ឡាវរៀបចំសកម្មភាពជាច្រើនដើម្បីអបអរសាទរឆ្នាំមិត្តភាពវៀតណាម-ឡាវឆ្នាំ២០២២

11:05 | 17/03/2022 ហេង វុធ្ធី

យុគសម័យ - នាយកដ្ឋានឃោសនានិងអប់រំនៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវទើបតែបានបើកយុទ្ធនាការឃោសនាដើម្បីឆ្ពោះទៅអបអរសាទរ “ឆ្នាំមិត្តភាព និងសាមគ្គីភាពរវាងវៀតណាម - ឡាវ និងឡាវ - វៀតណាមឆ្នាំ ២០២២” រួមនឹងការរៀបចំសកម្មភាពជាក់ស្តែងលើទូទាំងប្រទេស។

ការបោះពុម្ពសៀវភៅជាភាសាឡាវចំនួន ៦១ ក្បាលសម្រាប់ឆ្នាំ ២០១៨-២០២១ ការបោះពុម្ពសៀវភៅជាភាសាឡាវចំនួន ៦១ ក្បាលសម្រាប់ឆ្នាំ ២០១៨-២០២១
កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយឡាវ-វៀតណាមរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយឡាវ-វៀតណាមរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ
ឡាវរៀបចំសកម្មភាពជាច្រើនដើម្បីអបអរសាទរឆ្នាំមិត្តភាពវៀតណាម-ឡាវឆ្នាំ២០២២
ឡាវរៀបចំសកម្មភាពជាច្រើនដើម្បីអបអរសាទរឆ្នាំមិត្តភាពវៀតណាម-ឡាវឆ្នាំ២០២២

បណ្តាមូលដ្ឋាននៅតាមខ្សែបន្ទាត់ព្រំដែនឡាវ-វៀតណាមក៏មានសកម្មភាពជាច្រើនក្នុងការផ្សព្វផ្សាយព័ត៌មានអំពីមូលដ្ឋាន ផ្សព្វផ្សាយ និងអប់រំមនោគមវិជ្ជា ពង្រឹងសាមគ្គីភាព រួមគ្នាកសាងខ្សែព្រំដែនមិត្តភាព និងសុវត្ថិភាពរវាងប្រទេសទាំងពីរ រួមគ្នាអភិវឌ្ឍន៍។

សមាគមអ្នកនិពន្ធឡាវ និងសមាគមអ្នកកាសែតឡាវបានបើកការប្រឡងប្រជែងសម្រាប់ការងារសារព័ត៌មានផ្នែកអក្សរសាស្ត្រ សិល្បៈ និងភាពយន្តទាក់ទងនឹងទំនាក់ទំនងពិសេសរវាងឡាវ និងវៀតណាម។

វិស័យអប់រំ និងកីឡា រៀបចំការប្រកួតសំណួរ-ចម្លើយនៅគ្រប់គ្រឹះស្ថានអប់រំគ្រប់កម្រិតទូទាំងប្រទេសអំពីទំនាក់ទំនងពិសេសរវាងឡាវ និងវៀតណាម។

កាសែតធំៗរបស់ឡាវ ដូចជា Pasaxon, Pathetlao Daily, Laophattanane និងទូរទស្សន៍ និងវិទ្យុបានចុះផ្សាយអត្ថបទជាច្រើនដែលលើកសរសើរអំពីទំនាក់ទំនងមិត្តភាពដ៏អស្ចារ្យ សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងឡាវ ក្នុងឱកាសនៃឆ្នាំនៃកិច្ចព្រមព្រៀងមិត្តភាពវៀតណាម-ឡាវ ឆ្នាំ២០២២៕

ហេង វុធ្ធី

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ