បន្តនាំពលករវៀតណាមទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូង តាមកម្មវិធី EPS

08:18 | 28/07/2022 ឌីណា

យុគសម័យ - កាលពីថ្ងៃទី ២៦ ខែកក្កដា ប្រទេសកូរ៉េខាងត្បូងបានទទួលពលករវៀតណាមចំនួន ១៥៣ នាក់ ក្នុងចំណោមកម្មករចំនួន ៨០០០ នាក់ដែលគ្រោងនឹងមកធ្វើការនៅប្រទេសកូរ៉េខាងត្បូង ក្នុងឆ្នាំ ២០២២ ។

ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងវៀតណាម និងកូរ៉េខាងត្បូង ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងវៀតណាម និងកូរ៉េខាងត្បូង
បើកការិយាល័យគ្រប់គ្រងពលករវៀតណាម ក្រោមកម្មវិធី EPS នៅប្រទេសកូរ៉េខាងត្បូង បើកការិយាល័យគ្រប់គ្រងពលករវៀតណាម ក្រោមកម្មវិធី EPS នៅប្រទេសកូរ៉េខាងត្បូង
បន្តនាំពលករវៀតណាមទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូង តាមកម្មវិធី EPS

ពលករវៀតណាមតាមកម្មវិធី EPS ចូលប្រទេសកូរ៉េខាងត្បូងនៅព្រលានយន្តហោះ Incheon ។ (រូបថត៖VNA)

ដោយគោលនយោបាយថ្មីស្តីពីការបង្ការជំងឺកូវីដ-១៩ កម្មករទាំងនេះត្រូវបានទទួល​ និងគាំទ្រដោយតំណាងគណៈរគ្រប់គ្រង​ពលករវៀតណាមនៅកូរ៉េខាងត្បូង និងស្ថាប័នអភិវឌ្ឍន៍ធនធានមនុស្សកូរ៉េខាងត្បូង (HRD) នៅអាកាសយានដ្ឋាន ហើយបន្ទាប់មកបានបញ្ជូនទៅមជ្ឈមណ្ឌលបណ្តុះបណ្តាលសម្រាប់ធ្វើតេស្តជំងឺកូវីដ-១៩។ ម្យ៉ាងទៀត ពួកគេនឹង​បំប៉នចំណេះដឹងអំពីច្បាប់ វប្បធម៌ សុវត្ថិភាពការងារ ក៏ដូចជាការណែនាំអំពីការចុះហត្ថលេខាលើកិច្ចសន្យាការងារ និងការពិនិត្យសុខភាព។

យោងតាមព័ត៌មានពីការិយាល័យ EPS នៅប្រទេសកូរ៉េខាងត្បូង ស្ថាប័ន​សមត្ថកិច្ចនៃប្រទេសវៀតណាម និងកូរ៉េខាងត្បូងកំពុងជំរុញ​ការងារដែលទាក់ទងនឹងការបណ្តុះបណ្តាល និងការផ្តល់ទិដ្ឋាការដល់ពលករវៀតណាមជាង ៦០០០ នាក់ ដើម្បីពួកគេអាចចូលប្រទេសកូរ៉េខាងត្បូង និងធ្វើការ ក្នុងរយៈពេល ៦ ខែចុងក្រោយនៃឆ្នាំ ២០២២៕

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត

ការបើកជំរុំរដូវក្តៅវៀតណាម ២០២៦៖ ការបណ្តុះនូវក្តីស្រឡាញ់និងមោទនភាពចំពោះស្រុកកំណើត
សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់