យុគសម័យ - ក្នុងថ្ងៃដ៏ក្តៅខ្លាំងនេះ នៅសួនអេដែន (Eden Park) (សួនអេកូឡូស៊ី) មានផ្លូវផ្កាមួយបានរីកស្គុះស្គាយយ៉ាងទន់ភ្លន់ ដែលទាក់ទាញអ្នកទេសចរជាច្រើនក្នុងរដ្ឋធានីមកទស្សនា និងរក្សាទុកពេលវេលាជាពិសេសនេះតែម្តង។
ចាប់ពីពាក់កណ្តាលខែមិថុនា ផ្កាកុលាចំរុះ នៅឃុំ Tam Hiep (ស្រុក Thanh Tri ទីក្រុងហាណូយ) រីកដុះដាលយ៉ាងត្រចះត្រចង់ បង្កើតបាននូវទិដ្ឋភាពដ៏ស្រស់ស្អាត ទាក់ទាញចំណាប់អារម្មណ៍របស់មនុស្សជាច្រើន។ ជាពិសេសសម្រាប់យុវវ័យដែលមានចំណូលចិត្តក្នុងការថតរូបនេះគឺជាកន្លែងដ៏ស័ក្តិសមក្នុងការធ្វើជាម្ចាស់ស៊ុមដ៏ស្រស់ស្អាត។
លោក Dao Ba Ha ម្ចាស់សួនច្បារបាននិយាយថានៅថ្ងៃចុងសប្តាហ៍ចំនួនភ្ញៀវមកលេងទីនេះមានចំនួនច្រើនណាស់។ កម្រិតកំពូលអាចឡើងដល់ ១០០-២០០ អ្នកទស្សនាក្នុងមួយថ្ងៃ ដែលរាយប៉ាយតាមពេលវេលាផ្សេងៗគ្នា។
ហេង វុធ្ធី
hanoimoi
មតិពីមិត្តអ្នកអាន