ប្រធានរដ្ឋសភាលោក Vuong Dinh Hue ប្រគល់អំណោយបុណ្យតេត​ជូន​គ្រួសារគោលនយោបាយ គ្រួសារក្រីក្រ និងជនជាតិភាគតិចនៅខេត្ត An Giang

13:46 | 12/01/2023 យោងតាមវិទ្យុសំលេងវៀតណាម

នាព្រឹកថ្ងៃទី១១ ខែមករា នៅទីក្រុង Chau Doc ខេត្ត An Giang ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានអញ្ជើញចុះសួរសុខទុក្ខ ជូនពរឆ្នាំថ្មី និងប្រគល់អំណោយចំនួន ២០០កញ្ចប់ ជូនដល់គ្រួសារគោលនយោបាយ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត គ្រួសារក្រីក្រ បងប្អូនជនជាតិភាគតិច ពលករមានស្ថានភាពលំបាក និងកុមារ ៦នាក់ ដែលជាកូនធម៌របស់ប៉ុស្ត៍យោធាការពារព្រំដែនក្នុងខេត្ត។

អនុប្រធានប្រចាំការរដ្ឋសភាលោក Tran Thanh Man៖ កៀរគរធនធានដើម្បីថែទាំ គ្រួសារគោលនយោបាយ និងប្រជាជនដែលមានគុណូបការៈ អនុប្រធានប្រចាំការរដ្ឋសភាលោក Tran Thanh Man៖ កៀរគរធនធានដើម្បីថែទាំ គ្រួសារគោលនយោបាយ និងប្រជាជនដែលមានគុណូបការៈ
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ជួបពិភាក្សាការងារជាមួយប្រធាន សភាជាន់ទាបហ្វីលីពីន ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ជួបពិភាក្សាការងារជាមួយប្រធាន សភាជាន់ទាបហ្វីលីពីន
ប្រធានរដ្ឋសភា លោក Vuong Dinh Hue ជូនអំណោយបុណ្យតេតដល់គ្រួសារគោលនយោបាយ គ្រួសារក្រីក្រ ជនជាតិភាគតិច និងពលករមានស្ថានភាពលំបាកនៅខេត្ត An Giang។ (រូបថត៖ Duy Linh)
ប្រធានរដ្ឋសភា លោក Vuong Dinh Hue ជូនអំណោយបុណ្យតេតដល់គ្រួសារគោលនយោបាយ គ្រួសារក្រីក្រ ជនជាតិភាគតិច និងពលករមានស្ថានភាពលំបាកនៅខេត្ត An Giang។ (រូបថត៖ Duy Linh)

នៅទីនេះ ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានស្នើឱ្យថ្នាក់ដឹកនាំមូលដ្ឋានបន្តផ្តោតការយកចិត្តទុកដាក់ ថែទាំបុណ្យតេតសម្រាប់ប្រជាជន “មិនឱ្យនរណាម្នាក់គ្មានបុណ្យតេត មិនទុកឱ្យនរណាម្នាក់ត្រូវបោះបង់ចោលនៅពីក្រោយ តាមប្រពៃណីស្រឡាញ់គ្នាទៅវិញទៅមក ស្លឹកឈើល្អការពារស្លឹកឈើរហែករបស់ប្រជាជាតិ”។

ឈានចូលឆ្នាំ ២០២៣ ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានស្នើឲ្យអាជ្ញាធរនិងប្រជាជនខេត្ត An Giang បន្តរក្សាការអភិវឌ្ឍលើវិស័យកសិកម្ម កសិករ និងជនបទ ដែលក្នុងនោះត្រូវបន្តផ្តោតសំខាន់លើការអនុវត្តកម្មវិធីគោលដៅជាតិចំនួន ៣ រួមមានការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព កសាងជនបទថ្មី អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិចនិងតំបន់ព្រៃភ្នំ។ ថ្នាក់ដឹកនាំខេត្តយកចិត្តទុកដាក់ថែមទៀតដល់ការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម ជាពិសេសពាណិជ្ជកម្មតាមព្រំដែន បង្កើតការងារធ្វើសម្រាប់ប្រជាជន; អនុវត្តកិច្ចការជនជាតិ សាសនា ឲ្យបានល្អ ខិតខំប្រឹងប្រែងនាំខេត្ត An Giang ក្លាយជាខេត្តដ៏ល្អប្រសើរ នៅតំបន់ដីសណ្តទន្លេ Cuu Long។ មុននោះ នាព្រឹកថ្ងៃដដែល ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានអញ្ជើញទៅអុជធូបនៅមណ្ឌលអនុស្សាវរីយ៍លោកប្រធាន Ton Duc Thang នៅឃុំ My Hoa Hung ទីក្រុង Long Xuyen ផងដែរ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
យុទ្ធនាការ ៥០០ ថ្ងៃយប់នៅខេត្ត  Nghe An៖ ប្រមូលបានសំណាកជីវសាស្ត្រចំនួន ១៧.៨៣១ សំណាក
ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីចំនួន ១០០ ឈុតនៅសួនច្បារ Le Thi Rieng
សារព័ត៌មានរួមចំណែកផ្សព្វផ្សាយការយល់ដឹង ជំរុញសកម្មភាពដើម្បីសមភាពយេនឌ័រនៅវៀតណាម