ដាឡាត - ទីក្រុងមានទេសភាពស្រស់បំព្រង

15:58 | 28/12/2022 ឌីណា

ដាឡាត ជាទីក្រុងរបស់ខេត្ត ឡឹម​ដុង ស្ថិតនៅលើខ្ពង់រាប ឡឹម​វៀន ក្នុងតំបន់ខ្ពង់រាប តីង្វៀន។ ទីក្រុង ដាឡាត់ (Da Lat) ជាល្បី​ដោយមានអាកាសធាតុត្រជាក់ ស្រស់បំស្អាត និងរ៉ូម៉ែនទិចដូចជាកញ្ញាម្នាក់ ប៉ុន្មានខែចុងឆ្នាំគឺជារដូវប្រាំងនៅ ដាឡាត (ខេត្ត ឡឹមដុង) បានជាធាតុអាកាសសមស្របយ៉ាងខ្លាំងសម្រាប់ការធ្វើដំណើរទេសចរណ៍ សម្រាកលម្ហែកាយ។

ផ្ការាប់ពាន់ផ្ការីកមុនពេលបើកពិធីបុណ្យផ្កា Da Lat ផ្ការាប់ពាន់ផ្ការីកមុនពេលបើកពិធីបុណ្យផ្កា Da Lat
ផ្ទាំងគំនូរជាបន្តបន្ទាប់នៅលើច្រាំងថ្ម Taluy តុបតែងក្រុង Da Lat ផ្ទាំងគំនូរជាបន្តបន្ទាប់នៅលើច្រាំងថ្ម Taluy តុបតែងក្រុង Da Lat

ដោយមានសម្រស់ដ៏សែនមនោរម្យ លក្ខណៈមនោសញ្ចេតនាដ៏លន្លង់លន្លោចដោយមានព្រៃស្រល់ដ៏ក្រាស់ក្រៃ ដើមម៉ាក់ខៃជាជួរៗ ដ៏ស្រស់ឆើតឆាយជាមួយនឹងវត្តមាននៃរាប់រយវត្តអារាម ព្រះវិហារ មណ្ឌលសាសនា។ល។ បានបង្កើតទៅជា ដាឡាត ដ៏ដាច់ដោយឡែកមួយ។

ដាឡាត - ទីក្រុងមានទេសភាពស្រស់បំព្រង
ក្រុងតំបន់ភ្នំ ដាឡាត នៅមានវីឡាជាច្រើនជាស្ថាបត្យកម្ម បារាំង ដ៏បរមបុរាណ បង្កើតទៅជាចំណុចលេចធ្លោសម្រាប់ "ទីក្រុងបេតិកភណ្ឌ ដាឡាត"

អញ្ជើញមកកាន់ ដាឡាត អ្នកមានគោលដៅទសចរណ៍ជាច្រើនត្រូវការរុករកស្វែងយល់។ ពីមណ្ឌលសមាធិ ទុ្រកឡឹម និវេសនដ្ឋាន បាវដាយ ទីលាន ឡឹមវៀន ជ្រលងស្នេហ៍ រហូតដល់ បឹង ស៊ន់ហឿង បឹង ថានធើ ល្បាក់ទឹកធ្លាក់ កាមលី ភ្នំ ឡាងប៊ីអាង ផ្សាររាត្រី ដាឡាត ជាដើម។

ដាឡាត - ទីក្រុងមានទេសភាពស្រស់បំព្រង
ដាឡាត ក៏ត្រូវបានប្រសិទ្ធនាមថាជាទីក្រុងនៅក្នុងព្រៃ ព្រៃនៅក្នុងទីក្រុងដោយមានសណ្ឋានដីមានកូនភ្នំតូចធំតជាប់ៗ គ្នា

នៅទីនេះ អ្នកអាចទិញផលិតផលពិសេសប្រចាំតំបន់ ដាឡាត សម្រាប់ធ្វើជាអំណោយជូនដល់សាច់ញាតិ មិត្តភ័ក្តិ។ អំណោយពេញនិយមមួយចំនួនគឺផលិតផលកែច្នៃពីផ្លែស្ត្របឺរី ទន្លាប់ ផ្ញៀវ ស្វាយ ខ្នុរ អាទីសូចម្រាញ់ តែអាទីសូ ស្រាទំពាំងបាយជូរ កាហ្វេ ម៉ូកា គៅដឹត សម្ភារៈពីសំពត់សង្កិម សម្ភារៈពីសំពត់ឡែន។ល។

ដាឡាត - ទីក្រុងមានទេសភាពស្រស់បំព្រង
បឹង ស៊ន់ហឿង - បេះដូងរបស់ ដាឡាត ជារមណីយដ្ឋានដ៏ល្បីឈ្មោះ ទាក់ទាញភ្ញៀវទេសចរដោយមានសម្រស់ដ៏ស្រទន់ រ៉ូម៉ែនទិច

អញ្ជើញឆៀងចូលទស្សនា ដាឡាត នាឱកាសនេះ អ្នកក៏បានគន់មើលសម្រស់ផ្កាឈូករ័ត្ន ម៉ិកស៊ិក ដ៏ស្រស់បំព្រង កូនភ្នំមានស្មៅពណ៌ផ្កាឈូកស្រស់ស្អាតប្រៀបដូចក្នុងរឿងព្រេងនិទាន។ល។ អំឡុងពេលនេះក៏ជារដូវស្លឹកម៉េផលក្រហម (Acer rubrum) ប្តូរពណ៌បន្តិចម្តងៗ ចាប់ពីពណ៌បៃតងប្តូរទៅជាពណ៌លឿងទុំ រួចប្រែទៅពណ៌ក្រហមទុំបន្តិចម្តងៗ ពេញផ្ទៃមេឃមួយជ្រុង លេចធ្លោនៅកណ្តាលព្រៃបៃតងត្រជាក់ដ៏ស្រស់ត្រកាល សមសម្រាប់អ្នកអញ្ជើញមកនិងទស្សនាកម្សាន្តណាស់៕

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

ការនាំយកវិស័យម្ហូបអាហារក្លាយទៅជាកម្លាំងចលករលើកកម្ពស់ម៉ាកយីហោទេសចរណ៍វៀតណាម
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី
វិស័យទេសចរណ៍សម្រេចបានជិត ៥០% នៃគោលដៅទទួលភ្ញៀវអន្តរជាតិនៅក្នុងឆ្នាំ ២០២៦
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ