នារសៀលថ្ងៃទី ៦ ខែមិថុនា នៅទីស្នាក់ការក្រសួងការពារប្រទេសវៀតណាម សន្និសីទនៃគណៈកម្មការរៀបចំពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ ២០២២ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ Phung Si Tan អនុប្រធានអគ្គសេនាធិការ ប្រធានគណៈកម្មការរៀបចំពិព័រណ៍។
![]() |
| លោកឧត្តមសេនីយ៍ទោ Phung Si Tan ធ្វើជាអធិបតីក្នុងសន្និសីទ |
ថ្លែងមតិក្នុងសន្និសីទនេះ លោកឧត្តមសេនីយ៍ទោ Phung Si Tan បានទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះស្មារតីនៃការទទួលខុសត្រូវរបស់អនុគណៈកម្មការ ស្ថាប័ន និងអង្គភាពពាក់ព័ន្ធក្នុងការរៀបចំយ៉ាងសកម្មនូវការតាំងពិព័រណ៍នេះ។ ទន្ទឹមនឹងនោះ លោកក៏ស្នើឲ្យអនុគណៈកម្មការ និងស្ថាប័ន បន្តពង្រីកស្មារតីទទួលខុសត្រូវ សម្របសម្រួលជម្រុញការរៀបចំដែលផ្តោតលើខ្លឹមសារ ការផ្សព្វផ្សាយ ការទទួលភ្ញៀវ ធានាសន្តិសុខ និងសុវត្ថិភាពក្នុងការតាំងពិព័រណ៍។
តាមគម្រោង ការតាំងពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ២០២២ ដែលរៀបចំដោយក្រសួងការពារប្រទេសវៀតណាម នឹងប្រព្រឹត្តទៅនៅខែធ្នូខាងមុខនៅទីក្រុងហាណូយ។ ពិព័រណ៍នេះត្រូវបានគេរំពឹងថានឹងក្លាយជាឱកាសសម្រាប់អ្នកផ្គត់ផ្គង់សម្ភារៈ និងសេវាកម្មឈានមុខគេក្នុងពិភពលោកដើម្បីជួបជុំ ផ្លាស់ប្តូរ និងវាយតម្លៃផលិតផល បច្ចេកវិទ្យា ព្រមទាំងលើកឡើងដំណោះស្រាយថ្មីក្នុងវិស័យការពារជាតិសម្រាប់វៀតណាម និងប្រទេសក្នុងតំបន់៕

មតិពីមិត្តអ្នកអាន