វៀតណាមគឺជាគំរូជោគជ័យបំផុតមួយក្នុងការលើកកម្ពស់សមភាពយេនឌ័រ

07:00 | 20/03/2022 ឌីណា

យុគសម័យ - លោកឯកអគ្គរដ្ឋទូតម៉ារ៉ុក Tes Marroco Jamale Chouaibi បានសង្កត់ធ្ងន់ក្នុងបទសម្ភាសន៍ នាពេលថ្មីៗនេះជាមួយ VNA ថា វៀតណាមបានអនុម័តយន្តការច្បាប់ដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងផ្តល់សិទ្ធិអំណាចដល់ស្ត្រី រួមទាំងច្បាប់ស្តីពីសមភាពយេនឌ័រ ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងយុទ្ធសាស្ត្រជាតិស្តីពីសមភាពយេនឌ័រ។

វៀតណាមដើរលើផ្លូវត្រឹមត្រូវក្នុងការធានាសមភាពយេនឌ័រ វៀតណាមដើរលើផ្លូវត្រឹមត្រូវក្នុងការធានាសមភាពយេនឌ័រ
លោកស្រីឯកអគ្គរដ្ឋទូតវេណេស៊ុយអេឡាបានស្វាគមន៍ចំពោះគោលនយោបាយលើកកម្ពស់សមភាពយេនឌ័ររបស់វៀតណាម លោកស្រីឯកអគ្គរដ្ឋទូតវេណេស៊ុយអេឡាបានស្វាគមន៍ចំពោះគោលនយោបាយលើកកម្ពស់សមភាពយេនឌ័ររបស់វៀតណាម
វៀតណាមគឺជាគំរូជោគជ័យបំផុតមួយក្នុងការលើកកម្ពស់សមភាពយេនឌ័រ
រូបថតឧទារហ៍។

លោកឯកអគ្គរដ្ឋទូត Jamale Chouaibi បានអះអាងថា វៀតណាមគឺជាគំរូជោគជ័យបំផុតមួយក្នុងការលើកកម្ពស់សមភាពយេនឌ័រ ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) របស់អង្គការសហប្រជាជាតិ។ គោលដៅដែលបានដាក់​ចេញ​ក្នុងយុទ្ធសាស្ត្រជាតិស្តីពីសមភាពយេនឌ័រ ជួយលើកកម្ពស់តួនាទីស្ត្រីបន្ថែមទៀតនៅក្នុងមុខតំណែងដែល​ចេញសេចក្តីសម្រេចចិត្ត និងប្រយុទ្ធប្រឆាំងអំពើហឹង្សាលើស្ត្រី តាមគ្រប់ទម្រង់។ ភាគរយនៃស្ត្រីវៀតណាមចូលរួមក្នុងវិស័យនយោបាយ និងសេដ្ឋកិច្ចគឺខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍។

យោងតាមលោកឯកអគ្គរដ្ឋទូត Jamale Chouaibi ស្ត្រីវៀតណាមមានវត្តមានលើគ្រប់វិស័យនៃសេដ្ឋកិច្ច និងរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍ប្រទេស។ វៀតណាមបានចេញគោលនយោបាយជាច្រើន ដើម្បីធានាសិទ្ធិស្ត្រី។

យុទ្ធសាស្ត្ររបស់រដ្ឋាភិបាលវៀតណាមក្នុងការផ្តល់សិទ្ធិអំណាច និងលើកកម្ពស់តួនាទីរបស់ស្ត្រី នៅក្នុងប្រព័ន្ធនយោបាយ និងក្នុងមុខតំណែងដែ​ល​អាចចេញសេចក្តីសម្រេចចិត្តកំពុងចាប់ផ្តើមផ្តល់លទ្ធផលគួរឱ្យជឿជាក់។ គោលនយោបាយ និងយុទ្ធសាស្ត្រទាំងនេះបានជួយស្ត្រីវៀតណាមបង្ហាញប្រៀបខ្លាំងរបស់ពួកគេ ជឿជាក់លើការអនុវត្តចំណង់ចំណូលចិត្តរបស់ពួកគេ អភិវឌ្ឍអាជីពរបស់ពួកគេ និងកែលម្អស្ថានភាពសេដ្ឋកិច្ច៕

ឌីណា

Vietnam plus

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី
សំណុំឯកសារជាង ៥០ បើកបន្ថែមតម្រុយស្វែងរកព្រមទាំងកំណត់អត្តសញ្ញាណយុទ្ធជនពលី
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង

អានច្រើនបំផុត

រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
យុទ្ធនាការ ៥០០ ថ្ងៃយប់នៅខេត្ត  Nghe An៖ ប្រមូលបានសំណាកជីវសាស្ត្រចំនួន ១៧.៨៣១ សំណាក
ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីចំនួន ១០០ ឈុតនៅសួនច្បារ Le Thi Rieng
សារព័ត៌មានរួមចំណែកផ្សព្វផ្សាយការយល់ដឹង ជំរុញសកម្មភាពដើម្បីសមភាពយេនឌ័រនៅវៀតណាម
សំណុំឯកសារជាង ៥០ បើកបន្ថែមតម្រុយស្វែងរកព្រមទាំងកំណត់អត្តសញ្ញាណយុទ្ធជនពលី