ប្រទេសប៉េរូចាត់ទុកវៀតណាមជាដៃគូសំខាន់នៅអាស៊ីអាគ្នេយ៍

14:00 | 15/04/2022 ឌីណា

យុគសម័យ - ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៩ ខែមេសា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល និងសាធារណរដ្ឋប៉េរូ លោកស្រី Pham Thi Kim Hoa បានទៅបំពេញទស្សនកិច្ច និងធ្វើការនៅសាធារណរដ្ឋប៉េរូ។

ការ​នាំ​ចេញ​ត្រីធូណា​របស់​វៀតណាម​ទៅ​ប្រទេស​ប៉េរូ​បាន​កើន​ឡើង​ជាង​២.០០០​ដង ការ​នាំ​ចេញ​ត្រីធូណា​របស់​វៀតណាម​ទៅ​ប្រទេស​ប៉េរូ​បាន​កើន​ឡើង​ជាង​២.០០០​ដង
ប៉េរូក្លាយទៅជាប្រទេសទី ៨ ដែលបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង CPTPP ប៉េរូក្លាយទៅជាប្រទេសទី ៨ ដែលបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង CPTPP
ប្រទេសប៉េរូចាត់ទុកវៀតណាមជាដៃគូសំខាន់នៅអាស៊ីអាគ្នេយ៍
ឯកអគ្គរដ្ឋទូត លោកស្រី Kim Hoa បានជួបធ្វើការជាមួយក្រសួងការបរទេសប៉េរូ។ (រូបថត៖ thudai.com.vn)

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាអំពីវិធានការជាច្រើន ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និងប៉េរូ នាពេលខាងមុខ ដូចជាការបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ រក្សាយន្តការសហប្រតិបត្តិការទ្វេភាគីជាទៀងទាត់ និងប្រកបដោយប្រសិទ្ធភាព រួមមានគណៈអន្តររដ្ឋាភិបាល និងពិគ្រោះយោបល់នយោបាយរវាងក្រសួងការបរទេសទាំងពីរ ព្រមទាំង​មានគោលបំណងបើកទូលាយនូវវិស័យសហប្រតិបត្តិការថ្មីៗ ដូចជា ទេសចរណ៍ អប់រំ និងបច្ចេកវិទ្យា។

ប្រទេសប៉េរូជឿជាក់ថា នឹងទទួលបានកិច្ចសហប្រតិបត្តិការយ៉ាងសកម្មពីក្រសួង និងស្ថាប័នរបស់វៀតណាម ដើម្បីធ្វើបច្ចុប្បន្នភាពព័ត៌មានទីផ្សារ អាស្រ័យហេតុនេះ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍ធុរកិច្ចក្នុងការស្វែងយល់ប្រកបដោយប្រសិទ្ធភាពនូវរាល់សក្ដានុពលសេដ្ឋកិច្ចនៃប្រទេសទាំងពីរ បម្រើការអភិវឌ្ឍន៍របស់វៀតណាម និងប៉េរូ ព្រមទាំងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍។

ក្នុងដំណើរទស្សនកិច្ចលើកនេះដែរ ឯកអគ្គរដ្ឋទូត លោកស្រី Pham Thi Kim Hoa បានរៀបចំពិធីទទួល និងឧទ្ទេសនាមម្ហូបវៀតណាមដល់តំណាងក្រសួង/ស្ថាប័ននិងធុរកិច្ចដែលមានចំណាប់អារម្មណ៍ចំពោះកិច្ចសហប្រតិបត្តិការជាមួយវៀតណាម៕

ឌីណា

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន