យុគសម័យ - ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីសកល ឆ្នាំ ២០២៣ វាលដាំផ្កាកុលាប (សង្កាត់ Tan Quy Dong ទីក្រុង Sa Dec) បានដាំបន្ថែមផ្កា និងដើមឈើលម្អបន្ថែមទៀត ដើម្បីបម្រើភ្ញៀវទេសចរមកទស្សនានិងថតរូប។ ទន្ទឹមនឹងនោះ អ្នកក្នុងស្រុក ត្រូវដាំដើមផ្លែឈើបន្ថែមទៀត។
![]() |
| តុបតែងកន្លែងថតរូបស្អាត។ |
លោក Pham Thanh Tam ម្ចាស់វាលដាំផ្កាកុលាបបាននិយាយថា៖ «ក្នុងឱកាសចូលឆ្នាំថ្មីសកល ឆ្នាំនេះ អង្គភាពបានបង្កើតនូវទិដ្ឋភាពទិញលក់ផ្កានៅមាត់ទន្លេរបស់កសិករភូមិផ្កា នាសម័យ។ ក្រៅពីនេះ អង្គភាពក៏បានបញ្ចប់ការជួសជុល រៀបចំកន្លែងល្អាត ៗដើម្បីជួយឱ្យភ្ញៀវថតរូបទុកជាអនុស្សាវរីយ៍ដ៏ស្រស់ស្អាតពេលមកទស្សនា»។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីសកល ឆ្នាំ ២០២៣ ស្រុក Lai Vung ទាំងមូលមានសួនផ្កាចំនួន ៨ ដែលបើកទ្វារទទួលស្វាគមន៍ភ្ញៀវទេសចរ។ ថ្មីៗនេះ ដើម្បីលើកទឹកចិត្តដល់ការអភិវឌ្ឍន៍ទេសចរណ៍ ស្រុកបានវិនិយោគលើការកសាងសំណង និងទេសភាពជាច្រើន ដែលបង្កើតនូវកន្លែងលេចធ្លោថ្មីសម្រាប់ភ្ញៀវទេសចរពេលមកលេងតំបន់ដាំផ្លែឃ្វិច Lai Vung។
លោកស្រី Pham Thi Dat ម្ចាស់សួន Ba Lien ដាំដើមឈើឃ្វិច Ba Lien (ភូមិ Long Hung 1 ឃុំ Long Hau) បានចែករំលែកថា៖ “ដើម្បីបង្កើនប្រាក់ចំណូលគ្រួសារ ចាប់ពី១ខែមុនមក ខ្ញុំបានទទួលភ្ញៀវមកលេងសួនឃ្វិច។ ជាពិសេស ខ្ញុំបានរចនា និងតុបតែងកន្លែងស្អាត រៀបចំកន្លែងចិញ្ចឹមត្រី អន្ទង់ ខ្យង... ដើម្បីជួយឱ្យភ្ញៀវទេសចរទទួលបទពិសោធចាប់ចិត្តនៃជីវិតបែបជនបទ។
លោក Tran Huu Minh Khang ម្ចាស់សួនដាំឃ្វិច Ut Hon បានមានប្រសាសន៍ថា៖ “ក្នុងឱកាសចូលឆ្នាំថ្មីសកល ឆ្នាំនេះ ភ្ញៀវទេសចរនឹងទៅថតរូបនៅមាត់ទន្លេ ជិះទូកកាណូជុំវិញសួនច្បារ។ ទន្ទឹមនឹងនោះ ភ្ញៀវទេសចរអាចហូបអាហារពិសេសរបស់តំបន់និរតី ស្តាប់សិល្បៈ Don Ca Tai Tu ដែលល្បីល្បាញតាំងពីយូរយារណាស់មកហើយនៅស្រុក Lai Vung។ លើសពីនេះ អង្គភាពក៏បានរៀបចំកន្លែងសម្រាប់ភ្ញៀវទេសចរណ៍បានស្វែងយយល់នូវរបៀបធ្វើដំណាប់ធ្វើពីសំបកឃ្វិច តុបលក់ផលិតផលពិសេសនៃស្រុកនេះវត្ថុអនុស្សាវរីយ៍តូចៗ”៕

មតិពីមិត្តអ្នកអាន