លោក Park Hang-seo៖ "ខ្ញុំនឹងខិតខំដើម្បីតបស្នងនូវក្តីស្រលាញ់របស់ប្រជាជនវៀតណាម"

08:00 | 13/05/2023 ឌឹកអាញ់

យុគសម័យ - នេះ​ជា​ការ​លើក​ឡើង​របស់​លោក Park Hang-seo អតីត​គ្រូ​បង្វឹក​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​វៀត​ណាម ពេល​ដែល​លោក​ទទួល​បាន​មេដាយ “ដើម្បី​សន្តិភាព និង​មិត្តភាព​ក្នុង​ចំណោម​ប្រជាជាតិ” ដែលគឺជា ពានរង្វាន់ខ្ពស់បំផុតរបស់សហភាពអង្គការមិត្តភាពវៀតណាម (VUFO) នាថ្ងៃទី ៩ ឧសភា នៅទីក្រុងហាណូយ។ ពាន​រង្វាន់​នេះ​គឺ​ដើម្បី​គោរព​ការ​យក​ចិត្ត​ទុក​ដាក់​របស់​លោក​ចំពោះ​វិស័យ​បាល់ទាត់​វៀត​ណាម និង​ចំណង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រជាជន​វៀតណាម និង​កូរ៉េ។

អ្នកអាចផឹកកាហ្វេបណ្តើរមើលព្រះអាទិត្យលិចបណ្តើរ នៅផាក កាហ្វេ (Park Café) ខេត្តកំពត អ្នកអាចផឹកកាហ្វេបណ្តើរមើលព្រះអាទិត្យលិចបណ្តើរ នៅផាក កាហ្វេ (Park Café) ខេត្តកំពត
ព្រៃឬស្សីពក Na Hang Tua Chu ដែលជាគោដៅទេសចថ្មីនៅពេលមកដល់ទីរួមស្រុក Mu Cang Chai ព្រៃឬស្សីពក Na Hang Tua Chu ដែលជាគោដៅទេសចថ្មីនៅពេលមកដល់ទីរួមស្រុក Mu Cang Chai
ប្រធាន VUFO Nguyen Phuong Nga ប្រគល់មេដាយ “ដើម្បីសន្តិភាព និងមិត្តភាពក្នុងចំណោមប្រជាជាតិ” ជូនលោក Park Hang-seo
ប្រធាន VUFO Nguyen Phuong Nga ប្រគល់មេដាយ “ដើម្បីសន្តិភាព និងមិត្តភាពក្នុងចំណោមប្រជាជាតិ” ជូនលោក Park Hang-seo

តាម​លោក Park Hang-seo នេះ​គឺជា​ព្រឹត្តិការណ៍​ដ៏​មាន​អត្ថន័យ​ជ្រាលជ្រៅ​ដើម្បី​រឹតចំណង​មិត្តភាព​រវាង​វៀតណាម​និង​កូរ៉េ​ឱ្យ​កាន់តែ​រឹងមាំ​ថែមទៀត​។

ពេលទទួលតួនាទីជាគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម គាត់គ្រាន់តែគិតថា ការងារទាំងអស់កើតចេញពីក្តីស្រលាញ់បាល់ទាត់ ហើយក៏ជាកាតព្វកិច្ចដែលត្រូវអនុវត្តផងដែរ។ ការទទួលបានមេដាយ "ដើម្បីសន្តិភាព និងមិត្តភាពក្នុងចំណោមប្រជាជាតិ" គាត់ពិតជាមានកិត្តិយស និងមោទនភាពខ្លាំងណាស់។

ថ្លែងមតិក្នុងពិធីប្រគល់រង្វាន់ ឯកអគ្គរដ្ឋទូត Nguyen Phuong Nga ប្រធាន VUFO បានឲ្យដឹងថា ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងកូរ៉េមានការរីកចម្រើនយ៉ាងខ្លាំងក្លាក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ប្រទេសទាំងពីរទើបតែបានប្រារព្ធខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូត ហើយក្នុងដំណើរទស្សនកិច្ចនៅកូរ៉េរបស់ប្រធានាធិបតីវៀតណាមក្នុងខែធ្នូ ឆ្នាំ ២០២២ ទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានលើកកំពស់ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

ទំនាក់ទំនងវៀតណាម-កូរ៉េបានក្លាយទៅជាគំរូជោគជ័យ ដោយផ្អែកលើភាពស្មោះត្រង់ និងទំនុកចិត្តនយោបាយ; ថាមវន្តក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការភ្ជាប់ទំនាក់ទំនងយ៉ាងស៊ីជម្រៅក្នុងការផ្លាស់ប្តូរប្រជាជនទៅប្រជាជន។ កត្តាសំខាន់មួយដែលបង្កើតបានជាសមិទ្ធិផលទាំងនេះ គឺការរួមចំណែកដ៏សំខាន់របស់អង្គការ និងបុគ្គលនៃប្រទេសទាំងពីរ រួមទាំងលោក Park Hang-seo ផងដែរ។

ប្រធាន VUFO បានសម្តែងក្តីសង្ឃឹមថា លោក Park Hang-seo នឹងបន្តរួមចំណែកក្នុងការពង្រឹង និងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងវៀតណាម និងកូរ៉េ៕

ឌឹកអាញ់

Thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត

ការបើកជំរុំរដូវក្តៅវៀតណាម ២០២៦៖ ការបណ្តុះនូវក្តីស្រឡាញ់និងមោទនភាពចំពោះស្រុកកំណើត
សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់