ក្រុមកីឡាវៀតណាមទទួលបានជោគជ័យក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី ៣១

11:11 | 24/05/2022

នាថ្ងៃទី ២២ ឧសភា គឺជាថ្ងៃប្រកួតប្រជែងចុងក្រោយនៃស៊ីហ្គេមលើកទី ៣១ ក្រុមកីឡាវៀតណាមបន្ដទទួលបានមេដាយមាសជាច្រើន ។ ក្នុងការប្រណាំងកង់ កីឡាការិនី Nguyen Thi That បានឈ្នះមេដាយមាស។ មិនយូរប៉ុន្មាន ក្រុមប្រណាំងកង់ Nguyen Thi That-Nguyen Thi Thi-Nguyen Thi Thu Mai-Bui Thi Quynh បានឈ្នះមេដាយមាសក្នុងវិញ្ញាសាប្រកួតជាក្រុម។

Ha Noi៖ កសាងដំណើរទេសចរណ៍ចំនួន ២៨ ដើម្បីបម្រើភ្ញៀវចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣១ Ha Noi៖ កសាងដំណើរទេសចរណ៍ចំនួន ២៨ ដើម្បីបម្រើភ្ញៀវចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣១
គណៈប្រតិភូកីឡាវៀតណាមបិទបញ្ជីសមាជិកចំនួន ១.៣៤១ នាក់ ដែលចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី ៣១ គណៈប្រតិភូកីឡាវៀតណាមបិទបញ្ជីសមាជិកចំនួន ១.៣៤១ នាក់ ដែលចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី ៣១

នៅក្នុងវិញ្ញាសាវាយកូនបាល់ កីឡាករវាយកូនបាល់ Ly Hoang Nam ការពារមេដាយមាសបានជោគជ័យ ដោយបានយកឈ្នះកីឡាករ Trinh Linh Giang ក្នុងលទ្ធផល ២-០ នៅវគ្គផ្តាច់ព្រ័ត្រ។

ក្រុមកីឡាវៀតណាមទទួលបានជោគជ័យក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី ៣១
កីឡាករវាយកូនបាល់ Ly Hoang Nam បានការពារមេដាយមាសបានជោគជ័យ

ក្នុងការប្រកួតប្រដាល់ ក្រុមប្រដាល់វៀតណាមដណ្ដើមបានមេដាយមាស ៤​ គ្រឿង ដោយអ្នកប្រដាល់ Nguyen Thi Phuong Hau ( ទម្ងន់ ៦៣ គីឡូក្រាមនារី), Tran Thi Lanh (ទម្ងន់ ៦០គីឡូក្រាមនារី), Nguyen Thi Tam (ទម្ងន់​ ៥១គីឡូក្រាមនារី) និង Vuong Thi Vy (ទម្ងន់ ៥៧គីឡូក្រាមនារី)។ .

ក្រុមកីឡាវៀតណាមទទួលបានជោគជ័យក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី ៣១

តារាងមេដាយនៅការប្រកួតស៊ីហ្គេមលើកទី៣១

នៅក្នុងការប្រកួតវិញ្ញាសា Muay ក្រុម Muay វៀតណាមដណ្ដើមបានមេដាយមាសចំនួន ៤ គ្រឿង រួមមាន Bang Thi Mai (ទម្ងន់ ៦០​ គីឡូក្រាមនារី), Nguyen Tran Duy Nhat (ទម្ងន់ ៦០គីឡូក្រាមបុរស), Nguyen Doan Long (ទម្ងន់ ៥៧ គីឡូក្រាមបុរស) និង Bui Yen Ly (ទម្ងន់ ៥៤ គីឡូក្រាមនារី)។ ក្នុងវិញ្ញាសាវ៉ូវីណាម កីឡាការិនី Le Thi Hien បានឈ្នះមេដាយមាស ( ទម្ងន់ ៦០ គីឡូក្រាមនារី)។

បញ្ចប់ការប្រកួតស៊ីហ្គេមលើកទី ៣១ ក្រុមកីឡាវៀតណាមបានជាប់ចំណាត់ថ្នាក់លេខ១ ដោយទទួលបានមេដាយមាសចំនួន ២០៥ គ្រឿង, មេដាយប្រាក់ ១២៥ គ្រឿង និងមេដាយសំរឹទ្ធចំនួន ១១៦ គ្រឿង៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន