Trending now

ដំណើរការចរាចរទំនិញបានធ្វើឡើងប្រកដោយធម្មតា ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ជាប់ប្រទេសវៀតណាម

11:48 | 03/04/2020 (បូកសរុបដោយឌីណា)

បន្ទាប់ពីមានការផ្ទុះរីករាលដាលជំងឺកូវីដ-១៩ នៅទូទាំងពិភពលោក បណ្ដាប្រទេសជាច្រើនបានបិទ ឬផ្អាកការធ្វើដំណើរចេញ-ចូលមួយរយៈតាមច្រកទ្វារព្រំដែនទាំងផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស។ ទន្ទឹមនេះ កម្ពុជាក៏បានបិទច្រកទ្វារពំ្រដែនដូចគ្នាដែរ ជាមួយប្រទេសថៃ និងប្រទេសវៀតណាម ដែលមានព្រំដែនជាប់បណ្ដាខេត្ដជាមួយគ្នា ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩។


ដំណើរការ​ដឹកជញ្ជូនទំនិញនិងកសិផល​ទៅកាន់ប្រទេសវៀតណាម។ (រូបថត៖ akp.khmer.com)

លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានជួយសម្រួលភ្លាមៗឲ្យដំណើរការដឹកជញ្ជូនទំនិញ និងកសិផល នៃប្រជាជនប្រទេសទាំង២ បានប្រព្រឹត្តិទៅបានជាបន្តទៀត ប៉ុន្តែចំពោះការធ្វើដំណើរឆ្លងកាត់ទៅមកនៃប្រជាជនកម្ពុជា-វៀតណាម ដាច់ខាតមិនអនុញ្ញាតនោះឡើយ។

លោក ស្រេង គា អនុប៉ុស្តិ៍ប្រចាំច្រកនៃច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ក្នុងស្រុក​ពញាក្រែក ខេត្តត្បូងឃ្មុំបានគូសបញ្ជាក់ថា សម្រាប់ប្រជាជនកម្ពុជា និងប្រជាជនវៀតណាម ត្រូវបានបិទមិនអនុញ្ញាតឱ្យធ្វើដំណើរចេញ-ចូល និងឆ្លងកាត់ព្រំដែននោះទេ។ ប៉ុន្តែក្នុងករណី បើសិនមានប្រជាជនវៀតណាមក្នុងប្រទេសកម្ពុជា និងប្រជាជនកម្ពុជានៅប្រទេសវៀតណាម គឺត្រូវបានបើកឱ្យចូលទៅកាន់ប្រទេសរបស់ខ្លួនវិញបាន។ លោកបានបន្ដថា បន្ទាប់ពីឆ្លងកាត់​ចូល​ទៅហើយ ត្រូវបានមន្ត្រីជំនាញណែនាំពីចំណេះដឹង ពាក់ព័ន្ធការថែរក្សាអនាម័យ​ការ​ពាក់ម៉ាស់ លាងសម្អាតដៃ មិនត្រូវជួបជុំ និងត្រូវដាក់ខ្លួនឱ្យនៅដាច់ដោយឡែក​រយៈពេល១៤​ថ្ងៃ រាប់ចាប់ពីចូលប្រទេសខ្លួនវិញដូចគ្នាផងដែរ។ លោកបានបន្ថែមថា ចំពោះដំណើរការ​ចរាចរទំនិញទៅមកជាប្រក្រតីដូចធម្មតា គឺចាប់ពីម៉ោង៧ព្រឹក រហូតដល់ម៉ោង៥ល្ងាច ដោយ​អនុញ្ញាតទៅតាមនីតិវិធី និងសកម្មភាពដឹកចេញទៅវៀតណាម៖

*ចំពោះសកម្មភាពដឹកចេញទៅវៀតណាម គឺរថយន្តអនុញ្ញាតឲ្យចូលដោយដោះដូរអ្នកបើកបរនៅតំបន់ ស ដោយមានការបាញ់អាកុលទៅលើឡាន សម្លាប់មេរោគ ពីមន្ត្រីចតាលីស័ក

*ចំពោះសកម្មភាពដឹកចូលក្នុងកម្ពុជា គឺរថយន្តដឹករបស់វៀតណាម ត្រូវសាងទំនិញនៅតំបន់ ស ដូចគ្នា ក្នុងនោះមាន២វិធី ដោយរថយន្តសណ្តោងរ៉ឺម៉កដឹកទំនិញវៀតណាម ត្រូវមកដោះដូរក្បាលរថយន្តសណ្តោង រីឯរថយន្តដែលមិនមានសណ្តោងរ៉ឺម៉ក ត្រូវប្តូរតៃកុងរថយន្ត។

ដំណើរការ​ដឹកជញ្ជូនទំនិញនិងកសិផល​ទៅកាន់ប្រទេសកម្ពុជា។ (រូបថត៖ akp.khmer.com)

បើតាមមន្ត្រីជំនាញនៅប្រចាំច្រកទ្វារព្រំដែនក្នុងខេត្ដត្បូងឃ្មុំបានឱ្យដឹងថា ការដោះ​ដូរ​ទំនិញនៅតាមច្រកទ្វារព្រំដែនគឺនៅជាធម្មតាគ្រាន់តែយូរជាងមុន ព្រោះថា ត្រូវឆ្លងកាត់​ដំណាក់​មួយចំនួន។ ចំពោះកសិផលកម្ពុជាដែលដឹកទៅវៀតណាម តាមច្រកទ្វារព្រំដែន​អន្តរជាតិត្រពាំងផ្លុង និងច្រកទ្វារទ្វេភាគីដារភាគច្រើនគឺជាដំឡូងមី ក៏ដូចជាបន្លែ និងផ្លែ​ឈើមានស្វាយចន្ទី ស្វាយកែវរមៀតជាដើម។ ដោយឡែកខាងវៀតណាមវិញទំនិញដែលដឹក​ចូលមកកម្ពុជាភាគច្រើនគឺចំណីសត្វ ថ្នាំសម្លាប់សត្វល្អិត ជីគីមី ព្រមទាំងអីវ៉ាន់ចាប់​ហ៊ួយមួយ​ចំនួន ជាដើមផងដែរ./.

(បូកសរុបដោយឌីណា)

(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

CMG បើកដំណើរការកម្មវិធីចាក់បញ្ចាំងភាពយន្តឯកសារចិននៅស៊ែប៊ី
អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមនិងភរិយា នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសិង្ហបុរី អញ្ជើញចូលរួមនិងថ្លែងសុន្ទរកថានៅក្នុងកិច្ចសន្ទនាសាំងហ្គ្រីឡា
ច្បាប់សន្តិសុខសាយប័រឆ្នាំ ២០២៥៖ "ខែលការពារ" ចំពោះមុខការប្រឈមហានិភ័យនៃ Deepfake និងការបោកប្រាស់តាម AI
បើកដំណើរការកម្មវិធី Happy Vietnam ២០២៦ ក្រោមប្រធានបទ «សុភមង្គលពីបណ្ដាអ្វីៗដ៏សាមញ្ញ»
បណ្ដាប្រទេសអាហ្វ្រិកចង់ជំរុញកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅនិងទូលំទូលាយជាមួយវៀតណាម