កិច្ចសហប្រតិបត្តិការរវាង NIC និងសម្ព័ន្ធក្រុមហ៊ុន Google នឹងជួយបង្រួញ គម្លាតឌីជីថល ដោយផ្តល់ឱកាសសិក្សា និងអភិវឌ្ឍបន្ថែមទៀតសម្រាប់មនុស្ស ដែលមានទេពកោសល្យ និងអង្គភាពចាប់ផ្តើមអាជីវកម្មនៅវៀតណាម។
![]() |
| Google ជួយឧបត្ថម្ភវៀតណាមក្នុងការបណ្តុះបណ្តាលការអភិវឌ្ឍអ្នកមានទេព កោសល្យផ្នែកឌីជីថលនិងអង្គភាពចាប់ផ្ដើមអាជីវកម្ម |
ក្នុងព្រឹត្តិការណ៍ “រួមគ្នាធ្វើជាម្ចាស់អនាគត” ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ១៥ ខែកក្កដា នៅទីក្រុងហាណូយ ក្រុមហ៊ុន Google និងមជ្ឈមណ្ឌលនវានុវត្តភាពជាតិ (NIC) ក្រសួងផែនការនិងវិនិយោគបានបើកដំណើរការកម្មវិធីចំនួនពីរ ស្ដីពីការអភិវឌ្ឍ អ្នកមានទេពកោសល្យផ្នែកឌីជីថល និងការជួយឧបត្ថម្ភអង្គភាពចាប់ផ្តើមអាជីវកម្ម។ នៅក្នុងព្រឹត្តិការណ៍នេះ លោកស្រី Stephanie Davis អនុប្រធាន Google ទទួល បន្ទុកតំបន់អាស៊ី-ប៉ាស៊ីហ្វិកបានចែករំលែកថា៖ “បេសកកម្មរបស់យើងខ្ញុំចំពោះវៀតណាមនោះ គឺផ្តល់ឱកាសឌីជីថលប្រកប ដោយស្មើរភាពដល់ប្រជាជនវៀតណាមទាំងអស់។ យើងខ្ញុំសន្យាពន្លឿនដំណើរការ ផ្លាស់ប្តូរឌីជីថលរបស់ប្រទេស និងជួយគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុង ការកសាងកម្លាំងមួយដែលមានទេពកោសល្យផ្នែកឌីជីថលដ៏រឹងមាំ ព្រមទាំងជួយអង្គ ភាពចាប់ផ្តើមអាជីវកម្មក្នុងស្រុករីកចម្រើន”។
កិច្ចសហប្រតិបត្តិការរវាង NIC និងសម្ព័ន្ធក្រុមហ៊ុន Google នឹងជួយបង្រួញ គម្លាតឌីជីថល ដោយផ្តល់ឱកាសសិក្សា និងអភិវឌ្ឍបន្ថែមទៀតសម្រាប់មនុស្ស ដែលមានទេពកោសល្យ និងអង្គភាពចាប់ផ្តើមអាជីវកម្មនៅវៀតណាម។
យោងតាមស្ថិតិ កម្មវិធី Google for Startups Accelerator Program បានជួយអាជីវកម្មថ្មីរបស់វៀតណាមជាច្រើនទៅកាន់ពិភពលោក។ កម្មករជាង ៦៥០,០០០ នាក់នៅទូទាំងប្រទេស ចាប់ពីអាជីវកម្មខ្នាតតូចរហូតដល់បុគ្គលដែលចង់ប្តូរទៅលក់ប្រព័ន្ធផ្សព្វផ្សាយ និងការលក់តាមអ៊ីនធឺណិត បានទទួលអត្ថប្រយោជន៍ពីកម្មវិធីសហប្រតិបត្តិការបណ្តុះបណ្តាល។
យោងតាមរបាយការណ៍របស់ AlphaBeta ប្រសិនបើប្រើប្រាស់យ៉ាងពេញលេញ ការផ្លាស់ប្តូរឌីជីថលអាចនាំមកនូវតម្លៃសេដ្ឋកិច្ចប្រចាំឆ្នាំជាង ១.៧ លានពាន់លានដុង (ប្រហែល ៧៤ ពាន់លាន USD) ដល់ប្រទេសវៀតណាមនៅឆ្នាំ ២០៣០ ។ សសរស្តម្ភពីរក្នុងចំណោមសសរស្តម្ភសកម្មភាពសំខាន់ៗដើម្បីជួយចាប់យកយ៉ាងពេញលេញនូវសក្តានុពលខាងលើគឺ អភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាក្នុងស្រុក និងការបណ្តុះបណ្តាលជំនាញឌីជីថលសម្រាប់កម្មករ និងនិស្សិត។

មតិពីមិត្តអ្នកអាន