សកម្មភាពអំណរបុណ្យចូលឆ្នាំថ្មី នៅភូមិវប្បធម៌ និងទេសចរណ៍ជនជាតិវៀតណាម

17:53 | 30/12/2021 ហេង វុធ្ធី

យុគសម័យ - ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២២ កម្មវិធី “ស្វាគមន៍ឆ្នាំថ្មីសកល ឆ្នាំ ២០២២” នឹងណែនាំអំពីរបរតម្បាញ អាវផាយរបស់ជនជាតិភាគតិចនៅភូមិវប្បធម៌ និងទេសចរណ៍វៀតណាម (Dong Mo - Son Tay - ទីក្រុងហាណូយ)។

កម្រងរូបថតវៀតណាមបានឈ្នះពានរង្វាន់អន្តរជាតិក្នុងឆ្នាំ២០២១ កម្រងរូបថតវៀតណាមបានឈ្នះពានរង្វាន់អន្តរជាតិក្នុងឆ្នាំ២០២១
Sin Suoi Ho - គោលដៅទេសចរណ៍ដ៏ទាក់ទាញសម្រាប់ភ្ញៀវអញ្ជើញមកទស្សនា Lai Chau Sin Suoi Ho - គោលដៅទេសចរណ៍ដ៏ទាក់ទាញសម្រាប់ភ្ញៀវអញ្ជើញមកទស្សនា Lai Chau
សកម្មភាពអំណរបុណ្យចូលឆ្នាំថ្មី នៅភូមិវប្បធម៌ និងទេសចរណ៍ជនជាតិវៀតណាម
សកម្មភាពពិសេសបុណ្យចូលឆ្នាំថ្មី នៅភូមិវប្បធម៌ និងទេសចរណ៍ជនជាតិវៀតណាម

ផលិតផល ចរបាច់របស់ជនជាតិនីមួយៗនឹងមានលំនាំខុសៗគ្នា បង្កើតអត្តសញ្ញាណផ្ទាល់ខ្លួន តំណាងឱ្យទស្សនៈរបស់មនុស្ស សាសនា ជំនឿ និងវប្បធម៌។ រាប់រយឆ្នាំមកនេះ ការតម្បាញអាវទ្រនាប់នៅតែត្រូវបានរក្សាដោយជនជាតិភាគតិចជាកំណប់ទ្រព្យដ៏ពិសិដ្ឋ។ សម្រាប់ជនជាតិភាគតិចនៅភូមិវប្បធម៌ និងទេសចរណ៍វៀតណាម ការត្បាញអាវផាយបានក្លាយជាសម្រស់វប្បធម៌ប្រពៃណីដែលមិនអាចខ្វះបាន។

មកដល់ភូមិវប្បធម៌ និងទេសចរណ៍វៀតណាមនាដើមឆ្នាំថ្មី ភ្ញៀវទេសចរណ៍មានឱកាសស្វែងយល់អំពីពិធីសែនអំបោះកប្បាសរបស់ជនជាតិ Ba Na នៅខេត្ត Gia Lai។ ប្រជាជនក្នុងតំបន់ក៏បានណែនាំដល់ភ្ញៀវទេសចរណ៍នូវដំណើរការបង្កើតផលិតផលវាយនភណ្ឌដូចជា ការរវៃកប្បាស ការរមូរ ការជ្រលក់ពណ៌ ការរវៃ ការត្បាញជាដើម និងផលិតផលប្លែកៗជាច្រើនទៀត។

ពិធីថ្វាយចាន Zèng របស់ជនជាតិ Ta Oi (ខេត្ត Thua Thien​ Hue) ក៏ត្រូវបានបញ្ចូលឡើងវិញក្នុងកម្មវិធីស្វាគមន៍ឆ្នាំថ្មី ២០២២។ ក្នុងជីវភាពខាងព្រលឹងវិញ្ញាណរបស់ជនជាតិ Ta Oi ហ្សឺងគឺមិនអាចខ្វះបានក្នុងសកម្មភាពជំនឿសាសនា ការសែនថ្វាយ គឺជាវត្ថុភ្ជាប់ពាក្យរបស់ក្រមុំដែលមានសេចក្តីស្នេហាស្មោះត្រង់ ឬដើម្បីបង្ហាញការកត្តញ្ញូចំពោះជីដូនជីតា ឪពុកម្តាយ និងមនុស្សដែលមានគូណបំណាច់ដល់ភូមិ។

ជាពិសេស “ស្ពកអាហារជួបជុំចុងឆ្នាំ” នឹងត្រូវរៀបចំឡើងឡើងជាមួយនឹងមុខម្ហូបធម្មតាបំផុតរបស់ជនជាតិនីមួយៗ ដែលភ្ញៀវទេសចរណ៍អាចរីករាយនឹងម្ហូបក្នុងតំបន់ និងមានឱកាសជួបជុំ ចែករំលែក និងច្រៀងចំរៀងរួមគ្នាជាមួយជនរួមជាតិ។ លើសពីនេះ ការសម្តែងពិសេសពី រោងមហោស្រពអាយ៉ង វៀតណាម សន្យាថានឹងនាំមកនូវពេលវេលាដ៏រីករាយសម្រាប់អ្នកទស្សនា។

ក្រៅ​ពី​នេះ ភ្ញៀវ​ទេសចរ​អាច​ចូល​រួម​ក្នុង​សកម្មភាពជា​ប្រចាំ​ថ្ងៃ និង​ចុង​សប្តាហ៍​របស់​សហគមន៍​ជនជាតិ​ភាគតិច ១៣ សហគមន៍ ការ​ធ្វើ​នំ វេច​នំ ល្បែង​ប្រជាប្រិយ សកម្មភាពជូនពរនៅលំហរ "ផ្ទះរួម" នៃក្រុមជនជាតិភាគតិច ៥៤ នៅវៀតណាម៕

ហេង វុធ្ធី

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត

ការនាំយកវិស័យម្ហូបអាហារក្លាយទៅជាកម្លាំងចលករលើកកម្ពស់ម៉ាកយីហោទេសចរណ៍វៀតណាម
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី
វិស័យទេសចរណ៍សម្រេចបានជិត ៥០% នៃគោលដៅទទួលភ្ញៀវអន្តរជាតិនៅក្នុងឆ្នាំ ២០២៦
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ