ប្រសិនបើ​ធម្មជាតិ​ត្រូវបាន​បំផ្លាញ នោះ​ជីវី​តមនុស្ស​សត្វ​ក៏​ប្រឈមមុខ​នឹង​ការ​ផ្លិ​ច​បំផ្លាញ​ដូចគ្នា​

09:59 | 29/03/2022 ហេង វុធ្ធី

យើង​អាច​និយាយបានថា បរិស្ថាន ធម្មជាតិ និង​សុខភាព​នេះ​មាន​ចំណងទាក់ទង​គ្នា​រវាង​មនុស្ស និង​ធម្មជាតិ ដែល​មនុស្ស​ចាំបាច់​ត្រូវការ​ធម្មជាតិ​ក្នុងការ​ទទួលបាន​ខ្យល់​ដកដង្ហើម​ដ៏​បរិសុទ្ធ បរិស្ថាន និង​អនាម័យ​ល្អ​ដើម្បី​ផាសុកភាព​សម្រាប់​មនុស្ស​រស់នៅ និង​ធម្មជាតិ​បានផ្តល់​នូវ​អាហារូបត្ថម្ភ ដល់​មនុស្ស​គ្រប់រូប​យ៉ាង​សម្បូណ៌​បែប​។ ធម្មជាតិ​អាច​អត់​មនុ​ស្សបាន ប៉ុន្តែ​មនុស្ស​មិនអាច​អត់ ធម្មជាតិ​បាន​នោះទេ គឺ​ត្រូវការ​ជាប្រចាំ​រាល់ថ្ងៃ​។ ប្រសិនបើ​ធម្មជាតិ​ត្រូវបាន​បំផ្លាញ នោះ​ជីវី​តមនុស្ស​សត្វ​ក៏​ប្រឈមមុខ​នឹង​ការ​ផ្លិ​ច​បំផ្លាញ​ដូចគ្នា​។ នេះ​គឺជា​ការ​ថ្លែង​ពី​សំណាក់​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​។​

គណៈប្រតិភូនៃកងយោធពលខេមរភូមិន្ទ ទៅបំពេញទស្សនកិច្ចការងារនៅសាលានាយទាហានវិស្វកម្ម គណៈប្រតិភូនៃកងយោធពលខេមរភូមិន្ទ ទៅបំពេញទស្សនកិច្ចការងារនៅសាលានាយទាហានវិស្វកម្ម
កម្ពុជាស្ថិន​ក្នុង​ចំណោម​ប្រទេស​ចំនួន ១៧ ដែល​វៀតណាម​​ទទួល​ស្គាល់​គ្នា​ទៅ​វិញ​ទៅ​មក​នូវ “លិខិតឆ្លងដែន​វ៉ាក់សាំង​កូវីដ” កម្ពុជាស្ថិន​ក្នុង​ចំណោម​ប្រទេស​ចំនួន ១៧ ដែល​វៀតណាម​​ទទួល​ស្គាល់​គ្នា​ទៅ​វិញ​ទៅ​មក​នូវ “លិខិតឆ្លងដែន​វ៉ាក់សាំង​កូវីដ”
ប្រសិនបើ​ធម្មជាតិ​ត្រូវបាន​បំផ្លាញ នោះ​ជីវី​តមនុស្ស​សត្វ​ក៏​ប្រឈមមុខ​នឹង​ការ​ផ្លិ​ច​បំផ្លាញ​ដូចគ្នា​

គូសបញ្ជាក់​ក្នុង​ព្រឹត្តិការណ៍ «​មួយ​ម៉ោង​សម្រាប់​ភពផែនដី​» នា​ថ្ងៃ​២៦ ខែមីនា ឆ្នាំ​២០២២ នៃ ទិវា​មួយ​ម៉ោង​សម្រាប់​ភពផែនដី លោក នេត្រ ភក្ត្រា បានឱ្យដឹងថា​ពិធី​នេះ​គឺជា​ឱកាសល្អ​មួយ​សម្រាប់​យើងទាំងអស់គ្នា​បង្ហាញ​ពី​ការយកចិត្តទុកដាក់​ចំពោះ​ធម្មជាតិ និង​បរិស្ថាន​ក៏ដូចជា​ប្រាប់​ដល់​អ្នក​ដទៃទៀត​ឱ្យបាន​យល់​ពី​សារៈសំខាន់​នៃ​ធនធានធម្មជាតិ​ចំពោះ​ជីវិត​នៅលើ​ភពផែនដី ព្រមទាំង​ចូលរួម​ស្វែងរក​ដំណោះស្រាយ​ចំពោះ​បញ្ហា​ប្រឈម​ជាច្រើន​ដែល​កំពុង​កើតឡើង នាពេល​បច្ចុប្បន្ន​ជាពិសេស​ការ ប្រែប្រួល​អាកា​ធាតុ ការខូចខាត​ប្រព័ន្ធ​អេកូឡូស៊ី​ដែលជា​កត្តា​គំរាមកំហែង​ជា​សកល​ដល់​មនុស្ស និង​ធម្មជាតិ​។​

​លោក នេត្រ ភក្ត្រា បានលើកឡើង​ដោយ​បញ្ជាក់ថា​៖ ទិវា​នេះ​ផ្តល់ឱកាស​សម្រាប់​យើង​ចូលរួម​អបអរសាទរ ក៏ប៉ុន្តែ​វា​ក៏​ជា​ពេលដែល​យើង​ត្រូវ​បង្ហាញ​ឆន្ទៈ​ដ៏​មោះមុត​ចំពោះ​ការ​ការ ពារ​បរិស្ថាន និង​ធនធានធម្មជាតិ​ជាតិ​ផងដែរ ហើយ​ការការពារ​បរិស្ថាន និង​អភិរក្ស​ធនធានធម្មជាតិ​នេះ​មិនមែន​ធ្វើ​ត្រឹម​រយៈ ពេល ១ ម៉ោង​នៃ​ការ​ប្រារព្ធ​ទិវា​នេះ​ទេ គឺ​យើង​ត្រូវធ្វើ​ជាប្រចាំ​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​។ អ្វីដែល​យើងទាំងអស់គ្នា អាចធ្វើ​បាន​គឺ​ការ​សន្សំសំចៃ​ការប្រើប្រាស់​ចរន្តអគ្គិសនី ការញែក​សំរាម​តាម​ប្រភេទ​តាម​បច្ចេកទេស​និង​វេច​ខ្ចប់​ឱ្យបាន​ត្រឹមត្រូវ ការ​សន្សំសំចៃ​ការប្រើប្រាស់​ទឹក និង​ត្រូវ​រិះរក​គ្រប់​មធ្យោបាយ​ដើម្បី​ស្តុក​ទឹក​ទុក​ប្រើប្រាស់ ការបន្ត​ដាំ​ដើមឈើ​បន្ថែម​នៅ​តំបន់​ព្រៃ​រិច​រិល និង​ចូលរួម​ទប់ស្កាត់​ការបំផ្លិចបំផ្លាញ ធនធានធម្មជាតិ ជីវៈចម្រុះ​គ្រប់​ប្រភេទ និង​មិន​បរិភោគ​សាច់សត្វ​ព្រៃ ព្រមទាំង​ចូលរួម​ប្រើប្រាស់​ឈើ​កែច្នៃ ជាជាង​ការ ប្រើប្រាស់​ឈើ​ពី​ធម្មជាតិ ដើម្បី​កាត់បន្ថយ​សម្ពាធ​លើ​ព្រៃ​ធម្មជាតិ​។ ធម្មជាតិ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ជីវិត​មនុស្ស និង​ការអភិវឌ្ឍ​។ បើ​ធម្មជាតិ​បាត់បង់ អនាគត​មនុស្សជាតិ​នឹងមិន​ស្ថិតស្ថេរ​។

គួរ​បញ្ជាក់ថា ប្រទេស​កម្ពុជា​បានចាប់ផ្តើម​ប្រារព្ធ​ទិវា​មួយ​ម៉ោង​សម្រាប់​ភពផែនដី​ក្នុង​ឆ្នាំ​២០១០ ហើយ​ទិវា​នេះ​បាន​ក្លាយជា​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​ដ៏​មាន​ប្រជាប្រិយភាព​ក្នុងចំណោម​មហាជន​ទូទាំងប្រទេស​ជាពិសេស​យុវជន​រហូតដល់​បច្ចុប្បន្ន​។ ទិវា​នេះ​មាន​ដើមកំណើត​នៅក្នុង​ទីក្រុង​ស៊ីដនី​ក្នុង​ឆ្នាំ​២០០៧ ទិវា​មួយ​ម៉ោង​សម្រាប់​ភពផែនដី​បានក្លាយ​ជា​ចលនា​ដើម្បី​បរិស្ថាន​ធំជាងគេ​មួយ​នៅលើ​សកលលោក ដែល​វា​បាន​បំផុស​ការចូលរួម​ពី​បុគ្គល​ម្នាក់ៗ សហគមន៍ គ្រឹះស្ថាន​រដ្ឋ និង​ឯកជន និង​ស្ថាប័ន​នានា​នៅក្នុង​ប្រទេស​ជាង​១៩០​ប្រទេស​ឲ្យ​ចូលរួម​ធ្វើ​សកម្មភាព​ដើម្បី​បរិស្ថាន​សម្រាប់​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន​។ នៅពេល​ចាប់​ផ្តើមដំបូង ទិវា​មួយ​ម៉ោង​សម្រាប់​ភពផែនដី​ផ្តោតលើ​វិ​បិ​ត្ត​នៃ​បម្រែបម្រួល​អាកាសធាតុ​។ ប៉ុន្តែ​នៅក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ទិវា​សកលលោក​មួយ​នេះ​បាន​ផ្តោតលើ​បញ្ហា​នៃ​ការបាត់បង់​ធនធានធម្មជាតិ​ជាសំខាន់ ក្នុង​គោលបំណង​ដើម្បី​បង្កើតជា​ចលនា​សកល​មួយ​ដែលមាន​ភាព​ត​ជាប់​គ្នា​ឥត​ដាច់​សម្រាប់​ឈានទៅ​សម្រេច​ឲ្យ​បាន​នូវ​និរន្តរភាព​នៃ​ធម្មជាតិ​។ ចលនា​នៃ​ទិវា​នេះ​បានផ្តល់​សារៈសំខាន់​ដល់​តួនាទី​របស់​បុគ្គល​ម្នាក់ៗ​ក្នុងការ​ចូលរួម​ស្វែងរក​ដំណោះស្រាយ​ដើម្បី​ឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម​នៃ​បរិស្ថាន​សព្វថ្ងៃ ព្រមទាំង​លើក​គុណ​តម្លៃ​នៃ​ឥទ្ធិពល​មហាសាល​នៃ​ភាព​រួម​កំលាំង​សាមគ្គី​គ្នា​ដោយ​មនុស្ស​រាប់លាន​នាក់​ដើម្បី​បង្កើត​ឲ្យ​មានការ​ផ្លាស់ប្តូរ​ជា​វិជ្ជមាន​សម្រាប់​ភពផែនដី​ទាំងមូល​។​

ប្រសិនបើ​ធម្មជាតិ​ត្រូវបាន​បំផ្លាញ នោះ​ជីវី​តមនុស្ស​សត្វ​ក៏​ប្រឈមមុខ​នឹង​ការ​ផ្លិ​ច​បំផ្លាញ​ដូចគ្នា​

​ជា​រៀងរាល់ឆ្នាំ Earth Hour ផ្តល់ឱ្យ​មនុស្ស​ជុំវិញ​ពិភពលោក​នូវ​ឱកាស​ដើម្បី​បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​ពួកគេ​ចំពោះ​ធម្មជាតិ និង​ប្រាប់​ដល់​អ្នក​ដទៃទៀត​ឱ្យ​យល់​ពី​សារៈសំខាន់​នៃ​ធម្មជាតិ​សម្រាប់​ជីវិត​រស់នៅ​របស់​មនុស្ស ក៏ដូចជា​កត្តា​គំរាមកំហែង​ដែលមាន​ចំពោះ​មនុស្ស និង​ភពផែនដី​។ វា​ជា​ពេលវេលា​មួយ​សម្រាប់​គ្រប់គ្នា​ប្រារព្ធ​ការអបអរ ប៉ុន្តែ​វា​ក៏​ជា​ពេលវេលា​សម្រាប់​យើង​ម្នាក់ៗ​សម្តែង​ជា​សាធារណៈ​អំពី​តម្រូវការ​ក្នុង​ការធ្វើសកម្មភាព​ជា​វិជ្ជមាន​សម្រាប់​ភពផែនដី​ផងដែរ​។ ក្នុង​ឆ្នាំ​២០២២​នេះ ទិវា​មួយ​ម៉ោង​សម្រាប់​ភពផែនដី​ជា​ឱកាស​មួយ​ដើម្បី​អំពាវនាវ​ឱ្យ​ផ្តល់​អាទិភាព​លើ​ការយក​ធម្មជាតិ​ជា​ស្នូល​នៃ​ការបង្កើត​ដំណោះស្រាយ​សម្រាប់​កសាង​សង្គមមនុស្ស​ជាតិ​ឱ្យ​ប្រសើរឡើង​ក្រោយ​វិបត្តិ COVID-19​។

​ទាំង​ក្នុងអំឡុងពេល​នៃ​យុទ្ធនាការ​ផ្សព្វផ្សាយ និង​នៅក្នុង​កម្មវិធី​ធំ​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២២ ប្រជាជន​នៅ​កម្ពុជា និង​នៅលើ​ពិភពលោក​នឹង​និយាយ ចែករំលែក​ចំណេះដឹង និង​ពិភាក្សា​អំពី​សារៈសំខាន់​នៃ​ធម្មជាតិ និង​ភាពចាំបាច់​នៃ​សាមគ្គីភាព​រួមគ្នា​ក្នុងការ​ការពារ​បរិស្ថាន និង​កសាង​អនាគត​មួយ​សម្រាប់​ភពផែនដី​ប្រកបដោយ​និរន្តរភាព​។​

​សូមបញ្ជាក់​ផងដែរ​ថា ការរៀបចំ​ទិវា​នេះ ក៏មាន​ដាក់​បញ្ចាំង​នូវ​ផ្ទាំងទស្សនីយភាព​ល្ខោនស្បែក ដែលជា​កេ​រ្ត៍​មរតក​វប្ប​ធ​ម៍​ខ្មែរ​តាំងយូ​រលុង​មក របាំ​ជនជាតិដើម​ភាគតិច ពូ​នង និង​ពូ​តាង សិល្ប​:​ចម្រៀង​សម័យ និង​មាន​ការតាំង​បង្ហាញ​នូវ​ផលិតផល​កសិផល​រប​ស់​ប្រជា​សហគមន៍​ផងដែរ​៕

ហេង វុធ្ធី

rasmeinews/Freshnews

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង