ទីក្រុង Da Lat គឺជាកន្លែងគយគន់ផ្កាស្អាតកំពូលទាំង ១០ នៅលើពិភពលោក

10:00 | 28/03/2022

យុគសម័យ - ទីក្រុង Da Lat (ខេត្ត Lam Dong) ជាប់ចំណាត់ថ្នាក់ទី ៣ ក្នុងគោលដៅទេសចរណ៍កំពូលទាំង ១០ដែលតបានអ្នកធ្វើដំណើរពេញចិត្តបំផុតនៅក្នុងចំណាត់ថ្នាក់របស់គេហទំព័រ Booking.com នៃទិសដៅដើម្បីគយគន់ផ្កា។

Festival ផ្កាទីក្រុង Da Lat លើកទី៩ គ្រោងនឹងប្រព្រឹត្តទៅនៅចុងឆ្នាំ២០២២ Festival ផ្កាទីក្រុង Da Lat លើកទី៩ គ្រោងនឹងប្រព្រឹត្តទៅនៅចុងឆ្នាំ២០២២
គយ​គន់​ទេសភាព​ព្រះអាទិត្យ​លិច​ ប្រកបដោយស្រស់ស្អាត​នៅ​ហាង​កាហ្វេ​ទាំងបី​ នៅទីក្រុង​ Da Lat គយ​គន់​ទេសភាព​ព្រះអាទិត្យ​លិច​ ប្រកបដោយស្រស់ស្អាត​នៅ​ហាង​កាហ្វេ​ទាំងបី​ នៅទីក្រុង​ Da Lat
ទីក្រុង Da Lat គឺជាកន្លែងគយគន់ផ្កាស្អាតកំពូលទាំង ១០ នៅលើពិភពលោក

សួនផ្កានៅកណ្តាលទីក្រុង Da Lat

គោលដៅគយគន់ផ្កាកំពូលទាំង ១០ នៅលើពិភពលោក ដែលបានវាយតម្លៃដោយអ្នកដំណើរទូទាំងពិភពលោក យោងតាមគេហទំព័រ Booking.com រួមមានទីក្រុង Amsterdam (ហូឡង់), Funchal (ព័រទុយហ្គាល់), Da Lat (វៀតណាម), Gramado (ប្រេស៊ីល), សិង្ហបុរី, Cameron (ម៉ាឡេស៊ី), Cordoba (អេស្ប៉ាញ), Victoria (កាណាដា), Toowoomba (អូស្ត្រាលី) និងអ៊ីស្តង់ប៊ុល (តួកគី)។

ទីក្រុង Da Lat គឺជាកន្លែងគយគន់ផ្កាស្អាតកំពូលទាំង ១០ នៅលើពិភពលោក

កសិដ្ឋានផ្កា Lang Biang

យោងតាមគេ​ហទំព័រដ៏ល្បីល្បាញនេះ Da Lat របស់វៀតណាមបានគេស្គាល់ថាជា "ទីក្រុងនៃផ្ការាប់ពានប្រភេទ"។ នៅទីនេះមានសួនច្បារ កសិដ្ឋាន និងពិធីបុណ្យផ្កាផ្សេងៗ។ ទឹកដី Lam Dong ទាំងឡាយ​បាន​តុប​តែង​ដោយផ្កាដ៏ស្រស់បំព្រង និងទេសភាពធម្មជាតិដ៏ស្រស់ស្អាត។ នៅពេលមកទីនេះ ភ្ញៀវទេសចរនឹងចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសួនផ្ការាប់រយប្រភេទផ្សេងៗគ្នា រួមទាំងសួនផ្កាលីលី ផ្កា daisy និងប្រភេទផ្កាអ័រគីដេជាច្រើនប្រភេទ។

ទីក្រុង Da Lat គឺជាកន្លែងគយគន់ផ្កាស្អាតកំពូលទាំង ១០ នៅលើពិភពលោក

សួនផ្កាឡាវេនឌឺនៅបឹង Tuyen Lam

សួនផ្កានៅកណ្តាលទីក្រុង Da Lat មានភាពល្បីល្បាញដោយសារក្លោងផ្កាដ៏ស្រស់ស្អាតដែល បានរៀបចំជាច្រកទ្វារពិសេសមានតែមួយគត់ដែល​ឆ្ពោះទៅកាន់បឹង Xuan Huong ដែលផ្អែម​ល្អែម និងទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើន ពេញមួយឆ្នាំ។ លើសពីនេះ សួនផ្កាឡាវេនឌឺនៅបឹង Tuyen Lam វាលផ្កាឈូករ័ត្ននៅ Dalat Milk Farm វាលផ្កាក្រពុំ Trai Mat និងផ្លូវផ្កាសាគូរ៉ា ក៏ជាកន្លែងដែលអ្នកទេសចរជាច្រើនបានទស្សនាយ៉ាងច្រើន​កុះករ៕

thoidai

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សំណុំឯកសារជាង ៥០ បើកបន្ថែមតម្រុយស្វែងរកព្រមទាំងកំណត់អត្តសញ្ញាណយុទ្ធជនពលី
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ

អានច្រើនបំផុត

ការនាំយកវិស័យម្ហូបអាហារក្លាយទៅជាកម្លាំងចលករលើកកម្ពស់ម៉ាកយីហោទេសចរណ៍វៀតណាម
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី
វិស័យទេសចរណ៍សម្រេចបានជិត ៥០% នៃគោលដៅទទួលភ្ញៀវអន្តរជាតិនៅក្នុងឆ្នាំ ២០២៦