Trending now

ទីភ្នាក់ងារសារព័ត៌មានកម្ពុជា ចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩

09:21 | 14/05/2021 ហេង វុធ្ធី

ក្រុមការងារព័ត៌មាន នៃអគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) បាននិងកំពុងតែចូលរួមយ៉ាងសកម្មនៅក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេស នៅក្នុងអំឡុងពេលនៃការបិទខ្ទប់រយៈពេល ៣ សប្តាហ៍កន្លងមកនេះ បើទោះបីជាក្រុមការងារ ខ្លះស្ថិតនៅក្នុងតំបន់ប្រឈមខ្លាំង រឺ តំបន់ក្រហមយ៉ាងណាក៏ដោយ ។

គិលានុបដ្ឋាយិកានិងគ្រូពេទ្យចំនួន ១៩ នាក់ មកពីមន្ទីរពេទ្យ ជោរៃភ្នំពេញត្រូវតែធ្វើចត្តាឡីស័ក  ដោយសារតែប៉ះពាល់ផ្ទាល់ជាមួយអ្នកជម្ងឺកូវីដ ១៩ គិលានុបដ្ឋាយិកានិងគ្រូពេទ្យចំនួន ១៩ នាក់ មកពីមន្ទីរពេទ្យ ជោរៃភ្នំពេញត្រូវតែធ្វើចត្តាឡីស័ក ដោយសារតែប៉ះពាល់ផ្ទាល់ជាមួយអ្នកជម្ងឺកូវីដ ១៩
សេចក្តីជូនដំណឹងស្តីពីការចាក់វ៉ាក់សាំងកូវីដ ១៩ សម្រាប់ពលរដ្ឋវៀតណាមដែលរស់នៅនិងធ្វើការ នៅប្រទេសកម្ពុជា អ្នកចាក់វ៉ាក់សាំងកូវីដ ១៩ សេចក្តីជូនដំណឹងស្តីពីការចាក់វ៉ាក់សាំងកូវីដ ១៩ សម្រាប់ពលរដ្ឋវៀតណាមដែលរស់នៅនិងធ្វើការ នៅប្រទេសកម្ពុជា អ្នកចាក់វ៉ាក់សាំងកូវីដ ១៩
ទីភ្នាក់ងារសារព័ត៌មានកម្ពុជា ចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩
ទីភ្នាក់ងារសារព័ត៌មានកម្ពុជា ចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩

លោក អ៊ុន រិទ្ធី ប្រធាននាយកដ្ឋានព័ត៌មានក្នុង និងក្រៅប្រទេស នៃអគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានថ្លែងថា សម្រាប់អំឡុងពេលនៃការបិទខ្ទប់នេះ យើងបានធ្វើព័ត៌មានជាច្រើនទាក់ទងនឹងសកម្មភាពថ្នាក់ដឹកនាំរដ្ឋបាលរាជធានី-ខេត្ត និងអាជ្ញាធរដែនដី ដែលបាននាំយកអំណោយជូនដល់ប្រជាពលរដ្ឋដែលស្ថិតនៅក្នុងតំបន់បិទខ្ទប់ ការផ្សាយអំពីសេចក្ដីណែនាំ និងវិធានការសំខាន់ៗរបស់រាជរដ្ឋាភិបាល ការណែនាំរបស់ក្រសួងសុខាភិបាល សេចក្ដីជូនដំណឹង និងវិធានការនានារបស់អាជ្ញាធររាជធានី-ខេត្ដ ។ ទន្ទឹមនេះ យើងក៏បានផ្សព្វផ្សាយអំពីសកម្មភាពចាក់វ៉ាក់សាំងរបស់ក្រុមគ្រូពេទ្យជូនដល់ប្រជាពលរដ្ឋ ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការ តាមក្រសួង-ស្ថាប័ន រដ្ឋបាលរាជធានី-ខេត្ដ ព្រមទាំងគ្រូពេទ្យទាហាន ដែលកំពុងចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋនៅតាមតំបន់បិទខ្ទប់ជាដើម។

លោកបានបន្តទៀតថា លើសពីនេះទៀត យើងក៏បានផ្សព្វផ្សាយជាបន្តបន្ទាប់ពីការផ្តល់ជំនួយពីប្រទេសជាមិត្ដ និងដៃគូអភិវឌ្ឍន៍ ក៏ដូចជាសប្បុរសជននានា ជូនរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ទិញវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ ជាពិសេសការទទួលជំនួយវ៉ាក់សាំងពីប្រទេសមហាមិត្ដចិន និងយន្តការកូវ៉ាក់ (COVAX) ការទិញវ៉ាក់សាំងរបស់រាជរដ្ឋាភិបាល ដើម្បីយកមកចាក់ជូនប្រជាពលរដ្ឋ ក្នុងការបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ រួមជាមួយនឹង ព័ត៌មានសេដ្ឋកិច្ច កីឡា និងបញ្ហាសង្គមផ្សេងៗទៀត ដែលបានកើតមាននៅក្នុងសង្គមកម្ពុជា ។

លោកបានបញ្ជាក់ថា "ទោះបីជាក្រុមការងារមួយចំនួនស្ថិតនៅតំបន់ក្រហម ដូចករណីរូបខ្ញុំ ដែលរស់នៅបុរីពិភពថ្មីចំការដូង ស្ថិតក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលស្ថិតក្នុងតំបន់ក្រហម ក៏ពិតមែន ប៉ុន្តែយើងនៅតែបន្តធ្វើការងារផ្សព្វផ្សាយជាប្រក្រតី តាមរយៈការធ្វើការពីចម្ងាយ ដោយមិនឱ្យមានការរាំងស្ទះដល់ដំណើរការផ្សព្វផ្សាយនៅក្នុងអំឡុងពេលបីសប្តាហ៍ នៃការបិទខ្ទប់នោះឡើយ" ។

លោកបានបញ្ជាក់បន្ថែមថា "ខ្ញុំយល់ថា វិធានការបិទខ្ទប់ គឺជាការសម្រេចដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល និងកាត់ផ្ដាច់ការឆ្លងពីតំបន់មួយទៅតំបន់មួយទៀតនៃមេរោគកូវីដ-១៩ ដូច្នេះយើងត្រូវតែចូលរួម។ ទោះជាយ៉ាងណាក៏ដោយ ការងារផលិត និងផ្សព្វផ្សាយព័ត៌មានប្រចាំថ្ងៃរបស់យើងនៅតែបន្តជាធម្មតា ដោយមិនមានការរាំងស្ទះអ្វីឡើយ" ។

ទីភ្នាក់ងារសារព័ត៌មានកម្ពុជា ចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩
ទីភ្នាក់ងារសារព័ត៌មានកម្ពុជា ចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩

លោកបានបន្ថែមទៀតថា បើទោះបីនៅក្នុងអំឡុងពេលនោះ យើងម្នាក់ៗ ខ្លះបានបំពេញការងារពីផ្ទះក្ដី ខ្លះនៅកន្លែងប្រចាំការក្ដី ហើយជួបប្រទះនូវការលំបាកមួយចំនួន ដូចជា ប្រព័ន្ធអ៊ិនធឺណេតរអាក់រអួល ហើយព័ត៌មានមួយចំនួនក៏ត្រូវការសួរបញ្ជាក់ពីប្រភពថែមទៀត រួមទាំងបញ្ហា និងការដោះស្រាយជីវភាពក្នុងគ្រួសារក៏ដោយ ប៉ុន្តែយើងនៅតែបន្តការងារផ្សព្វផ្សាយរបស់យើងជាប្រក្រតី ។

ទាក់ទងនឹងការបំពេញការងារផ្សព្វផ្សាយដែលជាភារកិច្ច និងបេសកកម្មចម្បងរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា លោក ថាច់ ផាណារ៉ុង អគ្គនាយករងនៃស្ថាប័នព័ត៌មាននេះ បានថ្លែងថា នៅក្នុងអំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល រហូតមកដល់ថ្ងៃនេះ លោកបានបំពេញតួនាទី និងទទួលខុសត្រូវលើការងាររដ្ឋបាលនៅក្នុងអគ្គនាយកដ្ឋានទាំងមូល ដើម្បីចូលរួមធានានិរន្តភាព នៃការផ្សព្វផ្សាយស្របតាមបេសកម្ម និងតួនាទីរបស់ស្ថាប័ន ។

លោកបានបន្តទៀតថា ដោយការស្រលាញ់ និងចូលចិត្តវិស័យថតរូបផងដែរនោះ នៅក្នុងអំឡុងពេលបិទខ្ទប់កន្លងមក លោកតែងតែឆ្លៀតចេញទៅថតរូបស្ទើរតែគ្រប់ទិសទីនៃរាជធានីភ្នំពេញ ទាំងពេលថ្ងៃ និងពេលយប់ រួមទាំងមានរូបពីលើអាកាស (Drone) ផងដែរ។

លោកបានបញ្ជាក់ថា " ទិន្នផលការងារព័ត៌មាន និងរូបថតដែលយើងផលិតបាន គឺបានបម្រើការផ្សព្វផ្សាយទាំងនៅលើគេហទំព័រអគ្គនាយកដ្ឋាន នៅលើ APP ក្រសួងព័ត៌មាន និងនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់អគ្គនាយកដ្ឋានយើងផ្ទាល់ផងដែរ" ។

លោកបានបន្ថែមថា ក្រៅនេះ យើងក៏បានផលិតជាវីដេអូឃ្លីប ព័ត៌មានក្រាហ្វិក (Infographic) និងរូបថតដែលភ្ជាប់នឹងសារអប់រំ ក៏ដូចជាសារសំខាន់ៗរបស់ថ្នាក់ដឹកនាំ (Banner Photos )ផងដែរ ។ល។លោកបានបញ្ជាក់ថា "សម្រាប់ខ្លួនខ្ញុំផ្ទាល់ សមិទ្ធផលលេចធ្លោរនៃការចេញយកព័ត៌មាន និងថតរូបនេះ គឺជម្រើសរូបថតប្រចាំសប្តាហ៍ ទាំងពេលថ្ងៃ និងពេលយប់ ដែលបានថតពីលើអាកាស ក្នុងអំឡុងពេលបិទខ្ទប់ ក៏ដូចជាបម្រាមគោចរ ចាប់ពីម៉ោង៨យប់ ដល់ ម៉ោង៥ភ្លឺ" ។

ពាក់ព័ន្ធនឹងអារម្មណ៍ផ្ទាល់ខ្លួននៅក្នុងអំឡុងពេលនៃការបិទខ្ទប់ លោក ផាណារ៉ុង បានថ្លែងឱ្យដឹងថា នៅក្នុងអំឡុងពេលបិទខ្ទប់នេះ សម្រាប់លោកដែលស្រលាញ់ចូលចិត្តវិស័យថតរូប លោកពិតជាមានអារម្មណ៍ធុញថប់ខ្លះៗដែរនៅពេលនៅផ្ទះម្តងៗ ដោយសារតែលោកក៏ស្ថិតនៅតំបន់លឿងទុំ ប៉ុន្តែលោកតែងតែឆ្លៀតពេលបន្តិចបន្តួចចេញទៅថតរូបទិដ្ឋភាពនៅពេលនោះសម្រាប់ទុកជាឯកសារ និងបម្រើការផ្សព្វផ្សាយរបស់អគ្គនាយកដ្ឋាន បន្ថែមលើភារកិច្ចរដ្ឋបាល និងហិរញ្ញវត្ថុ ដែលជាការងារស្នូល ព្រមទាំងការងារទទួលបន្ទុកគ្រួសារ ។

លោក ខាន់ សុភីរម្យ មន្រ្តីជាន់ខ្ពស់មួយរូប ទទួលបន្ទុកផ្នែកព័ត៌មាន នៃអគ្គនាយកដ្ឋាន AKP ក៏បានថ្លែងផងដែរថា នៅក្នុងអំឡុងពេលនៃការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅរយៈពេលបីសប្តាហ៍កន្លងមក នរណាក៏លំបាកដែរ មិនថា អ្នកព័ត៌មាន មន្រ្តីរាជការ ក្រុមគ្រូពេទ្យ អាជីវករ និងប្រជាពលរដ្ឋនានានោះ ទេ ប៉ុន្តែសំខាន់គឺការចូលរួម អត់ធ្មត់ ជាមួយនឹងរាជរដ្ឋាភិបាល និងអាជ្ញាធរ ដើម្បីកាត់ផ្តាច់ឫសគល់នៃព្រឹត្តិការណ៍ ២០ កុម្ភៈ ប៉ុន្តែក៏ត្រូវតែធានានិរន្តភាពការងារតាមភារកិច្ច និងតួនាទីផងដែរ ។

លោកបានថ្លែងថា សម្រាប់សមិទ្ធិផលការងារដែលទីភ្នាក់ងារសារព័ត៌មានកម្ពុជាសម្រេចបាន នៅក្នុងអំឡុងពេលនៃការបិទខ្ទប់រយៈពេលបីសប្តាហ៍នេះ គឺយ៉ាងហោចណាស់ ក៏បានចូលរួមចំណែកនៅក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលអគតិជនបានផ្សព្វផ្សាយ និងបំផុសបំផុលខុសពីការពិត អំពីការរីករាលដាលនៃមេរោគកូវីដ-១៩ និងផលប៉ះពាល់សង្គមសេដ្ឋកិច្ចបណ្តាលមកពីមេរោគនេះ ហើយក៏បានបំពេញតួនាទីជាប្រភពព័ត៌មានមួយ ដែលអាចទុកចិត្តបាននៅកម្ពុជាផងដែរ ៕

ហេង វុធ្ធី

information.gov.kh/ AKP

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន