Trending now កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ គណបក្សភាគនៃរណសិរ្សមាតុភូមិនិងបណ្តាអង្គការមហាជនមជ្ឈិម ជម្រុញខ្លាំងការធ្វើឱ្យរចនាសម្ព័ន្ធក្បាលម៉ាស៊ីនមានភាពបង្រួមនិងការបំប្លែងឌីជីថលនៅក្នុងរយៈពេល ៦ ខែចុ សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា

ប្រធានរដ្ឋសភា លោក Vuong Dinh Hue៖ កម្មាភិបាល យុទ្ធជននៃកងវរសេនាតូច U Minh 2 ត្រូវផ្សព្វផ្សាយបេសកកម្មការពារមាតុភូមិឲ្យបានខ្លាំងក្លាថែមទៀត

11:45 | 26/01/2022

អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue មានបំណងថា កម្មាភិបាលនិងកងកម្លាំងប្រដាប់អាវុធបន្តរក្សានូវភាពអង់អាចក្លាហានបដិវត្តន៍ និងការអនុវត្តគំរូល្អ សម្រេចបានជោគជ័យគ្រប់ភារកិច្ចដែលបក្ស រដ្ឋ និងប្រជាជនប្រគល់ជូន។

សម្តេច​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា អនុញ្ញាតឱ្យលោក​រដ្ឋមន្ត្រីការបរទេស​​វៀតណាម ចូលជួប​សម្តែង​ការគួរសម​ សម្តេច​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា អនុញ្ញាតឱ្យលោក​រដ្ឋមន្ត្រីការបរទេស​​វៀតណាម ចូលជួប​សម្តែង​ការគួរសម​
វៀតណាមអនុវត្តន៍ការប្ដេជ្ញាចិត្តនៅកិច្ចប្រជុំ COP ២៦ វៀតណាមអនុវត្តន៍ការប្ដេជ្ញាចិត្តនៅកិច្ចប្រជុំ COP ២៦
ប្រធានរដ្ឋសភា លោក Vuong Dinh Hue ជូនអំណោយដល់កម្មាភិបាល និងយុទ្ធជននៃកងវរសេនាតូច U Minh 2 (រូបថត៖ VOV)
ប្រធានរដ្ឋសភា លោក Vuong Dinh Hue ជូនអំណោយដល់កម្មាភិបាល និងយុទ្ធជននៃកងវរសេនាតូច U Minh 2 (រូបថត៖ VOV)

បន្តដំណើរបំពេញទស្សនកិច្ចការងារនៅបណ្តាខេត្តភាគខាងត្បូងនិងតំបន់ដីសណ្ដទន្លេ Cuu Long នារសៀលថ្ងៃទី២៤ ខែមករា ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញទៅសួរសុខទុក្ខនិងជូនពរបុណ្យចូលឆ្នាំថ្មី ជូនចំពោះកម្មាភិបាល យុទ្ធជន កងកម្លាំងប្រដាប់អាវុធននៃកងវរសេនាតូច U Minh 2 និងសមាជិកសហជីព កម្មករនៅឃុំ Phong Dien ស្រុក Tran Van Thoi ខេត្ត Ca Mau។ អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue មានបំណងថា កម្មាភិបាលនិងកងកម្លាំងប្រដាប់អាវុធបន្តរក្សានូវភាពអង់អាចក្លាហានបដិវត្តន៍ និងការអនុវត្តគំរូល្អ សម្រេចបានជោគជ័យគ្រប់ភារកិច្ចដែលបក្ស រដ្ឋ និងប្រជាជនប្រគល់ជូន។ ជាមួយគ្នានោះ ផ្សព្វផ្សាយឱ្យកាន់តែខ្លាំងក្លាថែមទៀត នូវបេសកកម្មការពារមាតុភូមិ រក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម និងជាកម្លាំងស្នូលក្នុងការបង្ការនិងគ្រប់គ្រងជំងឺរាតត្បាត។ សមាជិកសហជីពនិងនិយោជិតខិតខំប្រឡងប្រណាំង បង្កើតសមិទ្ធផលជាច្រើន មានគំនិតផ្តួចផ្តើម គំនិតច្នៃប្រឌិត និងបទពិសោធន៍ ដើម្បីកែលម្អនិងសម្រួលដំណើរការរៀបចំការងារ លើកកំពស់ផលិតភាព និងគុណភាពនៃផលិតផលនិងសេវាកម្ម ដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ។

ក្នុងឱកាសនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងគណៈប្រតិភូបានអញ្ជើញទៅអុជធូបនិងដាក់ផ្កានៅព្រះវិហារបុព្វបុរស Lac Long Quan នៅឃុំ Dat Mui ស្រុក Ngoc Hien; ទស្សនានិមិត្តសញ្ញាបង្គោលទង់ជាតិហាណូយ; ដាំដើមឈើនៅតំបន់ទេសចរណ៍ជាតិ Cape Ca Mau ទស្សនានិងផ្តល់អំណោយដល់វីរៈបុរសនៃកងកម្លាំងប្រដាប់អាវុធ Tran Phuong The នៅសង្កាត់លេខ ៥ ទីក្រុង Ca Mau ផងដែរ៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ
គណបក្សភាគនៃរណសិរ្សមាតុភូមិនិងបណ្តាអង្គការមហាជនមជ្ឈិម ជម្រុញខ្លាំងការធ្វើឱ្យរចនាសម្ព័ន្ធក្បាលម៉ាស៊ីនមានភាពបង្រួមនិងការបំប្លែងឌីជីថលនៅក្នុងរយៈពេល ៦ ខែចុ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា