គ្រូពេទ្យយោធាវៀតណាមសង្គ្រោះជាបឋមអ្នកជំងឺនៅទួរគី

09:05 | 22/02/2023 យោងតាមកាសែតកងទ័ពប្រជាជន

នាល្ងាចថ្ងៃទី ២០ ខែកុម្ភៈ (ម៉ោងមូលដ្ឋាន) ក្រុមគ្រូពេទ្យយោធានៃកម្លាំងជួយសង្គ្រោះរបស់កងទ័ពប្រជាជនវៀតណាមបានសង្គ្រោះជាបឋមអ្នកជំងឺទួរគី។

គណៈប្រតិភូវៀតណាម ប្រគល់សម្ភារៈបរិក្ខារពេទ្យចំនួន ២តោន ដល់ប្រទេសទួរគី គណៈប្រតិភូវៀតណាម ប្រគល់សម្ភារៈបរិក្ខារពេទ្យចំនួន ២តោន ដល់ប្រទេសទួរគី
ប្រធានរដ្ឋសភា លោក Vuong Dinh Hue ផ្ញើសារចូលរួមរំលែកទុក្ខជូនប្រធានរដ្ឋសភា នៃសាធារណរដ្ឋទួរគី ប្រធានរដ្ឋសភា លោក Vuong Dinh Hue ផ្ញើសារចូលរួមរំលែកទុក្ខជូនប្រធានរដ្ឋសភា នៃសាធារណរដ្ឋទួរគី
គ្រូពេទ្យយោធាវៀតណាមសង្គ្រោះបថមអ្នកជំងឺ
គ្រូពេទ្យយោធាវៀតណាមសង្គ្រោះបថមអ្នកជំងឺ

លោក Hasim អាយុ ៣៦ ឆ្នាំ នៅទីក្រុង Antakya ខេត្ត Hatay ប្រទេសទួរគី ត្រូវបានមិត្តរួមការងារបញ្ជូនទៅដល់ក្រុមពេទ្យយោធា ដោយកដៃឆ្វេង និងជង្គង់ឆ្វេងហើមធំ ធ្វើឲ្យពិបាកក្នុងការធ្វើចលនា។ ដោយដឹងថា លោក Hasim កំពុងប្រមូលសម្ភារៈសង្គ្រោះនៅកីឡដ្ឋាន Hatay ជាកន្លែងដែលកងទ័ពប្រជាជនវៀតណាមឈរជើង ស្របពេលគ្រោះរញ្ជួយដីថ្មីចំនួនពីរបានបណ្តាលឲ្យធុងសម្ភារៈមួយចំនួនធ្លាក់មកលើខ្លួនលោក។

លោកវរសេនីយ៍ទោ Lai Ba Thanh នៅមន្ទីរពេទ្យយោធលេខ ១០៣ ជាប្រធានក្រុមគ្រូពេទ្យយោធា បានពិនិត្យឲ្យអ្នកជំងឺនេះ។ តាមការធ្វើរោគវិនិច្ឆ័យដំបូង អ្នកជំងឺរលាកសរសៃពួរកដៃ និងរបួសជង្គង់។

ក្រោយពេលពិនិត្យរួច អ្នកជំងឺត្រូវបានក្រុមគ្រូពេទ្យយោធាវៀតណាម សង្គ្រោះបឋម និងផ្តល់ថ្នាំបំបាត់ការឈឺចាប់ និងណាត់ជួបសម្រាប់ការពិនិត្យឡើងវិញនារសៀលថ្ងៃទី២១ ខែកុម្ភៈ (តាមម៉ោងមូលដ្ឋាន)។

ទន្ទឹមនឹងនោះ ក្រុមគ្រូពេទ្យយោធាក៏បានលាង និងប្តូរបង់រុំមុខរបួសជើងឆ្វេងរបស់លោក Hasim។ លោក Hasim ប្រាប់ថា "សូមអរគុណក្រុមគ្រូពេទ្យយោធាវៀតណាម"៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន