សកម្មភាពគួរឱ្យចាប់អារម្មណ៍ជាច្រើននៅទិវាវប្បធម៌អានសៀវភៅវៀតណាមឆ្នាំ ២០២៣

07:00 | 23/04/2023 ឌឹកអាញ់

យុគសម័យ - អបអរសាទរទិវាសៀវភៅនិងវប្បធម៌អានវៀតណាមថ្ងៃទី ២១ ខែមេសា និងទិវាសៀវភៅនិងសិទ្ធនិពន្ធពិភពលោកថ្ងៃទី ២៣ ខែមេសា នាព្រឹកថ្ងៃទី ១៩ ខែមេសា នៅទីក្រុងហាណូយ បណ្ណាល័យជាតិវៀតណាមបានបើក “ទិវាសៀវភៅនិងវប្បធម៌អានឆ្នាំ ២០២៣” ក្រោមប្រធានបទ “សៀវភៅសម្រាប់ខ្ញុំ និងសម្រាប់អ្នក”។

បុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាមឆ្នាំ ២០២៣ (ឆ្នាំថោះ បញ្ចស័ក ២០២៣)៖ ប្រជាជនវៀតណាមក្នុងប្រទេសសឹង្ហបុរីរំភើបរីករាយស្វាគមន៍ឆ្នាំថ្មីប្រពៃណី បុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាមឆ្នាំ ២០២៣ (ឆ្នាំថោះ បញ្ចស័ក ២០២៣)៖ ប្រជាជនវៀតណាមក្នុងប្រទេសសឹង្ហបុរីរំភើបរីករាយស្វាគមន៍ឆ្នាំថ្មីប្រពៃណី
ពិធីបុណ្យនិទាឃរដូវ Con Son - Kiep Bac ឆ្នាំ ២០២៣ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៣ ពិធីបុណ្យនិទាឃរដូវ Con Son - Kiep Bac ឆ្នាំ ២០២៣ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៣
គណៈប្រតិភូកាត់ខ្សែបូ ដើម្បីបើកទិវាវប្បធម៌អានសៀវភៅវៀតណាមឆ្នាំ ២០២៣
គណៈប្រតិភូកាត់ខ្សែបូ ដើម្បីបើកទិវាវប្បធម៌អានសៀវភៅវៀតណាមឆ្នាំ ២០២៣

ពិធីបើកនេះមានការចូលរួមពីអនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ Trinh Thi Thuy; នាយកស្តីទីនៃបណ្ណាល័យជាតិវៀតណាម លោក Nguyen Xuan Dung និងតំណាងក្រសួង សាខា និងអ្នកអានជាច្រើនចូលចិត្តសៀវភៅ។

ក្នុងសុន្ទរកថាបើក លោក Nguyen Xuan Dung នាយកស្តីទីបណ្ណាល័យជាតិវៀតណាមបានអះអាងថា ទិវាវប្បធម៌សៀវភៅ និងការអានវៀតណាមគឺជាព្រឹត្តិការណ៍វប្បធម៌ដ៏សំខាន់សម្រាប់អ្នកស្រឡាញ់សៀវភៅ និងសហគមន៍សង្គមទាំងមូល រួមចំណែកកសាងវប្បធម៌វៀតណាមជឿនលឿនប្រកបដោយអត្តសញ្ញាណជាតិរឹងមាំ។

ព្រឹត្តិការណ៍នេះសំដៅលើកតម្កើងតម្លៃរបស់សៀវភៅ លើកតម្កើងអ្នកអាន និងអ្នកចូលរួមក្នុងការសម្រាំង ការច្នៃប្រឌិត ការបោះពុម្ព ការផ្សព្វផ្សាយ ការរក្សាទុកសៀវភៅ និងការអភិវឌ្ឍវប្បធម៌អាននៅវៀតណាម។ នៅក្នុងពិធីបើក នាយកស្តីទីបណ្ណាល័យជាតិវៀតណាម លោក Nguyen Xuan Dung បានឲ្យដឹងថា៖ “ទិវាសៀវភៅនិងវប្បធម៌អានឆ្នាំនេះ នៅបណ្ណាល័យជាតិមាន សកម្មភាពវិសេសវិសាលជាច្រើន ។ មានព្រឹត្តិការណ៍ចំនួន ១០ក្នុងទិវាសៀវភៅវៀតណាម ដូចជា៖ ការតាំងពិព័រណ៍សៀវភៅ; សិក្ខាសាលាប្រធានបទ; គូរគំនូរតាមសៀវភៅ; រៀបរាប់រឿងសៀវភៅជាភាសាអង់គ្លេស; ប្រគល់សៀវភៅជូនបណ្ណាល័យនៅតំបន់ដាច់ស្រយាល...”។

នាព្រឹកថ្ងៃទី ១៩ មេសានេះដែរ នៅទីស្នាក់ការវិទ្យុសម្លេងវៀតណាម លេង ៥៨ Quan Su ទីក្រុងហាណូយ បានប្រព្រឹត្តទៅសកម្មភាពអបអរសាទរទិវាសៀវភៅនិងវប្បធម៌អានវៀតណាមលើកទី ២ ឆ្នាំ ២០២៣។ កម្មវិធីបានឧទ្ទេសនាមសៀវភៅថ្មីៗជាច្រើនក្បាល ក្នុងវិស័យនានាដូចជា៖ សារព័ត៌មាន នយោបាយសង្គម ច្បាប់ ប្រវត្តិសាស្ត្រ អក្សរសាស្ត្រ វិទ្យាសាស្ត្រជីវភាពរស់នៅ របស់អ្នកនិពន្ធជាកម្មាភិបាល អ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម។

នៅខេត្ត Thua Thien - Hue ក្នុងឱកាសទិវាសៀវភៅនិងវប្បធម៌អានវៀតណាម នាថ្ងៃទី ១៩ មេសានេះ នៅសារមន្ទីរវត្ថុបុរាណបរមរាជវាំង Hue មជ្ឈមណ្ឌលអភិរក្សកេរ្តិ៍ដំណែលបុរាណនៃបរមរាជវាំង Hue បានរៀបចំពិធីតាំងបង្ហាញសៀវភៅបុរាណដែលបានបរិច្ចាគ ជាមួយនឹងវត្ថុបុរាណ សៀវភៅបុរាណជាច្រើនក្នុងសម័យរជ្ជកាល Nguyen ផងដែរ៕

ឌឹកអាញ់

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

ការនាំយកវិស័យម្ហូបអាហារក្លាយទៅជាកម្លាំងចលករលើកកម្ពស់ម៉ាកយីហោទេសចរណ៍វៀតណាម
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី
វិស័យទេសចរណ៍សម្រេចបានជិត ៥០% នៃគោលដៅទទួលភ្ញៀវអន្តរជាតិនៅក្នុងឆ្នាំ ២០២៦
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ