វៀតណាមផ្តល់អំណោយដល់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿទុំខេត្ត Ninh Binh

16:19 | 20/08/2022 ឌីណា

យុគសម័យ - ថ្មីៗ នេះ នៅខេត្ត Ninh Binh សមាគមប្រជាជនជប៉ុនស្រឡាញ់វៀតណាមបានអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿង​ទុំចំនួន ១០ នាក់ដែលមានស្ថានភាពលំបាកក្នុងខេត្ត (អំណោយនិមួយ​ៗ មានតម្លៃ ២,៥ លានដុង និងអង្ករ ៥ គីឡូក្រាម)។

ស្វែងយល់ពីគោលដៅប្លែកៗ និងទាក់ទាញរបស់ខេត្ត Ninh Binh ស្វែងយល់ពីគោលដៅប្លែកៗ និងទាក់ទាញរបស់ខេត្ត Ninh Binh
ស្ត្រីរងគ្រោះដោយសារជាតិគីមីពុល «ពណ៌លឿងទុំ» បង្កើតក្តីសុបិនសម្រាប់ជនរងគ្រោះដទៃទៀត ស្ត្រីរងគ្រោះដោយសារជាតិគីមីពុល «ពណ៌លឿងទុំ» បង្កើតក្តីសុបិនសម្រាប់ជនរងគ្រោះដទៃទៀត
វៀតណាមផ្តល់អំណោយដល់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿទុំខេត្ត Ninh Binh
សមាគមប្រជាជនជប៉ុនស្រឡាញ់វៀតណាម ផ្តល់អំណោយដល់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ នៅខេត្ត Ninh Binh។ (រូបថត៖ Thuy Dung/VNA)

ក្នុងឱកាសនេះ ក្រុមអ្នកស្ម័គ្រចិត្ត RevivAll នៃសិស្សានុសិស្សនៃសាលាអន្តរជាតិអង្គការសហប្រជាជាតិ - ទីក្រុងហាណូយ (UNIS) បានបរិច្ចាគថវិកាចំនួន ៤៥ លានដុង ដើម្បីជួសជុលផ្ទះជូនគ្រួ​សារជនរងគ្រោះជាតិគីមីពុល​ពល​ពណ៌លឿងទុំចំនួន ៣ គ្រួសារ នៅខេត្ត Ninh Binh។

សមាគមប្រជាជនជប៉ុនស្រឡាញ់វៀតណាមត្រូវបានបង្កើតឡើងដោយប្រជាជនជប៉ុនដែលស្រឡាញ់​វៀតណាម ដើម្បីជួយជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ ដែល​មានក្នុងស្ថានភាពលំបាកនៅប្រទេសវៀតណាម។ ចាប់ពីឆ្នាំ ២០០២ រហូតមកដល់បច្ចុប្បន្ន ក្នុងមួយឆ្នាំៗ សមាគមរៀបចំគណៈប្រតិភូ ១-២ ទៅសួរសុខទុក្ខ និងជួបជាមួយមន្ត្រី សមាជិក និងជនរងគ្រោះដោយជាតិគីមីពុល​ពណ៌លឿងទុំ នៅប្រទេសវៀតណាម៕

សមាគមប្រជាជនជប៉ុនស្រឡាញ់វៀតណាម ផ្តល់អំណោយដល់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ នៅខេត្ត Ninh Binh។ (រូបថត៖ Thuy Dung/VNA)

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីចំនួន ១០០ ឈុតនៅសួនច្បារ Le Thi Rieng
យុទ្ធនាការ ៥០០ ថ្ងៃយប់នៅខេត្ត  Nghe An៖ ប្រមូលបានសំណាកជីវសាស្ត្រចំនួន ១៧.៨៣១ សំណាក
សារព័ត៌មានរួមចំណែកផ្សព្វផ្សាយការយល់ដឹង ជំរុញសកម្មភាពដើម្បីសមភាពយេនឌ័រនៅវៀតណាម