យុគសម័យ - ឧទ្យាន Yen So (សង្កាត់ Yen So ខណ្ឌ Hoang Mai) ជាកន្លែងមួយដែលមនុស្សជាច្រើនជ្រើសរើសទៅបោះជំរុំ ជាពិសេសនៅរដូវស្លឹកឈើជ្រុះ អាកាសធាតុត្រជាក់ស្រួល ស័ក្តិសមសម្រាប់សកម្មភាពក្រៅផ្ទះ។
![]() |
ឧទ្យាន Yen So មានផ្ទៃដីរហូតដល់ ៣២៣ ហិកតា ដែលអាចផ្ទុកមនុស្សបានប្រហែល ១០ ពាន់នាក់ ដែលជាឧទ្យានធំជាងគេនៅរដ្ឋធានី Ha Noi។ លំហនេះគ្របដណ្តប់ដោយស្មៅបៃតង និងបឹងដ៏ធំ។ ភ្នំស្មៅទាបធ្វើឲ្យទេសភាពកាន់តែស្រស់ស្អាត និងងាយស្រួលសម្រាប់ហ្គេមចលនា។
ឧទ្យាននេះបានបើកដោយឥតគិតថ្លៃ ដូច្នេះមនុស្សជាច្រើនជ្រើសរើសបោះជំរុំ ហូបអាហារជាមួយមិត្តភក្តិ ក្រុមគ្រួសារ ឬមិត្តរួមការងារ។ ភ្ញៀវអាចនាំយកជំរុំ កន្ទេល និងអាហារ។ ប្រសិនបើអ្នកមិនចង់រៀបចំអ្វីៗ សម្រាប់ការបោះជំរុំ នៅទីនេះមានសេវាកម្មសម្រាប់ការបោះជំរុំដែលរួមមាន៖ ជំរុំ កន្ទេល ចង្រៀនអាំងសាច់។ បើអ្នកទៅជាមួយក្រុមធំ អ្នកត្រូវជួលជំរុំធំមួយដែលតម្លៃប្រហែល ៥០ ម៉ឺនដុងក្នុងមួយថ្ងៃ។ តម្លៃជំរុំតូចមួយសម្រាប់គ្រួសារមួយដែលមានបី បួននាក់ ឬគូស្នេហគឺប្រហែល ៣០ ម៉ឺនដុងក្នុងមួយថ្ងៃ។ ដើម្បីជួលឈុតមួយសម្រាប់ការបោះជំរុំ រួមមាន៖ ចង្រៀនដុត ជំរុំ និងកៅអី កន្ទេល ភ្ញៀវត្រូវចំណាយប្រហែល ១លានដុង។
ក្រៅពីនេះនៅមានសេវាកម្មជាច្រើនទៀតដូចជា ជួលកង់... បើសិនភ្ញៀវចង់លំហែកាយលើផ្ទៃបឹងទឹក ភ្ញៀវក៏អាចចែវទូក ឬជិះទាទឹក បានដែរ។
ជាធម្មតា ភ្ញៀវជាច្រើននាក់ដែលត្រូវបានជ្រើសរើដំណើរបោះជំរុំនៅសួនឧទ្យាន Yen So រួមមានសកម្មភាពដូចតទៅ៖ ជួលសេវាកម្ម ជ្រើសរើសទីតាំងបោះជំរុំ ចូលរួមក្នុងសកម្មភាពក្រៅ (បង្កើតក្រុម ជិះកង់ ជិះទូក...) ហូបអាហារថ្ងៃត្រង់ សម្រាកអាហារថ្ងៃត្រង់ និងបន្តចូលរួមក្នុងបណ្តាសកម្មាភាព នាពេលរសៀល៕
Nhan dan

មតិពីមិត្តអ្នកអាន