ការជួយគ្នារកស៊ីបានមាននៅជើងភ្នំ Ba Tang

19:05 | 09/12/2021 ឌីណា

ក្រោយរយៈពេល ១១ ឆ្នាំ ដោយជួបប្រទះនឹងការលំបាកដំបូង កសិករ Chu Van Thong នៅភូមិ Lach Dong ឃុំ Krong No ស្រុក Lak (ខេត្ត Dak Lak) ទទួលបានជោគជ័យក្នុងការផ្លាស់ពីការដាំកាហ្វេទៅដាំទុរេន ទទួលបានប្រាក់ចំណូលប្រចាំឆ្នាំរាប់ពាន់លានដុងក្នុងមួយហិកតា។ លោក Chu Van Thong មិនត្រឹមតែបង្កើនប្រាក់ចំណូលឲ្យគ្រួសាររបស់គាត់ប៉ុណ្ណោះទេ ថែមទាំងជួយឧបត្ថម្ភគ្រួសារជនជាតិភាគតិចដ៏ទៃ ឲ្យមានជីវភាពរស់នៅកាន់តែប្រសើរឡើងទៀតផង។

ពិធីសែនព្រេនលើកតម្កើងស្រូវរបស់ប្រជាជនតំបន់ខ្ពង់រាប Tay Nguyen ពិធីសែនព្រេនលើកតម្កើងស្រូវរបស់ប្រជាជនតំបន់ខ្ពង់រាប Tay Nguyen
អភិរក្ស “លំហវប្បធម៌គងឃ្មោះនៅតំបន់ Tay Nguyen” អភិរក្ស “លំហវប្បធម៌គងឃ្មោះនៅតំបន់ Tay Nguyen”

ក្រោយរយៈពេល ១១ ឆ្នាំ ដោយជួបប្រទះនឹងការលំបាកដំបូង កសិករ Chu Van Thong នៅភូមិ Lach Dong ឃុំ Krong No ស្រុក Lak (ខេត្ត Dak Lak) ទទួលបានជោគជ័យក្នុងការផ្លាស់ពីការដាំកាហ្វេទៅដាំទុរេន ទទួលបានប្រាក់ចំណូលប្រចាំឆ្នាំរាប់ពាន់លានដុងក្នុងមួយហិកតា។ លោក Chu Van Thong មិនត្រឹមតែបង្កើនប្រាក់ចំណូលឲ្យគ្រួសាររបស់គាត់ប៉ុណ្ណោះទេ ថែមទាំងជួយឧបត្ថម្ភគ្រួសារជនជាតិភាគតិចដ៏ទៃ ឲ្យមានជីវភាពរស់នៅកាន់តែប្រសើរឡើងទៀតផង។

អាស្រ័យដោយឧស្សាហ៍ព្យាយាម សិក្សា និងវិនិយោគក្នុងទិសដៅត្រឹមត្រូវ មកទល់បច្ចុប្បន្ននេះ គ្រួសារលោក Thong មានចំការគិតជាប្រាក់មានតម្លៃរាប់សិបពាន់លានដុង ក្នុងនោះមានដើមកាហ្វេ ៣ ហិកតា និងដើមទុរេនម៉ុងថុងរបស់ថៃចំនួន ៤ ហិកតា។ ក្នុងឆ្នាំ ២០២១ ដំណាំទុរេនរបស់លោក Thong សម្រេចបានទិន្នផល ៣០ តោនក្នុងមួយហិកតា ហើយទិន្នផលសរុប ១២០ តោន។

បើទោះជារងផលប៉ះពាល់ដោយសារការរីករាលដាលនៃជំងឺ Covid-19 និងតម្លៃទុរេនបានធ្លាក់ចុះមួយភាគបីបើប្រៀបធៀបទៅនឹងឆ្នាំ ២០២០ ក៏ដោយ ក៏លោក Thong នៅតែទទួលបានប្រាក់ចំណូលសរុបចំនួន ៥.២ ពាន់លានដុងពីដើមទុរេន ៤ ហិកតា។ ដកចំណាយលើការវិនិយោគផលិតកម្ម ប្រាក់ចំណេញសុទ្ធគឺ ៤.៦ ពាន់លានដុង។ តាមការគណនារបស់លោក Thong លើដី Krong No នេះ តម្លៃសេដ្ឋកិច្ចនៃការផលិតទុរេន ១ ហិកតា គឺខ្ពស់ជាងការផលិតកាហ្វេ ១០ ដង។

ការជួយគ្នារកស៊ីបានមាននៅជើងភ្នំ Ba Tang
លោក Chu Van Thong (ខាងស្ដាំដៃ) ចែករំលែកបទពិសោធន៍ក្នុងការប្តូរពីដាំកាហ្វេទៅដាំទុរេននៅឃុំ Krong No

លោក Chu Van Thong មានស្រុកកំណើតនៅឃុំ Quoc Toan ស្រុក Trung Khanh (ខេត្ត Cao Bang នៅភាគខាងជើង)។ កាលពីឆ្នាំ១៩៨៩ គ្រួសាររបស់គាត់បានទៅធ្វើសេដ្ឋកិច្ចថ្មីនៅស្រុក Lam Ha (ខេត្ត Lam Dong)។ កាលពីឆ្នាំ២០០០ គ្រួសារគាត់បានផ្លាស់លំនៅដ្ឋានទៅឃុំ Krong No ដោយតាំងចិត្តធ្វើសេដ្ឋកិច្ចនៅលើតំបន់ដីថ្មី។

គាត់បានបណ្ដាក់ទុនប្តូរពីការដំកាហ្វេ ៧ ហិកតា មកដាំទុរេន។ ដោយមិនទាន់មានចំណេះដឹងអំពីដើមទុរេន លោក Thong បានទៅសឹក្សានៅតំបន់គេធ្វើចម្ការទុរេននៅខេត្ត Dong Nai និងខេត្ត Tien Giang ដើម្បីស្វែងយល់អំពីបទពិសោធន៍ បច្ចេកទេសដាំ ថែទាំទុរេនម៉ុងថុងរបស់ថៃ។

កាលពីឆ្នាំ ២០០១ គាត់បានចាប់ផ្តើមដាំទុរេនក្នុងចំការកាហ្វេ។ អស់រយៈពេលជាង ១០ ឆ្នាំមក ចាប់តាំងពីឆ្នាំ ២០០១ ដោយជួបប្រទះនឹងការបរាជ័យជាច្រើនក៏ដោយ លោក Thong ក៏ទទួលបានជោគជ័យក្នុងការដាំកាហ្វេចំនួន ៤ ហិកតាដែលពីមានទិន្នផលទាប ទៅជាដាំដើមទុរេន។ ចាប់ពីឆ្នាំ ២០១៨ មក ចម្ការទុរេនគាត់បានចាប់ផ្តើមប្រមូលផល។ ដោយមានប្រាក់ចំណូលរាប់ពាន់លានដុង ក្នុងឆ្នាំ ២០២០ លោក Thong បាន បង់ទុនជាង ១.៥ ពាន់លានដុងទៀត ដើម្បីទិញយន្តហោះគ្មានមនុស្សបើក T300 និងរថយន្តភីកអាប់ ដើម្បីបម្រើចម្ការទុរេន។

ដោយមានគំនិតពង្រីកផ្ទៃដីដាំទុរេនតែមួយមុខនៅឃុំ Krong No លើកកំពស់គុណភាពផលិតផលឲ្យស្របតាមស្តង់ដារ OCOP ក្រៅពីបន្តប្តូរពីដាំកាហ្វេនៅសេសសល់ចំនួន ៣ ហិកតារបស់គ្រួសារ ទៅជាដាំដើមទុរេននេះ លោក Thong ក៏បានណែនាំ និងជួយគ្រាប់ពូជ និងបច្ចេកទេសដល់គ្រួសារជនជាតិភាគតិចចំនួន ៩ គ្រួសារផ្សេងទៀតនៅក្នុងភូមិ Lach Dong ដើម្បីប្តូរពីការដាំការហ្វេពី ១ ទៅ ២ ហិកតា ក្នុងគ្រួសារនិមួយៗ មកដាំទុរេន។ លោក Thong ក៏បានរៀបចំឯកសារបង្កើតទៅជាក្រុមសហការអភិវឌ្ឍន៍ទុរេននៅភូមិ Lach Dong ផងដែរ។

មកទល់បច្ចុប្បន្ននេះ នៅឃុំ Krong No មានគ្រួសាររាប់សិបជាជនជាតិ Kinh ជនជាតិ M'nong, Ede, Tay និង Thai ... ទទួលបានការជួយឧបត្ថម្ភពីលោក Thong ហើយបានមានប្រាក់ចំណូលជាង ១ ពាន់លានដុងក្នុងមួយហិកតាក្នុងមួយឆ្នាំ។ លោក Chu Van Thong បានក្លាយជាគំរូធ្វើសេដ្ឋកិច្ច ដោយបានកសាងសាមគ្គីភាពរវាងបណ្តាជនជាតិនៅលើទឹកដីដែលកាលពីមុនស្ថិតក្នុងស្ថានភាពលំបាកយ៉ាងខ្លាំងនៅតំបន់ខ្ពង់រាប Tay Nguyen៕

ឌីណា

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
យុទ្ធនាការ ៥០០ ថ្ងៃយប់នៅខេត្ត  Nghe An៖ ប្រមូលបានសំណាកជីវសាស្ត្រចំនួន ១៧.៨៣១ សំណាក
ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីចំនួន ១០០ ឈុតនៅសួនច្បារ Le Thi Rieng
សារព័ត៌មានរួមចំណែកផ្សព្វផ្សាយការយល់ដឹង ជំរុញសកម្មភាពដើម្បីសមភាពយេនឌ័រនៅវៀតណាម