ពានរង្វាន់ទេសចរណ៍អាស៊ានលើកតំកើងដល់តំបន់ និងអង្គភាពចំនួន ២០ របស់វៀតណាម

10:14 | 25/01/2022 ហេង វុធ្ធី

យុគសម័យ - ទោះបីជាមានផលប៉ះពាល់អវិជ្ជមាននៃជំងឺរាតត្បាតកូវីដ-១៩ ក៏ដោយ ក៏វិស័យទេសចរណ៍របស់វៀតណាមបន្តទទួលបានរង្វាន់ដ៏មានតម្លៃនៅពេលដែលឆ្នាំនេះ វៀតណាមមានតំបន់ និងអង្គភាពរហូតដល់ ២០ ទទួលការលើកតំកើងនៅក្នុងពិធីប្រគល់ពានរង្វាន់ទេសចរណ៍អាស៊ាន។

ភាពប្លែកៗនិងពិសេសតែមួយគត់ក្នុងអាល់ប៊ុម ភាពប្លែកៗនិងពិសេសតែមួយគត់ក្នុងអាល់ប៊ុម"តាខ្លា" ឆ្នាំ ២០២២ ក្នុងឱកាសអបអរសារទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម
ផ្ទះវិសេសវិសាលដែលមានវត្ថុបុរាណជាច្រើនពីសតវត្សទី១៦ នៅ Bat Trang ផ្ទះវិសេសវិសាលដែលមានវត្ថុបុរាណជាច្រើនពីសតវត្សទី១៦ នៅ Bat Trang
ពានរង្វាន់ទេសចរណ៍អាស៊ានលើកតំកើងដល់តំបន់ និងអង្គភាពចំនួន ២០ របស់វៀតណាម
ទិដ្ឋភាពនៃពិធីផ្តល់រង្វាន់នេះ

ក្នុងក្របខ័ណ្ឌនៃវេទិកាទេសចរណ៍អាស៊ាន (ATF) ឆ្នាំ២០២២ នៅល្ងាចថ្ងៃទី ១៩ ខែមករា ពិធីប្រគល់ពាន រង្វាន់ទេសចរណ៍អាស៊ាន ត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិកនៅខេត្តព្រះសីហនុ ប្រទេសកម្ពុជា។

ពានរង្វាន់ទេសចរណ៍អាស៊ាន គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលប្រារព្ធឡើងដើម្បីផ្តល់កិត្តិយសដល់តំបន់ និងអង្គភាពជាមួយនឹងផលិតផល និងសេវាកម្មទេសចរណ៍ដែលមានគុណភាពខ្ពស់ រួមចំណែកដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃគោលដៅទេសចរណ៍ក្នុងតំបន់អាស៊ាន។ នេះក៏ជាឱកាសមួយសម្រាប់ធុរកិច្ចទេសចរណ៍ ក៏ដូចជាអង្គការទេសចរណ៍ក្នុងស្រុក ដើម្បីធ្វើទីផ្សារសកម្មភាពអាជីវកម្មទេសចរណ៍ប្រកបដោយប្រសិទ្ធភាព និងរួមចំណែកលើកកម្ពស់ម៉ាកយីហោទេសចរណ៍ជាតិ។

ក្នុងពិធីប្រគល់រង្វាន់ឆ្នាំនេះ មូលដ្ឋាននិងអង្គភាពចំនួន ២០ របស់វៀតណាមមានកិត្តិយសដោយទទួលបានរង្វាន់ជា ៤ ប្រភេទធំៗ៖

១. ពានរង្វាន់សណ្ឋាគារបៃតងអាស៊ាន

- រមណីយដ្ឋានភូមិ H'Mong (ខេត្ត Ha Giang)

- សណ្ឋាគារ Vedana Lagoon Resort & Spa (ខេត្ត Thua Thien Hue)

- សណ្ឋាគាររមណីយដ្ឋាន Minera Hot Spring Binh Chau (ខេត្ត Ba Ria-Vung Tau)

- សណ្ឋាគារ រីសត អាមីអាណា (ខេត្ត Khanh Hoa)

- Can Tho Ecolodge (ទីក្រុង Can Tho)

២. ពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន

- ទីក្រុង Ha Long (ខេត្ត Quang Ninh)។

- ទីក្រុង Da Lat (ខេត្ត Lam Dong)

- ទីក្រុង Vung Tau (ខេត្ត Ba Ria-Vung Tau)

៣. ASEAN MICE Venue Award

ក. ប្រភេទបន្ទប់ប្រជុំ សន្និសីទ សិក្ខាសាលា

- សណ្ឋាគារ Aristo Hotel Lao Cai (ខេត្ត Lao Cai)។

- សណ្ឋាគាររមណីយដ្ឋាន Flamingo Cat Ba (ទីក្រុង Hai Phong)។

- សណ្ឋាគារ Silk Path Hotel Hue (ខេត្ត Thua Thien Hue)

- សណ្ឋាគារ Anya Quy Nhon (ខេត្ត Binh Dinh)

- សណ្ឋាគារ Pullman Vung Tau (ខេត្ត Ba Ria-Vung Tau) ។

ខ. ប្រភេទកន្លែងតាំងពិព័រណ៍, ព្រឹត្តិការណ៍

- សណ្ឋាគាររមណីយដ្ឋាន Flamingo Dai Lai (ខេត្ត Vinh Phuc)

- សណ្ឋាគារ FLC Thanh Hoa (ខេត្ត Thanh Hoa)

- សណ្ឋាគាររមណីយដ្ឋាន Vinpearl Nam Hoi An (ខេត្ត Quang Nam)

- សណ្ឋាគារ Dalat Palace (ខេត្ត Lam Dong)

- មជ្ឈមណ្ឌលសន្និបាត Pytopia (ខេត្ត Phu Yen)

៤.ពានរង្វាន់ផលិតផលទេសចរណ៍ប្រកបដោយនិរន្តរភាពអាស៊ាន

- ផលិតផលទេសចរណ៍ជនបទប្រកបដោយនិរន្តរភាព៖ តំបន់អភិរក្សភូមិថ្មគោលធម្មជាតិជនជាតិ Thai Hai (ខេត្ត Thai Nguyen)

- ផលិតផលទេសចរណ៍ក្នុងទីក្រុងប្រកបដោយនិរន្តរភាព៖ ដំណើរទេសចរណ៍ទីក្រុង Hue - គោលដៅទី ១ ទៅកាន់បេតិកភណ្ឌចំនួន ៥​ ក្នុងមជ្ឈមណ្ឌលអភិរក្សបូជនីយដ្ឋាន Hue (ខេត្ត Thua Thien Hue)

ជាមួយនឹងចំនួនពានរង្វាន់កិត្តិយសនៅ ATF 2022 ទេសចរណ៍វៀតណាមបានបន្តឈរជើងក្នុងតំបន់ និងជាការបញ្ជាក់ពីគោលដៅសុវត្ថិភាព និងនិរន្តរភាពសម្រាប់ភ្ញៀវទេសចរអន្តរជាតិ៕

ហេង វុធ្ធី

nhandan

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦
បង្កើនការសម្របសម្រួលគ្រប់គ្រងជនបរទេសចូលចេញប្រទេសព្រមទាំងស្នាក់នៅក្នុងឯវៀតណាម
អង្គការសហប្រជាជាតិព្រមានអំពីគ្រោះអត់ឃ្លានកើនឡើងនៅឯទ្វីបអាហ្វ្រិក
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង

អានច្រើនបំផុត

កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន