សារនៃជំនួបពិភាក្សារវាងថ្នាក់ដឹកនាំទីក្រុង Can Tho ប្រទេសវៀតណាម និងគណៈប្រតិភូស្ថានអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងហូជីមិញ

09:26 | 21/08/2023 យោងតាមកាសែតកងទ័ពប្រជាជន

ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងល្អ និងយូរអង្វែងរវាងវៀតណាមនិងកម្ពុជា បណ្ដាខេត្ត និងក្រុងនៃភាគីទាំងពីរបានជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ពង្រីកប្រៀបខ្លាំងដែលមានស្រាប់របស់មូលដ្ឋាន។

សម្ព័ន្ធអង្គការមិត្តភាព និងសមាគមមិត្តភាពវៀតណាម-កម្ពុជាខេត្ត Binh Duong វិលត្រលប់ទៅប្រភពដើម សម្ព័ន្ធអង្គការមិត្តភាព និងសមាគមមិត្តភាពវៀតណាម-កម្ពុជាខេត្ត Binh Duong វិលត្រលប់ទៅប្រភពដើម
សមាគមមិត្តភាពវៀតណាម-កម្ពុជានៅខេត្ត Phu Tho ៖ ពង្រីកការផ្លាស់ប្តូរ និងទំនាក់ទំនងជាមួយខេត្ត-ក្រុងមួយចំនួនរបស់កម្ពុជា សមាគមមិត្តភាពវៀតណាម-កម្ពុជានៅខេត្ត Phu Tho ៖ ពង្រីកការផ្លាស់ប្តូរ និងទំនាក់ទំនងជាមួយខេត្ត-ក្រុងមួយចំនួនរបស់កម្ពុជា
សារនៃជំនួបពិភាក្សារវាងថ្នាក់ដឹកនាំទីក្រុង Can Tho ប្រទេសវៀតណាម និងគណៈប្រតិភូស្ថានអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងហូជីមិញ
សារនៃជំនួបពិភាក្សារវាងថ្នាក់ដឹកនាំទីក្រុង Can Tho ប្រទេសវៀតណាម និងគណៈប្រតិភូស្ថានអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងហូជីមិញ

នោះគឺជាសារនៃជំនួបពិភាក្សារវាងថ្នាក់ដឹកនាំទីក្រុង Can Tho ប្រទេសវៀតណាម និងគណៈប្រតិភូស្ថានអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងហូជីមិញ នាថ្ងៃទី ១៧ ខែសីហា។

លោក Nguyen Van Hieu លេខាគណៈកម្មាធិការបក្សទីក្រុង Can Tho បានឲ្យដឹងថា ទីក្រុងមានបំណងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនជាមួយកម្ពុជា ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច - ពាណិជ្ជកម្ម អប់រំ - បណ្តុះបណ្តាល សុខាភិបាល និងទេសចរណ៍។ នាពេលថ្មីៗនេះ ទីក្រុង Can Tho បានបង្កើតទំនាក់ទំនងសហប្រតិបត្តិការ និងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយមូលដ្ឋានជាច្រើននៃប្រទេសកម្ពុជា ដូចជា រាជធានីភ្នំពេញ ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង... វិស័យដែលបានចុះហត្ថលេខារួមមាន ឧស្សាហកម្ម សិប្បកម្ម កសិកម្ម និងទេសចរណ៍។ល។

ទីក្រុង Can Tho តែងតែរៀបចំជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន និងការផ្លាស់ប្តូរវប្បធម៌ជាមួយកម្ពុជា។ នៅឆ្នាំ២០២៣នេះ តាមរយៈសកម្មភាពផ្លាស់ប្តូររវាងភាគីទាំងពីរ ទីក្រុង Can Tho បានផ្តល់ថវិកាជាង ៤៦,០០០ ដុល្លារអាមេរិកដល់ប្រទេសកម្ពុជា។

លោក ច័ន្ទ សូរិកាន អគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងហូជីមិញ បានសម្តែងនូវសេចក្តីរីករាយចំពោះសមិទ្ធផលថ្មីដែលទីក្រុង Can Tho សម្រេចបានក្នុងរយៈពេលកន្លងមក។ ទន្ទឹមនឹងនោះ លោកសន្យាថា ក្នុងឋានៈរបស់ខ្លួន លោកនឹងធ្វើសកម្មភាពច្រើនបន្ថែមទៀត ដើម្បីតភ្ជាប់ពាណិជ្ជកម្ម វប្បធម៌ អប់រំ ... រវាងទីក្រុង Can Tho និងខេត្ត-ក្រុងនៃប្រទេសកម្ពុជា។

យោងតាមព័ត៌មានពីមន្ទីរកិច្ចការបរទេសរបស់ទីក្រុង Can Tho ក្នុងឆមាសទី១ ឆ្នាំ២០២៣ ទំហំនៃការនាំចេញទំនិញពីទីក្រុង Can Tho ទៅកាន់ទីផ្សារកម្ពុជាសម្រេចបាន ២៤.៤៨ លានដុល្លារ។ មុខទំនិញនាំចេញសំខាន់ៗរួមមាន ផលិតផលជលផល ផលិតផលកសិកម្ម និងឱសថ។ល។ ទំហំនៃការនាំចូលសម្រេចបាន ៦.៨២ លានដុល្លារ ដោយផលិតផលសំខាន់ៗគឺ ដែក និងផលិតផលធ្វើពីដែក៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន