សារព័ត៌មានកម្ពុជាផ្តល់ព័ត៌មានអំពីការផ្លាស់ប្តូរថ្មីក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរដែលកំពុងរស់នៅវៀតណាម

15:00 | 04/06/2022 យោងតាមកាសែតកងទ័ពប្រជាជន

កាលពីថ្ងៃទី៣ ខែមិថុនា ទីភ្នាក់ងារសារព័ត៌មានកម្ពុជាល្បីៗជាច្រើនដូចជា ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) កោះសន្តិភាព (Koh Santepheap) មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល (DAP-News)... បានចុះផ្សាយអត្ថបទជាច្រើន រួមមានរូបភាពណែនាំអំពីការផ្លាស់ប្តូរថ្មីទាំងខាងសម្ភារៈ និងជីវិតខាងស្មារតី ក៏ដូចជាសកម្មភាពថែរក្សានិងលើកតម្កើងអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់ជនជាតិខ្មែរនៅវៀតណាម។

ទីភ្នាក់ងារសារព័ត៌មានកម្ពុជា ចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា ចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩
សារព័ត៌មានកម្ពុជានិងឥណ្ឌូនេស៊ីផ្សព្វផ្សាយយ៉ាងខ្លាំងអំពីទំនាក់ទំនងដ៏ល្អប្រពៃជាមួយប្រទេសវៀតណាម សារព័ត៌មានកម្ពុជានិងឥណ្ឌូនេស៊ីផ្សព្វផ្សាយយ៉ាងខ្លាំងអំពីទំនាក់ទំនងដ៏ល្អប្រពៃជាមួយប្រទេសវៀតណាម
គ្រួសារបងស្រី Son Thi Ut នៅភូមិ Thanh Tri B ឃុំ Da Loc ស្រុក Chau Thanh ខេត្ត Tra Vinh បានរួចផុតពីភាពក្រីក្រ ដោយសារកម្ចីអនុគ្រោះរបស់រដ្ឋាភិបាលជួយសាងសង់ផ្ទះ (រូបថត៖ Thanh Hoa/TTXVN)
គ្រួសារបងស្រី Son Thi Ut នៅភូមិ Thanh Tri B ឃុំ Da Loc ស្រុក Chau Thanh ខេត្ត Tra Vinh បានរួចផុតពីភាពក្រីក្រ ដោយសារកម្ចីអនុគ្រោះរបស់រដ្ឋាភិបាលជួយសាងសង់ផ្ទះ (

យោងតាម AKP, បក្សនិងរដ្ឋវៀតណាមបានចេញគោលការណ៍ណែនាំ និងគោលនយោបាយជាច្រើនដែលផ្តល់អាទិភាពដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនរួមជាតិខ្មែរនៅតាមខេត្ត ក្រុងភាគខាងត្បូង។ តាមរយៈនោះ ជីវភាពរស់នៅខាងសម្ភារៈ និងស្មារតីរបស់ជនរួមជាតិខ្មែរត្រូវបានកែលម្អដោយឥតឈប់ឈរ ដោយមានការអភិវឌ្ឍគួរឲ្យកត់សម្គាល់ជាច្រើន។ សេដ្ឋកិច្ចនៃតំបន់ជនជាតិខ្មែរ មានការអភិវឌ្ឍ ជីវភាពទាំងខាងសម្ភារៈ និងស្មារតីរបស់ប្រជាជនត្រូវបានកែលំអរជាបណ្តើរៗនិងកាន់តែប្រសើរ​ឡើង។

កាសែត DAP-News បានវាយតម្លៃថា ជាមួយនឹងគោលនយោបាយបង្រួបបង្រួមសាសនា និងក្រុមជនជាតិភាគតិចរបស់បក្សនិងរដ្ឋវៀតណាម ក្នុងរយៈពេលកន្លងមក ព្រះពុទ្ធសាសនាថេរវាទខ្មែរបានបោះជំហានអភិវឌ្ឍន៍យ៉ាងខ្ជាប់ខ្ជួនក្នុងទិសដៅត្រឹមត្រូវដើម្បីបង្កើតជំនឿទុកចិត្តរបស់ព្រះសង្ឃ ឧបសក ឧបាសិការចំពោះបក្ស និងរដ្ឋ។ បច្ចុប្បន្ននេះ ព្រះពុទ្ធសាសនាថេរវាទកំពុងត្រូវបានអាជ្ញាធរមូលដ្ឋានក្នុងប្រទេសវៀតណាមបង្កលក្ខណៈងាយស្រួលសម្រាប់ការអភិវឌ្ឍន៍គំរូអប់រំក្នុងវត្ត បើកសាលាបង្រៀនភាសាបាលីបឋម មធ្យមសិក្សាបាលីនៅតាមមូលដ្ឋាន និងកម្រិតខ្ពស់នៅទីក្រុងហូជីមិញ ដោយបង្កើតប្រព័ន្ធអប់រំព្រះពុទ្ធសាសនាល្អគួរឲ្យកត់សម្គាល់។

សារព័ត៌មានអនឡាញដែលចុះផ្សាយអត្ថបទពាក់ព័ន្ធទាំងអស់បានដកស្រង់សំដីរបស់លោក Lam Van Man លេខាគណៈកម្មាធិការបក្សខេត្ត Soc Trang បានចែករំលែកថា៖ “គោលនយោបាយអភិរក្ស លើកតម្កើងអត្តសញ្ញាណវប្បធម៌របស់បក្ស និងរដ្ឋកាន់តែមានភាពសម្បូរបែប និងទូលំទូលាយ បំពេញតម្រូវការរបស់កម្មាភិបាល ព្រះសង្ឃ និងជនរួមជាតិខ្មែរនៅភាគខាងត្បូង។ ដោយមានការយកចិត្តទុកដាក់ពីបក្ស និងរដ្ឋវៀតណាម សាមគ្គីភាព និងការខិតខំប្រឹងប្រែងរបស់ប្រជាជនខ្មែរ ត្រូវរំពឹងថានឹងនាំមកនូវការអភិវឌ្ឍលេចធ្លោថែមទៀតនាពេលខាងមុខជាពុំខាន”៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

ការបើកជំរុំរដូវក្តៅវៀតណាម ២០២៦៖ ការបណ្តុះនូវក្តីស្រឡាញ់និងមោទនភាពចំពោះស្រុកកំណើត
Futsal Summer Cup 2026៖ ផ្សព្វផ្សាយនិងពង្រីកស្មារតីសាមគ្គីភាពរបស់ប្រជាជនវៀតណាមនៅប្រទេសកូរ៉េខាងត្បូង
យុវជនអាណិកជនវៀតណាមចំនួន ១០៥ នាក់ចូលរួមជំរុំរដូវក្តៅវៀតណាមឆ្នាំ ២០២៦