នាព្រឹកថ្ងៃទី ១៩ តុលា ក្នុងឱកាសអមដំណើរគណៈប្រតិភូជាន់ខ្ពស់បក្សកុម្មុយនិស្តវៀតណាមដឹកនាំដោយលោក Vo Van Thuong សមាជិកការិយាល័យនយោបាយ លេខាប្រចាំការគណៈលេខាមជ្ឈិមបក្ស ទៅបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា លោកឧត្តមសេនីយ៍ឯក Vo Minh Luong អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានចូលជួបសម្តែងការគួរសមជាមួយ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា នៅទីស្នាក់ការក្រសួងការពារជាតិ នៅរាជធានីភ្នំពេញ។
![]() |
| លោកឧត្តមសេនីយ៍ឯក Vo Minh Luong ទទួលជួបសម្តេចពិជ័យសេនា ទៀ បាញ់ |
នាព្រឹកថ្ងៃទី ១៩ តុលា ក្នុងឱកាសអមដំណើរគណៈប្រតិភូជាន់ខ្ពស់បក្សកុម្មុយនិស្តវៀតណាមដឹកនាំដោយលោក Vo Van Thuong សមាជិកការិយាល័យនយោបាយ លេខាប្រចាំការគណៈលេខាមជ្ឈិមបក្ស ទៅបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា លោកឧត្តមសេនីយ៍ឯក Vo Minh Luong អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានចូលជួបសម្តែងការគួរសមជាមួយ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា នៅទីស្នាក់ការក្រសួងការពារជាតិ នៅរាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ឯក Vo Minh Luong បានពាំនាំការសួរសុខទុក្ខពីលោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ជូនចំពោះសម្តេចពិជ័យសេនា ទៀ បាញ់ ហើយអបអរសាទរក្រសួងការពារជាតិកម្ពុជាដែលបានរៀបចំដោយជោគជ័យនៃកិច្ចប្រជុំយោធាការពារជាតិអាស៊ានឆ្នាំ ២០២២ នាពេលកន្លងមក ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាតួនាទីមជ្ឈភាពរបស់អាស៊ាន។ លោកឧត្តមសេនីយ៍ឯក Vo Minh Luong ជឿជាក់ថា ក្រសួងការពារជាតិកម្ពុជានឹងរៀបចំដោយជោគជ័យនៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM ចង្អៀត) និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM+) លើកទី៩ នៅខែវិច្ឆិកា។
សម្តេចពិជ័យសេនា ទៀ បាញ់ បានសម្តែងការរីករាយចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម និងកម្ពុជា នាពេលកន្លងមក។ ស្ថាប័ន អង្គភាព នៃក្រសួងការពារជាតិទាំងពីរ បានសម្របសម្រួលយ៉ាងសកម្ម និងអនុវត្តសកម្មភាពកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ស្របតាមពិធីសារ និងផែនការសហប្រតិបត្តិការលើវិស័យការពារជាតិប្រចាំឆ្នាំ ព្រមទាំងឯកសារ និងកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាដោយភាគីទាំងពីរ។ សម្តេចពិជ័យសេនា ទៀ បាញ់ សង្ឃឹមថា ភាគីទាំងពីរនឹងបន្តសហការគ្នាជំរុញទំនាក់ទំនងការពារជាតិឱ្យកាន់តែរីកចម្រើន សក្តិសមជាសសរស្តម្ភដ៏សំខាន់មួយនៃទំនាក់ទំនងទ្វេភាគីវៀតណាម-កម្ពុជា។ សម្តេចពិជ័យសេនាទៀ បាញ់ បានថ្លែងអំណរគុណចំពោះក្រសួងការពារប្រទេសវៀតណាម ដែលបានគាំទ្រ និងជួយដល់ក្រសួងការពារជាតិកម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំយោធាការពារជាតិ ក្នុងឱកាសធ្វើជាប្រធានអាស៊ាន ឆ្នាំ២០២២។ សម្តេចពិជ័យសេនា ទៀ បាញ់ ឲ្យដឹងថា ប្រទេសកម្ពុជាបច្ចុប្បន្នកំពុងផ្តោតលើការរៀបចំកិច្ចប្រជុំ ADMM ចង្អៀត និង ADMM+ លើកទី ៩ ដែលនឹងធ្វើឡើងនៅក្នុងខែវិច្ឆិកា នៅខេត្តសៀមរាប។ ក្រសួងការពារជាតិកម្ពុជា សូមអញ្ជើញលោកនាយឧត្តមសេនីយ៍ Phan Van Giang និងថ្នាក់ដឹកនាំក្រសួងការពារប្រទេសវៀតណាម ចូលរួមកិច្ចប្រជុំ ADMM, ADMM+ និងកិច្ចប្រជុំពាក់ព័ន្ធ៕

មតិពីមិត្តអ្នកអាន