កម្ពុជាចង់ មន្ទីរពេទ្យពហុព្យាបាល Hoa Hao - Medic Can Tho អាចបង្កើតសាខាបន្ថែមទៀតនៅកម្ពុជា

14:07 | 23/07/2022 យោងតាមកាសែតកងទ័ពប្រជាជន

នាថ្ងៃទី ២១ ខែកក្កដា គណៈប្រតិភូក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជាបានជួបពិភាក្សាការងារជាមួយមន្ទីរពេទ្យពហុព្យាបាល Hoa Hao - Medic Can Tho ស្ដីពីកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យសុខាភិបាល និងទេសចរណ៍រវាងភាគីទាំងពីរ។

សម្ព័ន្ធអង្គការមិត្តភាពខេត្ត Can Tho វិទ្យាស្ថាន FNF និងសាកលវិទ្យាល័យ Can Tho បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ4 សម្ព័ន្ធអង្គការមិត្តភាពខេត្ត Can Tho វិទ្យាស្ថាន FNF និងសាកលវិទ្យាល័យ Can Tho បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ4
បើកឆ្នាំទេសចរណ៍ជាតិ - ពិធីបុណ្យ Hoa Lu ២០២១ ដោយប្រធានបទ “Hoa Lu - រាជធានីបុរាណមួយពាន់ឆ្នាំ” បើកឆ្នាំទេសចរណ៍ជាតិ - ពិធីបុណ្យ Hoa Lu ២០២១ ដោយប្រធានបទ “Hoa Lu - រាជធានីបុរាណមួយពាន់ឆ្នាំ”
គណៈប្រតិភូទៅទស្សនានៅមន្ទីរពេទ្យពហុព្យាបាល Hoa Hao - Medic Can Tho។ (រូបថត៖ baocantho)
គណៈប្រតិភូទៅទស្សនានៅមន្ទីរពេទ្យពហុព្យាបាល Hoa Hao - Medic Can Tho។

ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូបានទៅទស្សនានិងស្វែងយល់អំពីសេវាកម្ម និងដំណើរការពិនិត្យនិងព្យាបាលជំងឺរបស់មន្ទីរពេទ្យ។ តំណាងមន្ទីរពេទ្យពហុព្យាបាល Hoa Hao - Medic Can Tho បានឲ្យដឹងថា បច្ចុប្បន្នមន្ទីរពេទ្យមានកម្មវិធីពិនិត្យនិងព្យាបាលដែលផ្សារភ្ជាប់ជាមួយនឹងការធ្វើដំណើរទេសចរណ៍។

អាស្រ័យហេតុនេះ ក្នុងរយៈពេល ២ ថ្ងៃ អតិថិជនអាចជ្រើសរើសកញ្ចប់ពិនិត្យសុខភាព។ មន្ទីរពេទ្យនឹងបញ្ជូនវេជ្ជបណ្ឌិតនិងអ្នកបច្ចេកទេសទៅកាន់សណ្ឋាគារដើម្បីពិគ្រោះយោបល់និងយកសំណាកមកធ្វើតេស្ត។ ទន្ទឹមនឹងនោះ អតិថិជនអាចទៅទស្សនាគោលដៅទេសចរណ៍នៅទីក្រុង Can Tho ដូចជា ភូមិទេសចរណ៍ My Khanh និងផ្សារអណ្តែត Cai Rang និងជិះទូកកម្សាន្តនៅពេលយប់។

លោកឧត្តមសេនីយ៍ត្រី Vu Cao Quan អតីតមេបញ្ជាការនៃបញ្ជាការដ្ឋានយោធាទីក្រុង Can Tho សមាជិកក្រុមប្រឹក្សាភិបាលនៃមន្ទីរពេទ្យបានចែករំលែកទិសដៅនាពេលខាងមុខ ក្រៅពីការវិនិយោគលើសម្ភារៈបរិក្ខារពេទ្យទំនើប មជ្ឈមណ្ឌល​​ធ្វើរោគវិនិច្ឆ័យនិងព្យាបាលដោយបច្ចេកវិទ្យាខ្ពស់ មន្ទីរពេទ្យនឹងអភិវឌ្ឍគំរូពិនិត្យសុខភាពផង និងធ្វើដំណើរទេសចរណ៍​ផង។

គណៈប្រតិភូទៅទស្សនានៅមន្ទីរពេទ្យពហុព្យាបាល Hoa Hao - Medic Can Tho។ (រូបថត៖ baocantho)
គណៈប្រតិភូទៅទស្សនានៅមន្ទីរពេទ្យពហុព្យាបាល Hoa Hao - Medic Can Tho។ (រូបថត៖ baocantho)

លោក តាន់ យុវរដ្ឋ អគ្គនាយករងនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា គោលបំណងបំពេញទស្សនកិច្ចលើកនេះគឺជំរុញពាណិជ្ជកម្មលើវិស័យទេសចរណ៍ ក្នុងនោះ ការធ្វើដំណើរទេសចរណ៍ដែលផ្សារភ្ជាប់ជាមួយការពិនិត្យសុខភាព។ តាមរយៈការទស្សនា គណៈប្រតិភូបានឃើញថា ប្រព័ន្ធបច្ចេកវិជ្ជាពេទ្យទំនើបរបស់មន្ទីរពេទ្យគឺសមស្របជាមួយតម្រូវការរបស់ប្រជាជនកម្ពុជា។ អាស្រ័យហេតុនេះ ក៏មានសំណូមពរដល់អាជ្ញាធរមូលដ្ឋាននឹងបង្កើតលក្ខខណ្ឌអំណោយផល យន្តការនិងគោលនយោបាយអំពីព្រំដែន ទិដ្ឋាការសម្រាប់ប្រជាពលរដ្ឋកម្ពុជាមកកំសាន្ដ និងពិនិត្យសុខភាព។

ទន្ទឹមនឹងនោះ លោកក៏សង្ឃឹមផងដែរថា មន្ទីរពេទ្យពហុព្យាបាល Hoa Hao - Medic Can Tho អាចបង្កើតសាខាបន្ថែមទៀតនៅកម្ពុជា ក៏ដូចជាបង្កើតក្រុមបកប្រែ តភ្ជាប់ជាមួយទេសចរណ៍ដើម្បីបង្កើត Tour ទេសចរណ៍សម្រាប់ប្រជាជនពិនិត្យសុខភាពផង និងទេសចរណ៍ផង៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន