ប្រធានសមាគមមិត្តភាពឆែក -វៀតណាមវាយតំលៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងការធានាសិទ្ធិមនុស្ស

09:11 | 27/10/2022

យុគសម័យ - ប្រធានសមាគមមិត្តភាពឆែក - វៀតណាម លោក Milos Kusy បានអះអាងថា ការដែល​វៀតណាម​បោះឆ្នោតចូលទៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UNSC) អាណត្តិ ២០២៣-២០២៥ គឺជាសមិទ្ធិផលអន្តរជាតិដ៏សំខាន់សម្រាប់វៀតណាម។ ខ្ញុំជឿជាក់ថា វៀតណាមនឹងទទួលបានទំនុកចិត្តកាន់តែច្រើនឡើង របស់សហគមន៍អន្តរជាតិ។

កិច្ចសន្ទនាជាមួយសហគមន៍ជនវៀតណាមនៅសាធារណរដ្ឋឆេកស្តីពីគោលនយោបាយច្បាប់សញ្ជាតិ កិច្ចសន្ទនាជាមួយសហគមន៍ជនវៀតណាមនៅសាធារណរដ្ឋឆេកស្តីពីគោលនយោបាយច្បាប់សញ្ជាតិ
រូបភាពវៀតណាមគួរឱ្យចាប់អារម្មណ៍នៅឯពិព័រណ៍ម្ហូបអាហារ និងវប្បធម៌ការទូតនៅសាធារណរដ្ឋឆេកឆ្នាំ ២០២២ រូបភាពវៀតណាមគួរឱ្យចាប់អារម្មណ៍នៅឯពិព័រណ៍ម្ហូបអាហារ និងវប្បធម៌ការទូតនៅសាធារណរដ្ឋឆេកឆ្នាំ ២០២២
ប្រធានសមាគមមិត្តភាពឆែក -វៀតណាមវាយតំលៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងការធានាសិទ្ធិមនុស្ស
ប្រធានសមាគមមិត្តភាពឆែក-វៀតណាម លោក Milos Kusy ធ្វើបទសម្ភាសន៍ជាមួយ​អ្នក​យកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាម។

លោក Milos Kusy បានអបអរសាទរប្រទេសវៀតណាមដែលត្រូវបានបោះឆ្នោតជ្រើសរើសជាសមាជិកនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២៣​- ២០២៥ ក្នុងសម័យប្រជុំមួយនៃមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃទី ១១ ខែតុលា។ នេះជាសក្ខីភាពយ៉ាងច្បាស់អំពីការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលវៀតណាមក្នុងការការពារសិទ្ធិមនុស្ស ក៏ដូចជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់លាស់អំពីជីវភាពរស់នៅរបស់ប្រជាជនវៀតណាមកាន់តែមានភាពប្រសើរឡើង។

លោកបានរំលឹកពីចំណាប់អារម្មណ៍របស់លោកចំពោះដំណើរទស្សនកិច្ចនៅវៀតណាម កាលពី ៤ ឆ្នាំមុន និងចូលរួមពិធីបុណ្យវប្បធម៌របស់ជនជាតិភាគតិចនៅ Sa Pa ដែលជាតំបន់ភ្នំភាគពាយ័ព្យនៃប្រទេស​វៀតណាម ដែលបានជួយលោកមើលឃើញ​នូវ​ភាពសប្បាយរីករាយរបស់ជនជាតិភាគតិចវៀតណាមនៅពេលដែល​ពួកគេមានជីវិតសេរី សន្តិភាព និងមានមោទនភាពចំពោះអត្តសញ្ញាណវប្បធម៌ផ្ទាល់ខ្លួន ត្រូវបានគេគោរព និងលើកតំកើង។ លោក Milos Kusy បានបញ្ជាក់ថា វាគឺជាភស្តុតាងដ៏រស់រវើកបំផុតសម្រាប់អ្វីៗ បង្ហាញ​នូវសិទ្ធិមនុស្សត្រូវបានការពារ និងគោរពនៅក្នុងប្រទេសវៀតណាម។

លោកប្រធានសមាគមមិត្តភាពឆែក - វៀតណាមក៏បានលើកឡើងអំពីការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃវិស័យអប់រំ ដោយបានកត់សម្គាល់ថា នាពេលនេះ វៀតណាមកំពុងក្លាយជាប្រទេសនាំមុខគេក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យាព័ត៌មាន ដោយសារគុណភាពនៃការបង្រៀននៅគ្រឹះស្ថានបណ្តុះបណ្តាលនៅមជ្ឈមណ្ឌល​អប់រំគ្រប់ជាន់​ថ្នាក់។ សមិទ្ធិផលគួរឱ្យកត់សម្គាល់មួយទៀតរបស់វៀតណាមគឺការអភិវឌ្ឍន៍វិស័យថែទាំសុខភាពដែល​មាន​មណ្ឌល​សុខភាពជាច្រើនដែល​ឆ្លើយតបស្តង់ដារខ្ពស់។

ម៉្យងទៀត លោកប្រធានសមាគមមិត្តភាពឆែក-វៀតណាមគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាម រួមជាមួយនឹងរដ្ឋសមាជិកផ្សេងទៀតនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដើម្បីជំរុញគំនិតផ្តួចផ្តើម និងដំណោះស្រាយសម្រាប់សិទ្ធិរស់នៅក្នុង​ស្ថានភាពសន្តិភាព សិទ្ធិអភិវឌ្ឍន៍ សិទ្ធិសម្រាប់ក្រុមប្រជាជនងាយរងគ្រោះ។ សមភាពយេនឌ័រ លទ្ធភាពទទួលបានសុខភាព ការអប់រំ និងការងារ សិទ្ធិ​ទទួល​ការថែទាំសុខភាព អប់រំនិង​ធ្វើ​ការ ក៏​ដូចជាការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងជំងឺរាតត្បាត។

បន្ថែមលើនេះ លោក Milos Kusy បានសង្កត់ធ្ងន់ថា វៀតណាមបានចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់ និងការពារសិទ្ធិរបស់ប្រជាជនទាំងអស់ក្នុងពិភពលោកក្នុងការរស់នៅដោយសន្តិភាព ព្រមទាំងវាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងស្មារតីគោរពគ្នាទៅវិញទៅមក ដោយគិតពីលក្ខខណ្ឌជាក់លាក់ និងផលប្រយោជន៍របស់ប្រទេស ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត

រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីចំនួន ១០០ ឈុតនៅសួនច្បារ Le Thi Rieng
សារព័ត៌មានរួមចំណែកផ្សព្វផ្សាយការយល់ដឹង ជំរុញសកម្មភាពដើម្បីសមភាពយេនឌ័រនៅវៀតណាម
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី
សំណុំឯកសារជាង ៥០ បើកបន្ថែមតម្រុយស្វែងរកព្រមទាំងកំណត់អត្តសញ្ញាណយុទ្ធជនពលី