អាមេនីយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការជាមួយវៀតណាម

14:19 | 21/09/2022 ឌឹកអាញ់

យុគសម័យ - នាពេលថ្មីៗនេះ នៅវិមានប្រធានាធិបតីនៃសាធារណរដ្ឋអាមេនី ក្នុងទីក្រុង Yerevan ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅប្រទេសរុស្ស៊ី និងប្រទេសអាមេនី លោក Dang Minh Khoi បានប្រគល់សារតាំងជូនប្រធានាធិបតីនៃសាធារណរដ្ឋអាមេនី លោក Vahagn Khachaturyan។

ជំរុញវិស័យទេសចរណ៍រវាងឥណ្ឌា និងវៀតណាម ជំរុញវិស័យទេសចរណ៍រវាងឥណ្ឌា និងវៀតណាម
មជ្ឈដ្ឋានអជីវកររុស្ស៊ីវាយតម្លៃខ្ពស់ចំពោះការទូទាត់ដោយផ្ទាល់រវាងធនាគាររុស្ស៊ី និងវៀតណាម មជ្ឈដ្ឋានអជីវកររុស្ស៊ីវាយតម្លៃខ្ពស់ចំពោះការទូទាត់ដោយផ្ទាល់រវាងធនាគាររុស្ស៊ី និងវៀតណាម
អាមេនីយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការជាមួយវៀតណាម
ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅរុស្ស៊ី និងអាមេនី លោក Dang Minh Khoi

ក្នុងជំនួបនេះបន្ទាប់ពីទទួលបានសារតាំង លោកឯកអគ្គរដ្ឋទូត Dang Minh Khoi បានសម្តែងនូវកិត្តិយស និងការទទួលខុសត្រូវដ៏ធំធេងនៅពេលទទួលតួនាទីឯកអគ្គរដ្ឋទូត ជាពិសេសក្នុងបរិបទដែល អាមេនី ជិតដល់ថ្ងៃបុណ្យជាតិ (ថ្ងៃទី ២១ ខែកញ្ញា)។ លោកឯកអគ្គរដ្ឋទូត Dang Minh Khoi បានបំណងប្រាថ្នាល្អបំផុតរបស់ថ្នាក់ដឹកនាំបក្ស និងរដ្ឋវៀតណាមជូនចំពោះថ្នាក់ដឹកនាំ និងប្រជាជនអាមេនីទាំងអស់ក្នុងឱកាសនេះ។

លោកឯកអគ្គរដ្ឋទូត Dang Minh Khoi បានសំដែងថា ក្រោយរយៈពេល៣០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត ភាគីទាំងពីរនៅតែរក្សានិងអភិវឌ្ឍន៍ទំនាក់ទំនងប្រពៃណីល្អ ការពិគ្រោះយោបល់នយោបាយជាទៀងទាត់ បង្កើនទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ លោកឯកអគ្គរដ្ឋទូតក៏បានឧទ្ទេសនាមអំពីសមិទ្ធិផលមួយចំនួនរបស់វៀតណាមក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍។ លោកបាននិយាយថា វៀតណាមសម្រេចបានសមិទ្ធិផលទាំងនោះមួយផ្នែក អរគុណចំពោះកិច្ចសហប្រតិបត្តិការ និងជំនួយរបស់មិត្តអន្តរជាតិ រួមទាំងអាមេនីផងដែរ។

ថ្លែងមតិក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតវៀតណាម លោកប្រធានរដ្ឋ Vahagn Khachaturyan បានអះអាងថា វៀតណាមជាដៃគូសំខាន់ និងគួរឱ្យទុកចិត្ត ហើយអាមេនីតែងតែយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការជាមួយវៀតណាម។ លោកបានវាយតម្លៃថា ប្រទេសទាំងពីរតែងតែមានទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អដែលទទួលមរតកពីសម័យសូវៀត និងបានសម្តែងការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ចអព្ភូតហេតុរបស់វៀតណាមបន្ទាប់ពីរយៈពេលជាង 35 ឆ្នាំនៃការអនុវត្តការងារផ្លាស់ប្តូរថ្មី ព្រមទាំងកោតសរសើរចំពោះតួនាទី និងកិត្យានុភាពរបស់ វៀតណាមលើឆាកអន្តរជាតិ៕

ឌឹកអាញ់

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
ការស្នើបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវផលិតកម្មជឿនលឿនវៀតណាម