វៀតណាមបានទទួលវ៉ាក់សាំង COVID-19 ជាង ១៩៥ លានដូស

10:03 | 07/01/2022 ឌីណា

យុគសម័យ - អត្រាគ្របដណ្តប់វ៉ាក់សាំង COVID-19 យ៉ាងហោចណាស់ ១ ដូស នៅក្នុងប្រទេស វៀតណាមឥឡូវនេះបានឈានដល់ ៩៩.៧% ហើយអត្រានៃការចាក់វ៉ាក់សាំងពេញលេញជាមូលដ្ឋានគឺ ៩១.១% នៃប្រជាជនដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ។

អាល្លឺម៉ង់ជួយវៀតណាមវ៉ាក់សាំងបន្ថែមចំនួន ២.៥ លានដូស តាមរយៈយន្តការ COVAX អាល្លឺម៉ង់ជួយវៀតណាមវ៉ាក់សាំងបន្ថែមចំនួន ២.៥ លានដូស តាមរយៈយន្តការ COVAX
វ៉ាក់សាំង COVID-19 ជាង 3 លានដូស បានមកដល់ប្រទេសវៀតណាម វ៉ាក់សាំង COVID-19 ជាង 3 លានដូស បានមកដល់ប្រទេសវៀតណាម
វៀតណាមបានទទួលវ៉ាក់សាំង COVID-19 ជាង ១៩៥ លានដូស
ចាក់វ៉ាក់សាំង Covid-19 សម្រាប់កុមារ ។ (រូបថត៖ Hoang Nguyen)

យោងតាមស្ថិតិរបស់ក្រសួងសុខាភិបាល ចាប់ពីខែមីនា ឆ្នាំ២០២១ ដល់ដំណាច់ថ្ងៃទី០២ ខែមករា ឆ្នាំ២០២២ វៀតណាមបានទទួលវ៉ាក់សាំងជំងឺ COVID-19 ចំនួន ១៩៥.១០២.២១៨ ដូស។ ក្រសួងសុខាភិបាលបានបែងចែកវ៉ាក់សាំង COVID-19 ចំនួន ១១៣ ដង សរុបចំនួន ១៧៦,៨ លានដូស ​ចំនួន​វ៉ាក់សាំង​សេសសល់ប្រមាណ ១៨,២ លានដូសថ្មីទើបបានទទួល ដែលកំពុងអនុវត្តដំណើរការត្រួតពិនិត្យគុណភាព និងបែងចែក។

បានធ្វើបច្ចុប្បន្នភាពដល់ម៉ោង ១៤:៣០ នាថ្ងៃទី ៤ខែមករា នៅលើវិបផតថលការចាក់វ៉ាក់សាំង COVID-19 មានវ៉ាក់សាំង COVID-19 ជាង ១៥៤,៣ លានដូស បានចាក់នៅទូទាំងប្រទេស។ នៅថ្ងៃទី ៣ ខែមករា ប្រទេសទាំងមូលបានចាក់វ៉ាក់សាំងចំនួន ៧៤៧,៤៤១ ដូស។

គិតត្រឹមថ្ងៃទី ៣ ខែមករា ចំនួនដូសនៃវ៉ាក់សាំង COVID-19 ដែលបាន​ចាក់​សម្រាប់​ប្រជាជនដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅគឺ ១៤០.៦៨៥.៥៤៤​ ដូស ដែលក្នុងនោះការចាក់វ៉ាក់សាំងដូសទី ១ ចំនួន ៧០.០៩៩.០៥០ បានចាក់​វ៉ាក់សាំង​ដូសទី ២ ចំនួន ៦៤.០៧២.០១០; ចាក់​វ៉ាក់សាំង​ដូសទី ៣ ១.២០៩.៧៨០ ដូស (សម្រាប់វ៉ាក់សាំង Abdala); វ៉ាក់សាំង​ចំនួន ១.៨៣៧.៨៧៨ ដូសបន្ថែម និង ៣.៤៦៦.៨២៦ ដូសជំរុញ។

អត្រានៃការគ្របដណ្តប់វ៉ាក់សាំងយ៉ាងហោចណាស់ ១ ដូសគឺ ៩៩.៧% ហើយអត្រានៃការចាក់វ៉ាក់សាំងពេញលេញជាមូលដ្ឋានគឺ ៩១.១% សម្រាប់ប្រជាជនដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ។

ទាក់ទងនឹងការចាក់វ៉ាក់សាំងជំងឺ COVID-19 សម្រាប់កុមារអាយុពី ១២-១៧ឆ្នាំ ខេត្ត/ក្រុងបានចាក់វ៉ាក់សាំងចំនួន ១២.៩១១.៤០៦ ដូស ក្នុងនោះចាក់វ៉ាក់សាំងដូសទី ១ ចំនួន ៧.៦៩៧.៤៤៩ និងវ៉ាក់សាំងដូសទី ២ ៥.២១៣.៩៥៧។ អត្រាគ្របដណ្តបយ៉ាងហោចណាស់មួយដូសគឺ ៨៥.៧% និងអត្រាគ្របដណ្តប់ដូសមូលដ្ឋានគឺ ៥៨.0% នៃប្រជាជនដែលមានអាយុពី ១២-១៧ឆ្នាំ។ រាជធានី-ខេត្តចំនួន ២៣ បានគ្របដណ្តប់វ៉ាក់សាំង COVID-19 ពេញ​លេញ​សម្រាប់ប្រជាជន​មានអាយុពី ១២-១៧ ឆ្នាំ៕

ឌីណា

Vietnam plus

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន