Trending now កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ គណបក្សភាគនៃរណសិរ្សមាតុភូមិនិងបណ្តាអង្គការមហាជនមជ្ឈិម ជម្រុញខ្លាំងការធ្វើឱ្យរចនាសម្ព័ន្ធក្បាលម៉ាស៊ីនមានភាពបង្រួមនិងការបំប្លែងឌីជីថលនៅក្នុងរយៈពេល ៦ ខែចុ សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា

សម័យប្រជុំលើកទី៣ នៃរដ្ឋសភា នីតិកាលទី១៥ ឈានចូលសប្តាហ៍ធ្វើការទីពីរ

11:42 | 31/05/2022

ថ្លែងក្នុងអង្គប្រជុំ គណៈប្រតិភូជាច្រើនរូបបានអះអាងថា ការដាក់ឱ្យប្រើប្រាស់ច្បាប់ ស្តីពីផែនការមេឆ្នាំ ២០១៧ បានដាក់ចេញនូវមូលដ្ឋានច្បាប់ដ៏សំខាន់មួយសម្រាប់ការអភិវឌ្ឍផែនការមេ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចូលរួមពិធីបើក Festival ផ្លែឈើ និងផលិតផល OCOP វៀតណាម ឆ្នាំ២០២២ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចូលរួមពិធីបើក Festival ផ្លែឈើ និងផលិតផល OCOP វៀតណាម ឆ្នាំ២០២២
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចុះត្រួតពិនិត្យសំណង់និងគម្រោងមួយ ចំនួននៅខេត្ត Hoa Binh និង Son La លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចុះត្រួតពិនិត្យសំណង់និងគម្រោងមួយ ចំនួននៅខេត្ត Hoa Binh និង Son La
សម័យប្រជុំនាព្រឹកថ្ងៃទី ៣០ ខែឧសភា នៃកិច្ចប្រជុំលើកទី ៣ រដ្ឋសភានីតិកាលទី ១៥ (រូបថត៖ Van Diep/TTXVN)
សម័យប្រជុំនាព្រឹកថ្ងៃទី ៣០ ខែឧសភា នៃកិច្ចប្រជុំលើកទី ៣ រដ្ឋសភានីតិកាលទី ១៥

នាថ្ងៃទី ៣០ ឧសភា ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំលើកទី ៣ រដ្ឋសភានីតិកាលទី ១៥ រដ្ឋសភាបានចំណាយពេលពេញមួយថ្ងៃដើម្បីពិភាក្សាអំពីការអនុវត្តគោលនយោបាយ និងច្បាប់ស្តីពីការងាររៀបចំផែនការមេ ចាប់តាំងពីច្បាប់ស្តីពីផែនការមេចូលជាធរមាន (ឆ្នាំ ២០១៩)។ នេះជាសកម្មភាពកំពូលរបស់រដ្ឋសភាសម្រាប់ជំរុញការងាររៀបចំផែនការនាពេលកន្លងមក។

ថ្លែងក្នុងអង្គប្រជុំ គណៈប្រតិភូជាច្រើនរូបបានអះអាងថា ការដាក់ឱ្យប្រើប្រាស់ច្បាប់ ស្តីពីផែនការមេឆ្នាំ ២០១៧ បានដាក់ចេញនូវមូលដ្ឋានច្បាប់ដ៏សំខាន់មួយសម្រាប់ការអភិវឌ្ឍផែនការមេ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ។ ច្បាប់នេះចែងយ៉ាងជាក់ស្តែងនូវខ្លឹមសារយុទ្ធសាស្ត្រនៃការអភិវឌ្ឍសេដ្ឋកិច្ចខេត្ត តំបន់ និងប្រទេស ជាតិជាពិសេសការធ្វើសមាហរណកម្មនៃការអភិវឌ្ឍពហុវិស័យនិងអន្តរផ្នែក។ រហូតមកដល់ពេលនេះ ការងារបង្កើត វាយតម្លៃ និងអនុម័តការងាររៀបចំផែនការមូលដ្ឋានត្រូវបានបង្ហើយ។ សមាជិកសភា លោក Nguyen Hai Anh គណៈប្រតិភូ Dong Thap បានវាយតម្លៃថា៖ “ចាប់តាំងពីបានប្រកាសឱ្យប្រើប្រាស់មក ច្បាប់ស្តីពីផែនការមេបានកំណត់យ៉ាងច្បាស់នូវវិធីសាស្រ្តនិងខ្លឹមសារនៃការរៀបចំផែនការ ដោយឈរលើមូលដ្ឋាននៃការរៀបចំរចនាសម្ព័ន្ធលំហអភិវឌ្ឍន៍ឡើងវិញ ដើម្បីប្រមូលផ្តុំ និងប្រើប្រាស់ប្រភពធនធានប្រកបដោយប្រសិទ្ធភាព ដោយគោលបំណង បង្កើតការលើកទឹកចិត្ត និងកម្លាំងអភិវឌ្ឍន៍ថ្មីសម្រាប់ប្រទេស និងមូលដ្ឋាន។ រហូតមកដល់ពេលនេះ ការរៀបចំឯកសារផែនការមេថ្នាក់ជាតិកំពុងត្រូវបានរដ្ឋាភិបាលរៀបចំដាក់ជូនរដ្ឋសភាក្នុងសម័យប្រជុំលើកទី៤; ផែនការលំហសមុទ្រជាតិត្រូវបានរំពឹងថា នឹងដាក់ទៅរដ្ឋសភាដើម្បីពិនិត្យនិងអនុម័តនៅឆ្នាំ២០២២”។

ទន្ទឹមជាមួយគ្នានោះ គណៈប្រតិភូបានស្នើថា ខ្លឹមសារនៃផែនការខេត្តត្រូវផ្តោតលើការរួមបញ្ចូលការតម្រង់ទិសសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការរៀបចំលំហ និងការបែងចែកប្រភពធនធានសម្រាប់វិស័យសេដ្ឋកិច្ចសង្គម ធានាការពារជាតិ សន្តិសុខ សុវត្ថិភាព; ពង្រឹងការសម្របសម្រួល និងការចែករំលែកព័ត៌មានរវាងក្រសួង ស្ថាប័ន និងមូលដ្ឋានក្នុងការងាររៀបចំផែនការ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ
គណបក្សភាគនៃរណសិរ្សមាតុភូមិនិងបណ្តាអង្គការមហាជនមជ្ឈិម ជម្រុញខ្លាំងការធ្វើឱ្យរចនាសម្ព័ន្ធក្បាលម៉ាស៊ីនមានភាពបង្រួមនិងការបំប្លែងឌីជីថលនៅក្នុងរយៈពេល ៦ ខែចុ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា