វៀតណាមខិតខំបញ្ចប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី ៣ នៅចុងត្រីមាសទី ១ ឆ្នាំ ២០២២

12:35 | 06/01/2022

រដ្ឋាភិបាលវៀតណាមទើបបានបញ្ជូនរបាយការណ៍ជូនរដ្ឋសភា ស្តីពីស្ថានភាពបង្ការ និងគ្រប់គ្រងជំងឺកូវីដ-១៩ ជាពិសេសការឆ្លើយតបទៅនឹងវីរុសបំប្លែងថ្មី Omicron។

ដើមម៉ាក់ខៃ Nhat Tan ត្រៀម​បម្រើ​បុណ្យ​ចូល​ឆ្នាំ​សកល​ឆ្នាំ​២០២២ ដើមម៉ាក់ខៃ Nhat Tan ត្រៀម​បម្រើ​បុណ្យ​ចូល​ឆ្នាំ​សកល​ឆ្នាំ​២០២២
ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២២ រដ្ឋសភាបើកកិច្ចប្រជុំវិសាមញ្ញដើម្បីពិចារណាលើបញ្ហាសំខាន់ៗ ចំនួន ៤ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២២ រដ្ឋសភាបើកកិច្ចប្រជុំវិសាមញ្ញដើម្បីពិចារណាលើបញ្ហាសំខាន់ៗ ចំនួន ៤
រូបថត៖ VGP/Hien Minh
រូបថត៖ VGP/Hien Minh

រដ្ឋាភិបាលវាយតម្លៃថា ជំងឺរាតត្បាតកូវីដ-១៩ ត្រូវបានគ្រប់គ្រងជាបណ្តើរៗ នៅទូទាំងប្រទេស ប៉ុន្តែការរីករាលដាលនៅតែមានភាពស្មុគស្មាញនៅពេលដែលវៀតណាមបានកត់ត្រាករណីឆ្លងវីរុសបំប្លែងថ្មី Omicron ហើយហានិភ័យនៃការរីករាលដាលជាទ្រង់ទ្រាយធំគឺខ្ពស់ណាស់។

នៅក្នុងបរិបទនោះ ការងារបង្ការនិងត្រួតពិនិត្យជំងឺរាតត្បាតត្រូវបានអនុវត្តន៍ភ្លាមៗ និងប្រកប ដោយប្រសិទ្ធភាព ជាពិសេសនៅពេលផ្លាស់ប្តូរយុទ្ធសាស្រ្តបង្ការនិងគ្រប់គ្រងការរីករាល ដាលទៅជា “ការសម្របខ្លួនប្រកបដោយសុវត្ថិភាព មានភាពបត់បែន និងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពចំពោះជំងឺរាតត្បាតកូវីដ ១៩” ទទួលបានលទ្ធផលវិជ្ជមាន។

នៅក្នុងរបាយការណ៍នេះ រដ្ឋាភិបាលបានឲ្យដឹងថា រហូតមកដល់ពេលនេះ វៀតណាមបានឈានដល់សម្រេចការចាក់វ៉ាក់សាំងគ្រប់គ្រាន់ជាមូលដ្ឋានលើប្រជាជនចំនួន ៧០%។ បើប្រៀបធៀបទៅនឹងគោលដៅដែលអង្គការសុខភាពពិភពលោក (WHO) ណែនាំនោះ វៀតណាមបានឈានដល់គោល ដៅមុនពេលវេលា ៦ ខែ។ តាមគម្រោង វៀតណាមនឹងបញ្ចប់ការចាក់វ៉ាក់សាំង ដូសទី៣ នៅចុងត្រីមាសទី ១ ឆ្នាំ ២០២២។ ទាក់ទងនឹងការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ សម្រាប់កុមារអាយុពី ៥ ទៅ ១១ ឆ្នាំ វៀតណាមកំពុងរៀបចំយ៉ាងសកម្ម ហើយនឹងអនុវត្តន៍តាមអនុសាសន៍វិទ្យាសាស្ត្រ ដើម្បីធានាសុវត្ថិភាព និងប្រសិទ្ធភាព៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន