ភាពប្លែកៗនិងពិសេសតែមួយគត់ក្នុងអាល់ប៊ុម"តាខ្លា" ឆ្នាំ ២០២២ ក្នុងឱកាសអបអរសារទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម

08:00 | 03/02/2022 ហេង វុធ្ធី

យុកសម័យ - ប៉ុន្មានថ្ងៃនេះ នៅភូមិបុរាណ Duong Lam (ស្រុក Son Tay ទីក្រុងហាណូយ) សិប្បករ Nguyen Tan Phat កំពុងប្រញាប់ប្រញាល់បញ្ចប់គម្រោងដ៏មានអត្ថន័យ ដើម្បីស្វាគមន៍ឆ្នាំថ្មីប្រពៃណីវៀតណាម ឆ្នាំ២០២២ (ឬហៅតាមចន្ទគតិគឺ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦។ រូបសំណាកសត្វខ្លាចំនួន ២,០២២ គ្រឿងដែលមានវត្ថុធាតុប្លែកៗ ដូចជា ឈើ ខ្នុរ និងថ្មបាយក្រៀម កំពុងត្រូវបានលេចចេញឡើងជាបណ្តើរៗ។

ប្រជាជននៅទីក្រុងហាណូយមានក្តីត្រេតអរសប្បាយក្នុងការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណី ប្រជាជននៅទីក្រុងហាណូយមានក្តីត្រេតអរសប្បាយក្នុងការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណី
ដើមម៉ាក់ខៃ Nhat Tan ត្រៀម​បម្រើ​បុណ្យ​ចូល​ឆ្នាំ​សកល​ឆ្នាំ​២០២២ ដើមម៉ាក់ខៃ Nhat Tan ត្រៀម​បម្រើ​បុណ្យ​ចូល​ឆ្នាំ​សកល​ឆ្នាំ​២០២២
ភាពប្លែកៗនិងពិសេសតែមួយគត់ក្នុងអាល់ប៊ុម
រូបសំណាកសត្វខ្លា

ខ្លា​ជា​សត្វមាឌ​ធំ​មាន​កម្លាំង​ពលំនិង​ភាពក្លាហាន​អស្ចារ្យ អាច​ប្រឈម​មុខ​នឹង​សត្វ​ព្រៃ​ដទៃ​ទៀត​ក្នុង​ធម្មជាតិ។ តាមគោលគំនិតរបស់ជនជាតិវៀតណាម សត្វនេះច្រើនតែហៅថា «លោកតាខ្លា» «លោកសាមសិប» ជាដើម ដែលសក្តិសមជាគោរមងារ "ម្ចាស់សត្វទាំងពួង"។

ភាពប្លែកៗនិងពិសេសតែមួយគត់ក្នុងអាល់ប៊ុម

សត្វខ្លាចាត់ទុកថាមានកម្លាំងខ្លាំងៗ ពូកែ ក្លាហា ហើយរូបសំណាកខ្លាត្រូវបានបង្កើតពីឈើខ្នុរ និងថ្មបាយក្រៀមតាមរយៈដៃដ៏ប៉ិនប្រសប់របស់វិចិត្រករ ង្វៀន តាន់ផាត (Nguyen Tan Phat) នាំមកនូវរូបរាងស្និទ្ធស្នាល គួរឱ្យស្រលាញ់ ។

ភាពប្លែកៗនិងពិសេសតែមួយគត់ក្នុងអាល់ប៊ុម

បន្ទាប់ពីជោគជ័យនៃការប្រមូលក្របីចំនួន ១០១០ ក្បាល ដើម្បីស្វាគមន៍និទាឃរដូវនៃឆ្នាំថ្មី ឆ្នាំ ២០២១ សិប្បករ Nguyen Tan Phat បានស្រលាញ់ការចាប់កំណើតរបស់រូបសំណាកសត្វខ្លាចំនួន ២០២២ គ្រឿង គ្រប់ទំហំ ពណ៌ រូបរាង និងព៌ណសម្បុរដើម្បីស្វាគមន៍ឆ្នាំថ្មីប្រពៃណីវៀតណាម។

ភាពប្លែកៗនិងពិសេសតែមួយគត់ក្នុងអាល់ប៊ុម

រហូតមកដល់បច្ចុប្បន្ន វិចិត្រករ ង្វៀន តាន់ផាត បានផលិតរូបសំណាក "លោកតាខ្លា" ជាង ៧០០ គ្រឿង ហើយការប្រមូលនេះ រំពឹងថានឹងបញ្ចប់នៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២២។

ខ្លា​ជា​សត្វ​តំណាង​ឲ្យ​ថាមពល ភាព​ស្វាហាប់ និងភាព​ក្លាហាន។ សត្វនេះមិនត្រឹមតែលេចឡើងក្នុងរឿងព្រេងនិទាន រឿងនិទាន ចម្រៀងប្រជាប្រិយ និងសុភាសិតប៉ុណ្ណោះទេ ថែមទាំងចូលក្នុងជីវភាពប្រចាំថ្ងៃបន្តិចម្តងៗជាគ្រឿងតុបតែងលម្អ និងវត្ថុអនុស្សាវរីយ៍ផងដែរ។

ភាពប្លែកៗនិងពិសេសតែមួយគត់ក្នុងអាល់ប៊ុម
ភាពប្លែកៗនិងពិសេសតែមួយគត់ក្នុងអាល់ប៊ុម

ផលិតផលដែលមានរូបភាពនៃនិមិត្តរូបនៃឆ្នាំនេះ គឺធ្វើឡើងដោយបាតដៃទាំងស្រុងវិធីសាស្រ្តប្លែកៗ និងចម្លែកពីគេ ដែលផ្តល់ឱ្យអ្នកទស្សនានូវទិដ្ឋភាពប្លែក និងគួរឱ្យចាប់អារម្មណ៍នៅក្នុងបរិយាកាសនៃការចាប់ផ្តើមនៃឆ្នាំថ្មីឈានមកដល់ជាបណ្តើរៗ។

ភាពប្លែកៗនិងពិសេសតែមួយគត់ក្នុងអាល់ប៊ុម

រូបភាពនៃខ្លាដ៏ខ្លាំងមាំមួនត្រូវបានបន្ថែមដោយស្លាបដែលជាបំណងប្រាថ្នារបស់អ្នកនិពន្ធសម្រាប់ភាពរុងរឿងរបស់ប្រទេសក្នុង «ឆ្នាំខាល»។

ភាពប្លែកៗនិងពិសេសតែមួយគត់ក្នុងអាល់ប៊ុម

ពីសរសៃឈើ រូបភាពសត្វខ្លាដែលអស្ចារ្យ និងខ្លាំងពូកែ ប៉ុន្តែក្លាយជាមិត្តភាព ភាពស្និទ្ធស្នាល និងការចុះសម្រុងគ្នា បានកើតរូរាងជាបណ្តើរៗនៅលើប្រអប់ ថាស កៅអី តុតែជាដើម។ គ្រួសារ និងការិយាល័យជាច្រើន។

ភាពប្លែកៗនិងពិសេសតែមួយគត់ក្នុងអាល់ប៊ុម
ភាពប្លែកៗនិងពិសេសតែមួយគត់ក្នុងអាល់ប៊ុម

អាល់ប៊ុមនេះបាននាំ​យក​សារ​ដ៏​អស្ចារ្យ​អំពី​តម្លៃ​ពលកម្ម​នៃ​សិប្បកម្ម​ប្រពៃណី​ផ្នែកខ្មុក​ម្រ័ក្សណ៍ និង​ចម្លាក់​វៀតណាម៕

ហេង វុធ្ធី

Baonhandan

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

ការនាំយកវិស័យម្ហូបអាហារក្លាយទៅជាកម្លាំងចលករលើកកម្ពស់ម៉ាកយីហោទេសចរណ៍វៀតណាម
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី
វិស័យទេសចរណ៍សម្រេចបានជិត ៥០% នៃគោលដៅទទួលភ្ញៀវអន្តរជាតិនៅក្នុងឆ្នាំ ២០២៦
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ