ពិធីបង្សុកូលឧទ្ទិសវិញ្ញាណក្ខ័ន្ធវីរជន និងយុទ្ធជនដែលពលីនៃកោះ Gac Ma

10:45 | 17/03/2022 ឌីណា

យុគសម័យ - នារសៀលថ្ងៃទី១៤ ខែមីនា នៅវត្ត Phat Tich ក្នុងរដ្ឋធានីវៀងចន្ទន៍ បានរៀបចំពិធីបង្សុកូលឧទ្ទិសវិញ្ញាណក្ខ័ន្ធវីរជន និងយុទ្ធជនពលីរបស់វៀតណាម ដើម្បីតបស្នងសងគុណចំពោះយុទ្ធជន​ចំនួន ៦៤នាក់ ដែលបានពលីជីវិតយ៉ាងអង់អាចក្លាហាន ក្នុងសមរភូមិការពារ Gac Ma ក្នុងឆ្នាំ១៩៨៨។

ពិធីអុជធូប បណ្តែតប្រទីបរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅកោះ Gac Ma ពិធីអុជធូប បណ្តែតប្រទីបរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅកោះ Gac Ma
ពិធីគោរពទង់ដ៏ពិសិដ្ឋក្នុងឱកាសដើមឆ្នាំថ្មីនៅលើប្រជុំកោះ Truong Sa ពិធីគោរពទង់ដ៏ពិសិដ្ឋក្នុងឱកាសដើមឆ្នាំថ្មីនៅលើប្រជុំកោះ Truong Sa
ពិធីបង្សុកូលឧទ្ទិសវិញ្ញាណក្ខ័ន្ធវីរជន និងយុទ្ធជនដែលពលីនៃកោះ Gac Ma
ពិធីបង្សុកូលឧទ្ទិសវិញ្ញាណខ័ន្ធបណ្ដាវីរៈជនពលីនៅកោះ Gac Ma (រូបថត៖ VNA)

ក្នុងពិធីនេះ ព្រះតេជគុណ Thich Minh Quang ប្រធានគណៈកម្មាធិការសម្របសម្រួលព្រះពុទ្ធសាសនា​វៀតណាម នៅប្រទេសឡាវ ព្រះចៅអធិការវត្ត Phat Tich នៅទីក្រុងវៀងច័ន្ទ បានរំលឹកឡើងវិញនូវការវិវត្តសំខាន់ៗ នៃព្រឹត្តិការណ៍ Gac Ma នៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ ១៩៨៨; ទន្ទឹមនឹងនោះ លោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការប្រារព្ធពិធីបង្សុកូលឧទ្ទិសវិញ្ញាណក្ខ័ន្ធ និងតបស្នងសងគុណចំពោះយុទ្ធជនពលី និងជនរួមជាតិដែលបានបាត់បង់ជីវិតក្នុងបុព្វហេតុការពារអធិបតេយ្យភាពវៀតណាម នៅសមុទ្រខាងកើត ជាពិសេសយុទ្ធជន​ពលីចំនួន៦៤ នាក់នៅលើកោះ Gac Ma ចំណុះនៅប្រជុំកោះ Truong Sa នៃប្រទេសវៀតណាម ក្នុងថ្ងៃនេះ ៣៤ ឆ្នាំមុន។

ព្រះតេជគុណ Thich Minh Quang បានអំពាវនាវដល់យុវជនជំនាន់ក្រោយ លើកតម្កើងប្រពៃណីរបស់លោកឱពុក ដើម្បីការពារមាតុភូមិយ៉ាងម៉ឺងម៉ាត់ រួមមានដីគោក ដែនអាកាស សមុទ្រ កោះ និងតំបន់ខ្ពង់រាបបាតសមុទ្រដ៏ពិសិដ្ឋនៃមាតុភូមិ ដើម្បីឲ្យប្រជាជនវៀតណាមគង់វង្សជានិរន្តរ៍។/.

ឌីណា

vov

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
បណ្តាអ្វីដែលអ្នកត្រូវការដឹងដើម្បីជៀសវាងអារម្មណ៍ឯកោនៅពេលមកទស្សនាហូឡង់ ដែលជាដែនដីនៃផ្កា tulip