ទំនិញ​វៀតណាម​នៅ​តែមានសក្តានុពលជាច្រើននៅតំបន់អាស៊ី - អឺរ៉ុប

12:20 | 24/12/2021 យោងតាមវិឡូសំលេងវៀតណាម

ក្រុមអ្នកប្រាជ្ញបានចែករំលែកព័ត៌មានជាច្រើនអំពីផ្លូវដែកអន្តរជាតិអាស៊ី-អឺរ៉ុប ដូចជា ការដឹកជញ្ជូនទំនិញតាមផ្លូវដែកពីវៀតណាម ឆ្លងកាត់ច្រកព្រំដែនចំនួន ២ គឺ Dong Dang និង Lao Cai តភ្ជាប់ជាមួយផ្លូវដែក អាស៊ី-អឺរ៉ុប ឆ្លងកាត់ចិន ទៅកាន់បណ្ដាប្រទេសអាស៊ីកណ្ដាល (កាហ្សាក់ស្ថាន តាជីគីស្ថាន) រុស្ស៊ី និងបណ្តាប្រទេសអឺរ៉ុប។

ផ្លូវដែកអន្តរជាតិសំខាន់តភ្ជាប់ប្រទេសវៀតណាមជាមួយចិន ឆ្លងកាត់អាស៊ី - អឺរ៉ុប ផ្លូវដែកអន្តរជាតិសំខាន់តភ្ជាប់ប្រទេសវៀតណាមជាមួយចិន ឆ្លងកាត់អាស៊ី - អឺរ៉ុប
ASEM ប្តេជ្ញាជំរុញពហុភាគីនិយមដើម្បីដោះស្រាយបញ្ហាប្រឈមសកល ASEM ប្តេជ្ញាជំរុញពហុភាគីនិយមដើម្បីដោះស្រាយបញ្ហាប្រឈមសកល
វេទិកាស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយដៃគូនានាក្នុងតំបន់អាស៊ី - អឺរ៉ុបឆ្នាំ ២០២១ (រូបថត៖ កាសែតឧស្សាហកម្ម និងពាណិជ្ជកម្ម)
វេទិកាស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយដៃគូនានាក្នុងតំបន់អាស៊ី - អឺរ៉ុបឆ្នាំ ២០២១ (រូបថត៖ កាសែតឧស្សាហកម្ម និងពាណិជ្ជកម្ម)

ដោយបានអនុវត្តន៍ផែនការធ្វើសកម្មភាពស្ដីពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប និងសហភាពអឺរ៉ុប សំដៅជួយសម្រួលសហគមន៍ធុរកិច្ចវៀតណាមបង្កើនការនាំចេញទំនិញ ពង្រីកទីផ្សារក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ ១៩ នោះ នារសៀលថ្ងៃទី ២២ ខែធ្នូ នៅទីក្រុងហាណូយ នាយកដ្ឋានទីផ្សារទ្វីបអឺរ៉ុប - ទ្វីបអាមេរិក (ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម) បានរៀបចំវេទិកាស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយដៃគូនានាក្នុងតំបន់អាស៊ី - អឺរ៉ុបឆ្នាំ ២០២១ តាមទម្រង់ផ្ទាល់មុខ និងតាមអនឡាញ។

នៅក្នុងវេទិកានេះ ក្រុមអ្នកប្រាជ្ញបានចែករំលែកព័ត៌មានជាច្រើនអំពីផ្លូវដែកអន្តរជាតិអាស៊ី-អឺរ៉ុប ដូចជា ការដឹកជញ្ជូនទំនិញតាមផ្លូវដែកពីវៀតណាម ឆ្លងកាត់ច្រកព្រំដែនចំនួន ២ គឺ Dong Dang និង Lao Cai តភ្ជាប់ជាមួយផ្លូវដែក អាស៊ី-អឺរ៉ុប ឆ្លងកាត់ចិន ទៅកាន់បណ្ដាប្រទេសអាស៊ីកណ្ដាល (កាហ្សាក់ស្ថាន តាជីគីស្ថាន) រុស្ស៊ី និងបណ្តាប្រទេសអឺរ៉ុប។

ក្នុងបរិបទ ដែលតម្លៃសេវាកម្មដឹកជញ្ជូនតាមផ្លូវសមុទ្របានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយតម្លៃដឹកជញ្ជូនតាមផ្លូវអាកាសថ្ងៃនោះ ការដឹកជញ្ជូនតាមផ្លូវដែកកាន់តែទាក់ទាញពីមួយថ្ងៃទៅមួយថ្ងៃ។ ទន្ទឹមនឹងនោះ ពេលវេសាដឹកជញ្ជូនតាមផ្លូវដែកត្រូវបានកាត់បន្ថយជាច្រើន បើប្រៀបធៀបនឹងការដឹកជញ្ជូនតាមផ្លូវសមុទ្រ ហើយមានតម្លៃសមរម្យចំពោះបរិមាណទំនិញច្រើន ព្រមទាំងមានលក្ខណៈស្ថិរភាព និងសុវត្ថិភាព។ ដូច្នេះ ការដឹកជញ្ជូនទំនិញតាមរយៈផ្លូវដែក អាស៊ី-អឺរ៉ុប បានក្លាយទៅជាជម្រើសសមស្របសម្រាប់សហគ្រាសនាំចេញ នាំចូលវៀតណាម និងបណ្ដាប្រទេសក្នុងតំបន់នេះផងដែរ៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មហាសន្និបាតតំណាងសម្ព័ន្ធបណ្តាអង្គការមិត្តភាពខេត្ត Phu Tho អាណត្តិ ២០២៦-២០៣១
ច្រកទ្វារ Huu Nghi Quan អ៊ូអរការជួញដូរពាណិជ្ជកម្ម
សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ

អានច្រើនបំផុត

ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
មូលនិធិអភិវឌ្ឍន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាតិបើកទូលាយបណ្តាវិធីសាស្ត្រជួយឧបត្ថម្ភថ្មីៗ
វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច