យុគសម័យ - ទីក្រុងបុរាណ Hoi An (វៀតណាម) រួមជាមួយគោលដៅចំនួន ១០ ផ្សេងទៀតជុំវិញពិភពលោកបានទទួលការកោតសរសើរពីទស្សនាវដ្តី Travel+Leisure (USA) សម្រាប់ការផ្គត់ផ្គង់បទពិសោធន៍ដ៏គួរឱ្យរំភើបជាច្រើនក្នុងការចំណាយដ៏សមរម្យគួរឱ្យភ្ញាក់ផ្អើល។
![]() |
| ភ្ញៀវទេសចរអន្តរជាតិមកទស្សនាទីក្រុងបុរាណ Hoi An (Quang Nam ប្រទេសវៀតណាម)។ |
"ប្រសិនបើអ្នកដឹងពីពេលវេលាសមស្រប ដើម្បីកក់បន្ទប់ ការធ្វើដំណើរទៅប្រទេសវៀតណាមនៅឆ្នាំនេះគឺពិតជាសមរម្យសម្រាប់ការចំណាយរបស់អ្នក" - អត្ថបទបានសរសេរ។
ទីក្រុង Hoi An បានគេពិពណ៌នាថា ជាទីក្រុងដ៏ទាក់ទាញបំផុតមួយដែលមានផ្ទះបានកសាង តាំងសតវត្សរ៍ទី ១៥ ដែលមានវត្តអារាម ទីសក្ការបូជា និងហាងទឹកតែជាច្រើន ស្ថិតនៅតាមដងផ្លូវ។ “សូមកុំភ្លេចនិយាយាជាមួយប្រជាជនដ៍រួសរាយរាក់ទាក់នៅទីនេះ។ ពួកគេនឹងណែនាំអ្នកឱ្យស្គាល់ហាងនំប៉័ង និងជាងកាត់ដេរដ៏ល្អបំផុតនៅក្នុងទីក្រុងបុរាណ" អ្នកនិពន្ធបានសរសេរ។
យោងតាមអត្ថបទនេះ ដោយសារការកើនឡើងនៃការតភ្ជាប់ផ្លូវអាកាសរវាងសហរដ្ឋអាមេរិកនិងវៀតណាម ភ្ញៀវទេសចរអាមេរិកអាចកក់សំបុត្រយន្តហោះទៅកាន់ទីក្រុង Da Nang (ចំងាយពីទីក្រុង Hoi An ប្រហែល ៤៥ នាទី សម្រាប់ការធ្វើដំណើរដោយរថយន្ត ) ក្នុងរដូវដែលមិនសូវមានភ្ញៀវទេសចគឺខែវិច្ឆិកា ដូច្នេះតម្លៃមិនសូវថ្លៃពេក។ សណ្ឋាគារលំដាប់ផ្កាយ ៣ នៅទីក្រុង Hoi An ក៏មានតម្លៃសមរម្យផងដែរ គឺត្រឹមតែប្រហែល ៧២ ដុល្លារ/យប់ប៉ុណ្ណោះ៕
vov

មតិពីមិត្តអ្នកអាន