្លាយទៅជាកម្លាំងចលករលើកកម្ពស់ម៉ាកយីហោទេសចរណ៍វៀតណាម
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី
វិស័យទេសចរណ៍សម្រេចបានជិត ៥០% នៃគោលដៅទទួលភ្ញៀវអន្តរជាតិនៅក្នុងឆ្នាំ ២០២៦