Trending now

សម្តេច​តេ​ជោ ហ៊ុន សែន​ បន្ត​អំពាវនាវ​រួមគ្នា​ប្រឆាំង​កូ​វីដ​-១៩

16:24 | 05/04/2020 (សរុបដោយ ហេង វុធ្ធ)

បន្ទាប់ពី​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ ​បានសម្រេច​ផ្តល់​នូវ​ប្រាក់​បៀវត្ស​របស់​សម្តេច ជូន​ដល់​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ នឹង​ជំងឺ​កូ​វីដ​–១៩​​រួចមក ​មាន​មន្ត្រីជាន់ខ្ពស់​របស់​រាជ​រដ្ឋាភិបាល​ និង​ស្ថាប័នរដ្ឋ​នានា​ ​នៅ​ទូទាំងប្រទេស ​បាន​ប្រកាស​បន្ត​បរិច្ចាគ​ប្រាក់​បៀវត្ស​របស់​ខ្លួន​ជា​បន្តបន្ទាប់​ ដើម្បី​ទប់ ​ស្កាត់​នូវ​ជម្ងឺ​ កូ​វីដ-​១៩ ខណៈ​ដែល​ជម្ងឺ​នេះ ​បាន​កំពុង​បន្ត​ឆ្លង​នៅ​ប្រទេស​កម្ពុជា​​។

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ​

យោង​តាម​លិខិត​របស់​សម្តេច​តេ​ជោ សម្តេច​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឧ​ត្ត​ម​សេនីយ៍ ​និង​ថ្នាក់ដឹកនាំ​ខេត្ត​នានា ​ផ្ញើ​ជូន​ទៅកាន់​ក្រសួង​សេដ្ឋកិច្ច​ និង ហិរញ្ញវត្ថុ ​និង​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ នឹង​ជំងឺ​កូ​វីដ​–១៩​ បាន​លើកឡើងថា ​ដើម្បី​ចូលរួម ទប់ស្កាត់​ក្នុង​ការរីក​រាលដាល​ នៃ​ការឆ្លង​នូវ​ជម្ងឺ Covid-19​ ​បានសម្រេច​ផ្តល់​នូវ​ប្រាក់ខែ​របស់​ខ្លួន ដោយ​មន្ត្រី​ខ្លះ​៥​ខែ ៦​ខែ និង​រហូតដល់​៧​ខែ​។

លិខិត​ដែល​បាន​ចេញ​ដាច់ដោយឡែក​ពីគ្នា​ ជា​បន្តបន្ទាប់​ បាន​លើកឡើងថា ​ដោយសារ​ស្ថានភាព​នៃ​ការវិវត្តន៍​របស់​ជម្ងឺ Covid-19​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ នៅតែ​មិនទាន់​បង្ហាញ​សញ្ញា​នៃ​ការ​ថមថយ​ណាមួយ​នោះទេ ពួកគេ​សូម​សម្តែង​នូវ​សមានចិត្ត​តាមរយៈ​ការ​ស្ម័គ្រ ​ចិត្ត​ជូនទៅ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ នឹង​ជម្ងឺ Covid-19 ​នូវ​ប្រាក់​បៀវត្ស​របស់​ពួកគេ ដោយ​ចាប់​តាំងពីរ​ខែមេសា​ នេះ​តទៅ ​ដោយ​ប្រាក់​បៀវត្ស​ទាំងនោះ ​ត្រូវ​បញ្ជូន​ទៅកាន់​គណនី ​របស់​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ នឹង​ជម្ងឺ Covid-19​ តាមរយៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​របស់​កម្ពុជា​។

សូមបញ្ជាក់ថា ​រហូតដល់​ព្រឹក​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០២០​នេះ ក្រសួងសុខាភិបាល​កម្ពុ​ជា​បន្ត​រក​ឃើញ​ករណី​ឆ្លង​វីរុស​Covid-19 ចំនួន​៤​ករណី​ថ្មី​បន្ថែមទៀត និង​ជាសះស្បើយ​១​ ករណី​ដោយ​រហូត​ដល់​ពេលនេះ​ ចំនួន​អ្នក​ឆ្លង​វីរុស​Covid-19 ​នៅ​កម្ពុជា​ចំនួន​១១៤​នាក់​ ​ ក្នុង​នោះ​បាន​ជាសះស្បើយ​៣៥​នាក់ ​និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន​៧៩​នាក់​ ។​យ៉ាងណាក៏ដោយ​រហូតមក​ដល់ពេលនេះ ​ពុំទាន់​មាន​ករណី​អ្នកស្លាប់​នៅ​ប្រទេស​កម្ពុជា ​ដោយ សារ​មេរោគ Covid-19​នោះឡើយ​។

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ​

​សម្តេច​ បានសរសេរថា សូម​បងប្អូន​ប្រជាពលរដ្ឋ​អនុវត្តន៍​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​អោយ​បាន​ត្រឹមត្រូវ ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺឆ្លង​កូ​វី​ឌ​–១៩ ដែល​មិន​ទាន់មាន​សញ្ញា​ថមថយ​នៅឡើយ​។

​ទន្ទឹម​នឹង​នេះដែរ សូម​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា រាប់ទាំង​សមាជិក​ព្រឹទ្ធសភា សមាជិក​រដ្ឋសភា និង​មន្ត្រី​នៃ​សមាជិក​រាជរដ្ឋាភិបាល អាជ្ញាធរ ក្រុមការងារ​យុវជន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​បន្ត​ចុះជួយ​អប់រំ​ផ្សព្វផ្សាយ​វិធី​បង្ការ​ទប់ស្កាត់​ជំងឺ​កូ​វី​ឌ​–១៩ ជាប្រចាំ​នៅតាម​មូលដ្ឋាន​ដោយ​នាំទៅ​ជាមួយ​នូវ​ម៉ាស ឬ​ក្រមា​, ទឹក​អាកុល​, ចឹ​ល​សម្លាប់​មេរោគ (Hand Sanitizer) អង្ករ​, មី​, ត្រីខ ចែក​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ទាំង​នៅក្នុង​រាជធានី​ភ្នំពេញ និង​នៅតាម​មូលដ្ឋាន​ទូទាំងប្រទេស​។

​កុំ​ចាំ​ហៅ​ពួកគាត់​អោយមក​ចូលរួម​ប្រជុំ តែ​សូម​ទៅកាន់​ទីកន្លែង​ដែល​ពួកគាត់​រស់នៅ​តែម្តង ជាពិសេស​ក្នុង​ស្ថានភាព​ដែល​យើង​ទាំងអស់គ្នា​កំពុងតែ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង​កូ​វី​ឌ​–១៩ នៅ​ពេលនេះ​។ អរគុណ​មន្ត្រី​នៃ​រាជរដ្ឋាភិបាល សមាជិកសភា និង​សមាជិក​ព្រឹទ្ធសភា ដែល​បាន​លះបង់​ប្រាក់បៀវត្សរ៍​ចូលរួម​ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ឌ​–១៩​។​

​ដើម្បី​សុវត្ថិភាព​សុខភាព​ផ្ទាល់ខ្លួន និង​សម្រាប់​គ្រួសារ សូម​បងប្អូន​ប្រជាពលរដ្ឋ​សហការ​ជាមួយ​មន្ទីរ​សុខាភិបាល​។ ក្នុង​ករណី​មានការ​សង្ស័យ ហើយ​ត្រូវការ​ពិភាក្សា​ប្រឹក្សា​យោបល់ សូម​ខ​ល​មក​លេខ ១១៥ ជាបន្ទាន់​៕​

(សរុបដោយ ហេង វុធ្ធ)

(សរុបដោយ ហេង វុធ្ធ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម