នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ជួបសម្ដែងការគួរសមជាមួយប្រធានរដ្ឋសភាកម្ពុជា សម្ដេច ហេង សំរិន

09:09 | 09/11/2022 យោងតាមវិទ្យុសំលេងវៀតណាម

នារសៀលថ្ងៃទី៨ ខែវិច្ឆិកា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Pham Minh Chinh បានជួបសម្ដែងការគួរសមជាមួយប្រធានរដ្ឋសភាកម្ពុជា សម្ដេច ហេង សំរិន នៅទីស្នាក់ការរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។

នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh ជួបសម្ដែងការគួរសមជាមួយ ប្រធានព្រឹទ្ធសភាកម្ពុជាសម្ដេច សាយ ឈុំ នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh ជួបសម្ដែងការគួរសមជាមួយ ប្រធានព្រឹទ្ធសភាកម្ពុជាសម្ដេច សាយ ឈុំ
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀត​ណាម ជួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀត​ណាម ជួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងប្រធានរដ្ឋសភាកម្ពុជា សម្ដេច ហេង សំរិន។ (រូបថត៖ TTXVN)
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងប្រធានរដ្ឋសភាកម្ពុជា សម្ដេច ហេង សំរិន។ (រូបថត៖ TTXVN)

នៅទីនេះ មេដឹកនាំទាំងពីររូបបានឯកភាពបន្តខិតខំប្រឹងប្រែងនាំទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រឹងមាំយូរអង្វែងរវាងវៀតណាម និងកម្ពុជាឲ្យអភិវឌ្ឍន៍កាន់តែស៊ីជម្រៅដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា ការពូនជ្រុំនិងពង្រឹងដោយឥតឈប់ឈរនូវទំនាក់ទំនងអ្នកជិតខាងមិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងកម្ពុជា គឺជាតម្រូវការសត្យានុម័តចំពោះប្រទេសទាំងពីរ; សង្ឃឹមថា រដ្ឋសភាកម្ពុជានិងសម្ដេច ហេង សំរិន នឹងបន្តយកចិត្តទុកដាក់ និងគាំទ្រចំពោះការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរឲ្យបានសក្តិសមនឹងសក្ដានុពល និងទំនាក់ទំនងល្អប្រសើររវាងប្រទេសទាំងពីរ ពង្រីកតួនាទីឃ្លាំមើល ដើម្បីធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារវាងរដ្ឋាភិបាលទាំងពីរ។

រីឯខ្លួនវិញ ប្រធានរដ្ឋសភា សម្ដេច ហេង សំរិន បានមានប្រសាសន៍ថា រដ្ឋសភាកម្ពុជាកំពុងត្រៀមរៀបចំយ៉ាងសកម្មសម្រាប់ដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជារបស់ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ក្នុងឱកាសអញ្ជើញចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ (AIPA-៤៣)៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព