“វៀតណាមតែងតែប្រកៀកស្មាជាមួយមិត្តអាហ្រ្វិក”

09:19 | 30/05/2022

យុគសម័យ - នោះគឺជាការថ្លែងរបស់លោកស្រីឯកអគ្គរដ្ឋទូត Nguyen Phuong Nga - ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម (VUFO) ក្នុងសិក្ខាសាលាអន្តរជាតិ “សន្តិសុខស្បៀងអាហារ និងអាហារូបត្ថម្ភសម្រាប់ប្រជាជនទាំងអស់គ្នា” ដែលប្រព្រឹត្តទៅនាថ្ងៃទី ២៥ ឧសភា នៅរដ្ឋធានី Ha Noi ។

ជនជាតិវៀតណាមនៅអាហ្វ្រិកខាងត្បូង រួមចំណែកការពារអធិបតេយ្យភាពលើសមុទ្រ និងកោះនៃមាតុភូមិ ជនជាតិវៀតណាមនៅអាហ្វ្រិកខាងត្បូង រួមចំណែកការពារអធិបតេយ្យភាពលើសមុទ្រ និងកោះនៃមាតុភូមិ
កាសែតនិងទីភ្នាក់ងារសារព័ត៌មានជាច្រើននៅតំបន់មជ្ឈឹមបូព៌ានិងទ្វីបអាហ្វ្រិក៖ វៀតណាមបោះឆ្នោតជ្រើសតាំងថ្នាក់ដឹកនាំថ្មី រួមជាមួយសហគមន៍អន្តរជាតិជំរុញសន្តិភាព កាសែតនិងទីភ្នាក់ងារសារព័ត៌មានជាច្រើននៅតំបន់មជ្ឈឹមបូព៌ានិងទ្វីបអាហ្វ្រិក៖ វៀតណាមបោះឆ្នោតជ្រើសតាំងថ្នាក់ដឹកនាំថ្មី រួមជាមួយសហគមន៍អន្តរជាតិជំរុញសន្តិភាព
“វៀតណាមតែងតែប្រកៀកស្មាជាមួយមិត្តអាហ្រ្វិក”
លោកស្រី ឯកអគ្គរដ្ឋទូត Nguyen Phuong Nga ប្រធាន VUFO ថ្លែងសុន្ទរកថាបើក។

លោកស្រីឯកអគ្គរដ្ឋទូត Nguyen Phuong Nga បានអះអាងថា វៀតណាមជាដៃគូទុកចិត្តបាន ដែលតែងតែប្រកៀកស្មាជាមួយមិត្តអាហ្រ្វិក។ ទំនាក់ទំនង​នោះ​ត្រូវបាន​ពូនជ្រំពី​ទំនាក់ទំនង​ប្រពៃណី​នៃ​មិត្តភាព​និង​ការជួយ​គ្នា​ទៅវិញទៅមក​ក្នុង​ការតស៊ូ​រំដោះជាតិ​ពី​អតីតកាល​រហូតដល់​បុព្វហេតុ​កសាង​និង​ការពារ​ជាតិ​នាសព្វថ្ងៃ​។

លោកស្រីឯកអគ្គរដ្ឋទូត Nguyen Phuong Nga បានសង្កត់ធ្ងន់ថា៖ “វៀតណាមនឹងរួមដំណើរជាមួយ OIF និងដៃគូអន្តរជាតិដ៏ទៃទៀតជាសកម្ម ដើម្បីគាំទ្របណ្តាប្រទេសអាហ្រិ្វកអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសក្នុងវិស័យកសិកម្មដូចជា៖ ការផ្ទេរបច្ចេកទេស ការបណ្តុះបណ្តាលនូវការដាំស្រូវ ពោត កប្បាស កាហ្វេ ការចិញ្ចឹម​ជលផល ការចិញ្ចឹមគោ... ដោយឈរលើគោលការណ៍ "ភាគីទាំងពីរ​​ក៏ទទួល​ផលប្រយោជន៍" ដើម្បីធានាបាននូវសន្តិសុខស្បៀងអាហរនិងអាហារូបត្ថម្ភសម្រាប់ប្រជាជនអាហ្រ្វិកទាំងអស់ ដើម្បីទ្វីបអាហ្រ្វិកមានកំណើនប្រកបដោយបរិយាប័ន្ន និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព ដើម្បីពិភពលោកដែលមានវិបុលភាព និងសន្តិភាព។

“វៀតណាមតែងតែប្រកៀកស្មាជាមួយមិត្តអាហ្រ្វិក”
សាស្ត្រាចារ្យរង បណ្ឌិត Le Phuoc Minh នាយកវិទ្យាស្ថានសិក្សាស្រាវជ្រាវអាហ្វ្រិក និងមជ្ឈិមបូព៌ា (IAMES) ប្រធានសម្ព័ន្ធអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - អាហ្រ្វិក (VEACA) បានថ្លែង​សុន្ទរកថានៅក្នុងសិក្ខាសាលានេះ។

លោក Kaloyan Kolev តំណាង OIF ប្រចាំតំបន់អាស៊ី -ប៉ាស៊ីហ្វិក បានសង្កត់ធ្ងន់ថា ដើម្បីភាពរុងរឿងរបស់ប្រជាជន ប្រទេសអាហ្វ្រិកជាច្រើនកំពុងចូលរួមយ៉ាងសកម្មនៅក្នុង OIF ។ អាហ្រ្វិកបច្ចុប្បន្នកំពុងអភិវឌ្ឍន៍ ចំនួននៃវណ្ណៈកណ្តាលកើនឡើង ប៉ុន្តែនៅតែមានការលំបាកជាច្រើន ជាពិសេសសន្តិសុខស្បៀង និងអត្រាកុមារកង្វះអាហារូបត្ថម្ភរនៅតែខ្ពស់។

“វៀតណាមតែងតែប្រកៀកស្មាជាមួយមិត្តអាហ្រ្វិក”
លោក Kaloyan Kolev តំណាង OIF ប្រចាំតំបន់អាស៊ី ប៉ាស៊ីហ្វិក ថ្លែងតាមប្រព័ន្ធអ៊ីនធើណិត ក្នុងសន្និសីទ។ (រូបថតអេក្រង់)

យោងតាមលោក Kaloyan Kolev ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍន៍កសិកម្មរបស់វៀតណាម គឺជាគំរូសម្រាប់ទ្វីបអាហ្រ្វិករៀនសូត្របទពិសោធន៍ និងអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ សក្ដានុពលសម្រាប់កិច្ចសហប្រតិបត្តិរវាងវៀតណាម អាហ្រ្វិក និង OIF គឺធំធេងណាស់ ហើយចាំបាច់ធ្វើអាជីវកម្មឱ្យកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាពជាង។ OIF បាន កំពុង​ នឹងយកចិត្តទុកដាក់ និងធនធានយ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការភាគីទាំងបីខាងលើ../.

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី
សំណុំឯកសារជាង ៥០ បើកបន្ថែមតម្រុយស្វែងរកព្រមទាំងកំណត់អត្តសញ្ញាណយុទ្ធជនពលី

អានច្រើនបំផុត

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន