វៀតណាមបង្កើតគណៈកម្មការដឹកនាំការងារគាំពារពលរដ្ឋវៀតណាមនៅឯបរទេស

17:18 | 29/10/2022 យោងតាមវិទ្យុសំលេងវៀតណាម

រសួងការបរទេសបានកំណត់ការងារគាំពារប្រជាពលរដ្ឋគឺជាកិច្ចការនយោបាយរបស់ក្រសួង ដែលត្រូវបានអនុវត្តន៍ជាប្រចាំ ហើយមានបំណងថា ការងារនេះនឹងកាន់តែទាន់ពេលវេលា។

ភោជនីយដ្ឋានចំនួន ៥ សម្រាប់ពិធីជប់លៀងពិធី Halloween នៅហូជីមិញ ភោជនីយដ្ឋានចំនួន ៥ សម្រាប់ពិធីជប់លៀងពិធី Halloween នៅហូជីមិញ
ផលិតផលនិងម៉ាករបស់វៀតណាមធ្វើឱ្យគេសម្គាល់នៅប្រទេសសិង្ហបុរី ផលិតផលនិងម៉ាករបស់វៀតណាមធ្វើឱ្យគេសម្គាល់នៅប្រទេសសិង្ហបុរី
អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Quang Hieu ប្រធានគណៈកម្ម ការដឹកនាំ បានដឹកនាំកិច្ចប្រជុំនេះ
អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Quang Hieu ប្រធានគណៈកម្ម ការដឹកនាំ បានដឹកនាំកិច្ចប្រជុំនេះ។

កាលពីថ្ងៃទី ២៨ ខែតុលា នៅទីក្រុងហាណូយ ក្រសួងការបរទេសវៀតណាមបានប្រកាសសេចក្តីសម្រេចចិត្តរបស់រដ្ឋមន្ត្រីក្រសួងការបរទេស ស្តីពីការបង្កើត និងចេញផ្សាយបទប្បញ្ញត្តិស្តីពីប្រតិបត្តិការរបស់គណៈកម្ម ការដឹកនាំនៃក្រសួងការបរទេសទទួលបន្ទុកការងារគាំពារពលរដ្ឋវៀតណាមនៅឯបរទេស ព្រមទាំងបើកកិច្ចប្រជុំដើមដំបូងនៃគណៈកម្មការដឹកនាំ។ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Quang Hieu ប្រធានគណៈកម្ម ការដឹកនាំ បានដឹកនាំកិច្ចប្រជុំនេះ។

គណៈកម្មការដឹកនាំស្ថិតក្រោមការដឹកនាំផ្ទាល់របស់ថ្នាក់ដឹកនាំក្រសួងការបរទេស ហើយមានមុខងារសិក្សាស្រាវជ្រាវលើគោលការណ៍ និងគោលនយោបាយក្នុងការងារគាំពារពលរដ្ឋ ហើយមានតួនាទីធ្វើជាសេនាធិការជូនរដ្ឋាភិបាល និងក្រសួងការបរទេស នៅពេលកើតមានវិបត្តិប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៍របស់រដ្ឋ ប្រជាពលរដ្ឋ និងនីតិបុគ្គលវៀតណាមនៅឯបរទេស។ នាយកដ្ឋានកុងស៊ុលគឺជាស្ថាប័នអចិន្ត្រៃយ៍នៃគណៈកម្មការដឹកនាំ។

អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំនេះ អនុរដ្ឋមន្ត្រីលោក Pham Quang Hieu បានអះអាងថា ក្រសួងការបរទេសបានកំណត់ការងារគាំពារប្រជាពលរដ្ឋគឺជាកិច្ចការនយោបាយរបស់ក្រសួង ដែលត្រូវបានអនុវត្តន៍ជាប្រចាំ ហើយមានបំណងថា ការងារនេះនឹងកាន់តែទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព ធានាការដឹកនាំ និងការសម្របសម្រួលដោយរលូនទាំងក្នុង និងក្រៅប្រទេស។ ការបង្កើតគណៈកម្មការនឹងជួយលើកកម្ពស់គុណភាព ជំនាញវិជ្ជាជីវៈក្នុងការងារគាំពារប្រជាពលរដ្ឋនាពេលខាងមុខផងដែរ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត

ការបើកជំរុំរដូវក្តៅវៀតណាម ២០២៦៖ ការបណ្តុះនូវក្តីស្រឡាញ់និងមោទនភាពចំពោះស្រុកកំណើត
សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់