ខេត្តព្រះសីហនុ៖ អបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិវៀតណាម

09:47 | 28/08/2023 យោងតាមកាសែតកងទ័ពប្រជាជន

នៅយប់ថ្ងៃទី ២៥ ខែសីហា ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ កម្ពុជា (ទទួលបន្ទុកខេត្តចំនួន ៦ គឺខេត្តព្រះសីហនុ កំពត កែប កោះកុង កំពង់ស្ពឺ និងតាកែវ) បានប្រារព្ធពិធីអបអរសាទរខួបលើកទី ៧៨ នៃទិវាបុណ្យឯករាជ្យជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម (ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ ដល់ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ២០២៣)។

កម្ពុជាវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលក្នុងការអភិវឌ្ឍរបស់វៀតណាម និងទំនាក់ទំនងមិត្តភាពទ្វេភាគី កម្ពុជាវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលក្នុងការអភិវឌ្ឍរបស់វៀតណាម និងទំនាក់ទំនងមិត្តភាពទ្វេភាគី
ក្រសួងទេសចរណ៍កំពុងសិក្សាបង្កើត សួនទេសចរណ៍តេជោ Westerdam នៅខេត្តព្រះសីហនុ ក្រសួងទេសចរណ៍កំពុងសិក្សាបង្កើត សួនទេសចរណ៍តេជោ Westerdam នៅខេត្តព្រះសីហនុ
លោក Lai Xuan Chien អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ។
លោក Lai Xuan Chien អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ។

អញ្ជើញចូលរួមក្នុងពិធីនេះ មានតំណាងអាជ្ញាធរបណ្តា​ខេត្តនៅតំបន់កុងស៊ុល កងកម្លាំងប្រដាប់អាវុធដែលឈរជើងនៅតំបន់ តំណាងប្រជាជនដើមកំណើតវៀតណាម អង្គភាពអាជីវកម្ម និងមិត្តភ័ក្តិកម្ពុជា និងវៀតណាមជាច្រើននាក់ ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធអស់រយៈពេលជាច្រើនឆ្នាំ។

ថ្លែងមតិក្នុងពិធីនេះ លោក Lai Xuan Chien អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុបានលើកឡើងអំពីសារៈសំខាន់ជាប្រវត្តិសាស្ត្រនៃព្រឹត្តិការណ៍ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ នៅពេលដែលលោកប្រធានហូជីមិញបានអានសេចក្តីប្រកាសឯករាជ្យ ចាប់បដិសន្ធិសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម ដែលបច្ចុប្បន្នជាសាធារណរដ្ឋសង្គមនិយមវៀតណាម។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ថ្លែងសុន្ទរកថាអបអរសាទរទិវាបុណ្យឯករាជ្យជាតិវៀតណាម។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ថ្លែងសុន្ទរកថាអបអរសាទរទិវាបុណ្យឯករាជ្យជាតិវៀតណាម។

“ក្នុងរយៈពេល ៧៨ ឆ្នាំកន្លងមក ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ប្រជាជនវៀតណាមសម្រេចបានសមិទ្ធិផលធំៗជាច្រើន ជានិច្ចកាលប្រកាន់ខ្ជាប់នូវគោលមាគ៌ាឯករាជ្យ ស្វ័យភាព សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ពហុភាគី ពិពិធកម្ម សមាហរណកម្មយ៉ាងស៊ីជម្រៅទៅក្នុងតំបន់ និងពិភពលោក។ បច្ចុប្បន្ននេះ វៀតណាមគឺជាគោលដៅដែលត្រូវបានចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកវិនិយោគ និងភ្ញៀវទេសចរមកពីប្រទេសជាច្រើន”។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញជូនផ្កាអបអរទិវា បុណ្យឯករាជ្យជាតិវៀតណាម
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញជូនផ្កាអបអរទិវា បុណ្យឯករាជ្យជាតិវៀតណាម

ទាក់ទិននឹងទំនាក់ទំនងរវាងវៀតណាម និងកម្ពុជា លោក Lai Xuan Chien បានមានប្រសាសន៍ថា ក្នុងរយៈពេលកន្លងមក ប្រទេសទាំងពីរតែងតែរក្សាទំនាក់ទំនងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ រួមដៃគ្នាជំនះរាល់ការលំបាកក្នុងបរិបទនៃស្ថានភាពពិភពលោក និងតំបន់ជាមួយនឹងការអភិវឌ្ឍន៍ស្មុគស្មាញជាច្រើន។

ជាការឆ្លើយតប តាងនាមអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានសម្តែងការអបអរសាទរ និងផ្ញើសារជូនពរចំពោះថ្នាក់ដឹកនាំបក្ស រដ្ឋ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនវៀតណាម ជូនពរសុខភាពល្អ និងជោគជ័យក្នុងឱកាសខួប​លើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិវៀត​ណាម ។

លោក គួច ចំរើន បានសម្តែងនូវសេចក្តីរីករាយ និងមោទនភាពចំពោះប្រពៃណីនៃសាមគ្គីភាព និងការជួយគ្នាទៅវិញទៅមករវាងប្រជាជនទាំងពីរ។ អាស្រ័យលើនោះ ទំនាក់ទំនង “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង” បាននាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជនកម្ពុជា និងវៀតណាម៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព