សមាគមធុរកិច្ចអឺរ៉ុបនៅវៀតណាម (Eurocham) ប្តេជ្ញា គាំទ្រវៀតណាម​អនុវត្ត​ន៍​​កំណើនបៃតង​

15:11 | 06/10/2022 យោងតាមវិទ្យុសំលេងវៀតណាម

សមាគមធុរកិច្ចអឺរ៉ុបនៅវៀតណាម (EuroCham) បានប្តេជ្ញា ជួយគាំទ្រវៀតណាមក្នុងការអនុវត្តគម្រោងវិនិយោគបៃតងប្រកបដោយនិរន្តរភាព និងកាត់បន្ថយការបំភាយឧស្ម័ន។

Liechtenstein ប្តេជ្ញា​ជំរុញ​ឲ្យ​អាជីវកម្ម​មក​បណ្តាក់ទុន​នៅ​វៀតណាម Liechtenstein ប្តេជ្ញា​ជំរុញ​ឲ្យ​អាជីវកម្ម​មក​បណ្តាក់ទុន​នៅ​វៀតណាម
បណ្ដាសហគ្រាសជាសមាជិក EuroCham វាយត​ម្លៃជាវិជ្ជមាន​អំពី​សក្តានុពល​អភិវឌ្ឍន៍​បៃតងរបស់វៀតណាម បណ្ដាសហគ្រាសជាសមាជិក EuroCham វាយត​ម្លៃជាវិជ្ជមាន​អំពី​សក្តានុពល​អភិវឌ្ឍន៍​បៃតងរបស់វៀតណាម
ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា រឹតបន្តឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។ (រុបថត៖ ក្រសួងឧស្សាហកម្ម ពាណិជ្ជកម្មវៀតណាម  )
ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា រឹតបន្តឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។

នេះគឺជាខ្លឹមសារសំខាន់មួយនៅក្នុងអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព ដែលចុះហត្ថលេខារវាងក្រសួងឧស្សាហកម្ម ពាណិជ្ជកម្មវៀតណាម ជាមួយ EuroCham នាពេលថ្មីៗនេះ។

ដើម្បីជួយគាំទ្រវៀតណាមសម្រេចបាននូវគោលដៅកំណើនបៃតងដំណាក់កាល ២០២១-២០៣០ យ៉ាងឆាប់រហ័ស Eurocham នឹងសម្របសម្រួលជាមួយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម រៀបចំកិច្ចប្រជុំកំពូល និងពិព័រណ៍សេដ្ឋកិច្ចបៃតង(GEFE)២០២២ នាថ្ងៃទី២៨-៣០ ខែវិច្ឆិកា នៅទីក្រុងហូជីមិញ។ ព្រឹត្តិការណ៍នេះ មានការចូលរួមពីអ្នកជំនាញ អ្នកស្រាវជ្រាវនវានុវត្តន៍ អ្នកបង្កើតគោលនយោបាយមកពីអឺរ៉ុប វៀតណាម និងអាស៊ីអាគ្នេយ៍ នៅក្នុងសម័យពិភាក្សា ការតាំងពិពណ៌ និងកិច្ចសន្ទនារវាងអង្គភាពអាជីវកម្មជាមួយអង្គភាពអាជីវកម្ម (B2B) និងអង្គភាពអាជីវកម្មជាមួយរដ្ឋាភិបាល (B2C)។

បណ្តាវេទិកា និងសម័យពិភាក្សាក្នុងក្របខណ្ឌនៃព្រឹត្តិការណ៍ នឹងក្លាយជាមូលដ្ឋានគ្រឹះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងសហគមន៍ធុរកិច្ចអឺរ៉ុប និងវៀតណាម រួមចំណែកលើកកម្ពស់សេដ្ឋកិច្ចវៀតណាមបៃតង ប្រកបដោយនិរន្តរភាព តាមរយៈការចែករំលែកគំនិតផ្តួចផ្តើម និងការផ្ទេរបច្ចេកវិទ្យា៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត

ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច
មូលនិធិអភិវឌ្ឍន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាតិបើកទូលាយបណ្តាវិធីសាស្ត្រជួយឧបត្ថម្ភថ្មីៗ