វៀតណាមបញ្ជាក់ជំហរខ្ជាប់ខ្ជួនរបស់ខ្លួនក្នុងការដោះស្រាយជម្លោះអន្តរជាតិដោយសន្តិវិធី

10:16 | 03/03/2022 យោងតាមវិឡូសំលេងវៀតណាម

នាថ្ងៃទី ១ ខែមីនា ជាថ្ងៃទី ២ នៃសម័យប្រជុំពិសេស ដោយមហាសន្និបាតអង្គការសហប្រជាជាតិប្រារព្ធធ្វើឡើង ស្តីពីស្ថានភាពនៅអ៊ុយក្រែន វៀតណាមរួមជាមួយប្រទេសនិងអង្គការជាង ១០០ បានអំពាវនាវឱ្យភាគីពាក់ព័ន្ធអនុវត្តន៍កិច្ចសន្ទនានិងការពារប្រជាជនរបស់ខ្លួន។

សកម្មភាពវិសេសវិសាលជាច្រើននៅពិធីបុណ្យអាវផាយទីក្រុងហូជីមិញ ឆ្នាំ ២០២២ សកម្មភាពវិសេសវិសាលជាច្រើននៅពិធីបុណ្យអាវផាយទីក្រុងហូជីមិញ ឆ្នាំ ២០២២
ជួយឧបត្ថម្ភស្ត្រីក្នុងការអភិវឌ្ឍរបររកស៊ី បន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ បន្ទាប់ពីផលប៉ះពាល់នៃ ជំងឺកូវីដ-១៩ ជួយឧបត្ថម្ភស្ត្រីក្នុងការអភិវឌ្ឍរបររកស៊ី បន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ បន្ទាប់ពីផលប៉ះពាល់នៃ ជំងឺកូវីដ-១៩
លោកឯកអគ្គរដ្ឋទូត Dang Hoang Giang  (រូបថត៖ TTXVN)
លោកឯកអគ្គរដ្ឋទូត Dang Hoang Giang (រូបថត៖ TTXVN)

លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានស្វាគមន៍ការសន្ទនាថ្ងៃទី ២៨ ខែកុម្ភៈរវាងគណៈប្រតិភូអ៊ុយក្រែននិងរុស្ស៊ី ហើយសង្ឃឹមថា ភាគីពាក់ព័ន្ធនឹងបន្តរក្សាការសន្ទនាឆ្ពោះទៅរកដំណោះស្រាយដែលបានលើកឡើងខាងលើ។ ទន្ទឹមជាមួយគ្នានោះ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការធានាសន្តិសុខនិងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ និងបានស្នើឱ្យសហគមន៍អន្តរជាតិជម្រុញជំនួយមនុស្សធម៌សម្រាប់ប្រជាពលរដ្ឋ។

លោកឯកអគ្គរដ្ឋទូតស្នើភាគីពាក់ព័ន្ធធានាសន្តិសុខនិងសុវត្ថិភាពសម្រាប់សហគមន៍ជនបរទេសដែលកំពុងរស់នៅអ៊ុយក្រែន រួមទាំងសហគមន៍ជនវៀតណាម ព្រមទាំងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការជម្លៀសពលរដ្ឋវៀតណាមទៅកាន់ទីកន្លែងសុវត្ថិភាព។

ក៏នៅក្នុងជំនួបនេះដែរ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានអះអាងនូវគោលជំហរដ៏ខ្ជាប់ខ្ជួនរបស់វៀតណាមលើការដោះស្រាយជម្លោះអន្តរជាតិដោយសន្តិវិធី ឈរលើមូលដ្ឋានគោរពច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ជាពិសេស គោរពគោលការណ៍ឯករាជ្យ អធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់បណ្តាប្រទេស មិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុង និងមិនប្រើប្រាស់កម្លាំងក្នុងទំនាក់ទំនងអន្តរជាតិ៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីចំនួន ១០០ ឈុតនៅសួនច្បារ Le Thi Rieng
យុទ្ធនាការ ៥០០ ថ្ងៃយប់នៅខេត្ត  Nghe An៖ ប្រមូលបានសំណាកជីវសាស្ត្រចំនួន ១៧.៨៣១ សំណាក
សារព័ត៌មានរួមចំណែកផ្សព្វផ្សាយការយល់ដឹង ជំរុញសកម្មភាពដើម្បីសមភាពយេនឌ័រនៅវៀតណាម