កោះកុង ត្រូវបានគេស្គាល់ថា ជាខេត្តមួយស្ថិតនៅភាគនិរតីនៃប្រទេសកម្ពុជា មានឆ្នេរសមុទ្រវែងអន្លាយ មានកោះ ព្រៃភ្នំធម្មជាតិជាច្រើន កំពុងរង់ចាំភ្ញៀវទេសចរទៅទស្សនាកម្សាន្ត សម្រាប់ថ្ងៃឈប់សម្រាកចុងសប្ដាហ៍ ក៏ដូចជាក្នុងឱកាសជួបជុំដំណើរកម្សាន្តតាមបែបលក្ខណៈគ្រួសារ។
ទន្ទឹមទៅនឹងមានលក្ខណៈពិសេសជាច្រើន ថ្មីៗនេះអ្នកនិយមតាមដានកន្លែងកម្សាន្តនានានៅកម្ពុជា បាននាំគ្នាផ្ទុះការចាប់អារម្មណ៍នូវកន្លែងថ្មីមួយ នៅក្នុងខេត្តដ៏មនោរម្យនេះ ដែលទីនោះមានឈ្មោះថា «ភូមិទឹកស្រែ»។
កន្លែងលម្ហែថ្មីនេះ ស្ថិតនៅភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ក្បែរតំបន់ទស្សនាស្ទឹងពពក «ភូមិទឹកស្រែ» ជាកន្លែងលម្ហែដែលមានបរិយាកាសស្ងប់ស្ងាត់ល្អ ទេសភាពធម្មជាតិស្រស់ត្រកាល ដែលនៅទីនោះប្រិយមិត្តអាចជិះកាយ៉ាកតាមដងព្រែក ជិះទូកមើលអំពិលអំពែក ងូតទឹកជ្រោះត្រជាក់ និង ទៅមើលស្ទឹងពពកទៀតផង។
popular.com.kh
មតិពីមិត្តអ្នកអាន