កម្មាភិបាលសម្ព័ន្ធយុវជនធ្វើតាមដំបូន្មានរបស់លោកអ៊ំហូ

23:26 | 07/01/2022

ចាប់កំណើតនិងធំដឹងក្តីឡើងនៅតំបន់ជនបទក្រីក្រក្នុងឃុំ Phan Hoa ស្រុក Bac Binh ខេត្ត Binh Thuan លោកអនុសេនីយ៍ឯក Ba Cong Huyen ជាជនជាតិ Cham ជំនួយការនយោបាយ និងជា​លេខាសាខាសម្ព័ន្ធយុវជននៃបញ្ជាការដ្ឋានយោធាស្រុក Tuy Phong (បញ្ជាការដ្ឋានយោធាខេត្ត Binh Thuan) មានបទពិសោធន៍ជិត ៩ ឆ្នាំក្នុងការងារសម្ព័ន្ធយុវជន និងចលនាយុវជន។

សម្ព័ន្ធសមាគមយុវជននិងនិស្សិតវៀតណាមនៅទ្វីបអឺរ៉ុបសម្រាប់អាណត្តិ ២០២១-២០២៣ ត្រូវបានបង្កើតឡើងជាផ្លូវការ សម្ព័ន្ធសមាគមយុវជននិងនិស្សិតវៀតណាមនៅទ្វីបអឺរ៉ុបសម្រាប់អាណត្តិ ២០២១-២០២៣ ត្រូវបានបង្កើតឡើងជាផ្លូវការ
មជ្ឈឹមសម្ព័ន្ធយុវជនវៀតណាមផ្តល់អំណោយជាម៉ាស់ការពារចំនួន ៥,០០០ ដល់សហភាពយុវជនកម្ពុជា មជ្ឈឹមសម្ព័ន្ធយុវជនវៀតណាមផ្តល់អំណោយជាម៉ាស់ការពារចំនួន ៥,០០០ ដល់សហភាពយុវជនកម្ពុជា

មិនថាកាន់​តំណែងអ្វីនោះទេ គាត់តែងតែរក្សាភាពស្វាហាប់ ដើរឈានមុខគេក្នុងការអនុវត្តភារកិច្ចនយោបាយ ផ្តល់យោបល់យ៉ាងសកម្មជូនថ្នាក់លើអំពីការកសាងសម្ព័ន្ធយុវជនរឹងមាំ និងរៀបចំល្អរាល់សកម្មភាពសម្ព័ន្ធយុវជន និងចលនាយុវជននៅក្នុងតំបន់ឈរជើង។

ក្នុងនាមជាប្រធានសម្ព័ន្ធយុវជនរបស់អង្គភាព លោកអនុសេនីយ៍ឯក Ba Cong Huyen និងគណៈប្រតិបត្តិនៃសាខាសម្ព័ន្ធយុវជនបានរៀបចំសកម្មភាពនិងចលនាជាច្រើន ជាមួយនឹងខ្លឹមសារជាក់ស្តែង សមស្របទៅនឹងលក្ខណៈរបស់ស្ថាប័ន អង្គភាព និងមូលដ្ឋាន។ ជាពិសេស ចលនា "ថ្ងៃសៅរ៍ស្ម័គ្រចិត្ត" "ថ្ងៃអាទិត្យបៃតង" ដែលមានភារកិច្ចជាក់លាក់ដូចជា៖ ការកសាង និងថែទាំសួនផ្ការបស់យុវជន ដាំ និងការពារព្រៃឈើ ប្រមូលសំរាម ជួយប្រជាជននៅតំបន់សាងសង់ផ្ទះ សាងសង់ផ្លូវជនបទ។ល។ ... តាមរយៈសកម្មភាពទាំងនេះបានទាក់ទាញការចូលរួមជាច្រើនពីកម្មាភិបាល យុទ្ធជននិងសមាជិកសម្ព័ន្ធយុវជន។

កម្មាភិបាលសម្ព័ន្ធយុវជនធ្វើតាមដំបូន្មានរបស់លោកអ៊ំហូ
លោកអនុសេនីយ៍ឯក Ba Cong Huyen និងកម្មាភិបាល និងសមាជិកសម្ព័ន្ធយុវជននៃអនុមហាវិទ្យាល័យវិជ្ជាជីវៈ Binh Thuan ផ្តល់អំណោយដល់គ្រួសារអតីតយុវជនស្ម័គ្រចិត្តក្នុងយុទ្ធនាការ "ដំណើរវិលត្រឡប់មកប្រភពដើម" ខែមិថុនា ឆ្នាំ ២០២០

ជួបសំណេះសំណាលជាមួយយើងខ្លុំ លោកវរសេនីយ៍ទោ Nguyen An អនុប្រធាននយោបាយនៃបញ្ជាការដ្ឋានយោធាស្រុក Tuy Phong បាននិយាយថា “លោកអនុសេនីយ៍ឯក Ba Cong Huyen តែងតែបង្ហាញខ្លួនឯងថា ជាកម្មាភិបាលវ័យក្មេងដែលមានភាពស្វាហាប់ ច្នៃប្រឌិត និងហ៊ានគិត ហ៊ានធ្វើ។ ក្នុងអំឡុងពេលបំពេញការងារ លោក Huyen តែងតែផ្តល់យោបល់ និងស្នើទៅគណៈកម្មាធិការបក្ស និងបញ្ជាកាដ្ឋានយោធាស្រុកនូវគំរូ និងវិធីច្នៃប្រឌិតល្អៗជាច្រើន ដូចជា៖ គំរូ “ចិញ្ចឹមជ្រូកព្រៃ” នៅលើកោះ Cu Lao Cau គំរូ “រណ្តៅសំរាម" និងគំរូ "ជួយសិស្សបានទៅសាលារៀន"....។

ចលនានិងគំរូទាំងនោះពិតជាបាននាំមកនូវប្រសិទ្ធភាពជាក់ស្តែង បង្កើតការរីករាលដាលយ៉ាងទូលំទូលាយក្នុងចំណោមកម្មាភិបាល សមាជិកសម្ព័ន្ធយុវជននិងយុវជន។ លើសពីនេះ លោកអនុសេនីយ៍ឯក Ba Cong Huyen ក៏បានក្តាប់យ៉ាងម៉ឺងម៉ាត់នូវស្ថានភាពជនជាតិ និងសាសនានៅតំបន់ដែលអង្គភាពឈរជើងដើម្បីផ្តល់យោបល់ និងស្នើទៅគណៈកម្មាធិការបក្ស និងគណៈបញ្ជាការស្រុកឲ្យរៀបចំសកម្មភាពចលនាមហាជន ផ្លាស់ប្តូរ ចុះសួរសុខទុក្ខ និងផ្តល់អំណោយជូនជនរួមជាតិទាំង​ឡាយ។ លោក Huyen តែងតែជាគំរូល្អក្នុងការរៀនសូត្រ និងធ្វើតាមគំនិត សីលធម៌ និងរចនាបទរបស់លោកប្រធាន​ហូជីមិញ ដែលទាំងតែទទួលនិងបំពេញល្អនូវរាល់ភារកិច្ចដែលបានប្រគល់ជូន”។

ចែករំលែកជាមួយយើងខ្ញុំ លោកអនុសេនីយ៍ឯក Ba Cong Huyen និយាយថា៖ “បច្ចុប្បន្ននេះ ជីវភាពរស់នៅរបស់ជនជាតិភាគតិចនៅតំបន់ដែលអង្គភាពឈរជើងនៅតែប្រឈមមុខនឹងការលំបាក និងកង្វះខាតជាច្រើន ជាពិសេសប្រជាជននៅតំបន់ដាច់ស្រយាល។ ក្នុងនាមជា​កងទ័ពលោកអ៊ំហូ និង​ជាកម្មាភិបាលសម្ព័ន្ធយុវជន ខ្ញុំតែងតែចង់រួមចំណែកកម្លាំងកាយចិត្តរបស់ខ្លួន ដើម្បីកសាងចលនា និងសកម្មភាពដ៏មានអត្ថន័យឆ្ពោះទៅសហគមន៍ ដោយហេតុនេះ រួមចំណែកចែករំលែកការលំបាក ជួយប្រជាជនអភិវឌ្ឍសេដ្ឋកិច្ច លប់បំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រនៅស្រុកកំណើតរបស់ខ្លួន៕

Quan doi Nhan dan

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន