ការទូតរវាងប្រជាជន និងប្រជាជន បម្រើឲ្យការអភិវឌ្ឍសេដ្ឋកិច្ចសង្គម

13:49 | 12/01/2023

នាថ្ងៃទី ១០ ខែមករា សម្ព័ន្ធអង្គការមិត្តភាពវៀតណាម (VUFO) បានរៀបចំសន្និសីទគណៈប្រធានលើកទី៦ អាណត្តិ ២០១៩-២០២៤ បូកសរុបលទ្ធផលនៃការងារឆ្នាំ ២០២២ អនុវត្តទិសដៅការងារឆ្នាំ ២០២៣ និងអនុម័តលើខ្លឹមសារការងារសំខាន់ៗរបស់ VUFO និងអង្គការសមាជិក។

ប្រធាន VUFO លោកស្រី Nguyen Phuong Nga ទទួលជួបលោក Shimizu Akira ប្រធានតំណាង JICA ប្រចាំនៅវៀតណាម ប្រធាន VUFO លោកស្រី Nguyen Phuong Nga ទទួលជួបលោក Shimizu Akira ប្រធានតំណាង JICA ប្រចាំនៅវៀតណាម
ប្រធាន VUFO លោកស្រី Nguyen Phuong Nga ទទួលជួបឯកអគ្គរដ្ឋទូតអ៊ុយរូហ្គាយ ប្រធាន VUFO លោកស្រី Nguyen Phuong Nga ទទួលជួបឯកអគ្គរដ្ឋទូតអ៊ុយរូហ្គាយ

ក្នុងឆ្នាំកន្លងមក VUFO បានបំពេញដោយជោគជ័យនូវភារកិច្ចលើគ្រប់វិស័យ និងគោលដៅផ្សេងៗ។ ចំពោះការងារសន្តិភាព សាមគ្គីភាព និងមិត្តភាព VUFO និងអង្គការសមាជិក បានអនុវត្តសកម្មភាពជាក់ស្តែង ឆ្ពោះទៅការតភ្ជាប់ ពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាពពិសេសរវាងប្រជាជនវៀតណាម និងប្រជាជននៃប្រទេសផ្សេងៗ។

ការទូតរវាងប្រជាជន និងប្រជាជន បម្រើឲ្យការអភិវឌ្ឍសេដ្ឋកិច្ចសង្គម
លោកស្រី Nguyen Phuong Nga ថ្លែងក្នុងសន្និសីទ

សកម្មភាពការទូតរវាងប្រជាជននិងប្រជាជនត្រូវបានពង្រីកលើវិស័យជាច្រើន លើកកម្ពស់ការយល់ដឹងអំពីប្រវត្តិសាស្ត្រ វប្បធម៌ ទឹកដី មនុស្ស និងគោលនយោបាយរបស់វៀតណាម ហើយជំរុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ ការងារមិនមែនរដ្ឋាភិបាលបរទេសក៏ត្រូវបានអនុវត្តកាន់តែសកម្មផងដែរ។

ទាក់ទិននឹងការងារឆ្នាំ២០២៣ លោកស្រី Nguyen Phuong Nga ប្រធាន VUFO បានបញ្ជាក់ថា VUFO នឹងបន្តអនុវត្តការទូតរវាងប្រជាជននិងប្រជាជនយ៉ាងសកម្ម និងមានប្រសិទ្ធភាព ក្រោមប្រធានបទ "ការទូតរវាងប្រជាជននិងប្រជាជនបម្រើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម"៕

Tags: VUFO

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន